Yearendyearend1140x150

អ្នកសេដ្ឋកិច្ច៖ឆ្នាំ២០២០សេដ្ឋកិច្ចកម្ពុជាអាចថយចុះ-៣%ដោយកូវីដ-១៩

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ​ ឆេងស៊ីម
/
លោកបណ្ឌិត ឆេង គឹមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី។ 

ភ្នំពេញ៖ អ្នកវិភាគសេដ្ឋកិច្ច បានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០អាចថយចុះ-៣%ដោយសារវិបត្តិកូវីដ១៩។ប៉ុន្តែយ៉ាងណាវិស័យមួយចំនួនត្រូវបានអ្នកវិភាគរំពឹងថា ការងើបឡើងវិញមុនគេក្នុងចំណោមវិស័យនានា។

លោកបណ្ឌិត ឆេង គឹមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានថ្លែងថា នាពេលថ្មីៗនេះ សេដ្ឋកិច្ចកម្ពុជាអាចមានការធ្លាក់ចុះដក៣ភាគរយ(-3%) នៅក្នុងឆ្នាំ២០២០នេះ ដោយសារវិស័យសំខាន់មួយចំនួនត្រូវបានប៉ះពាល់ក្នុងកំឡុងកូវីដដែលវិស័យទាំងអស់ដូចជាវិស័យទេសចរណ៍ វាយនភណ្ឌ សំណង កសិកម្មជាដើម។

បើតាមលោកបណ្ឌិត ឆេង គឹមឡុង ក្នុងស្ថានភាពកូវីដ១៩នៅតែបន្តមាននៅក្នុងពិភពលោក នោះសេដ្ឋកិច្ចកម្ពុជាគឺនៅតែមានភាពធ្លាក់ចុះរហូតដល់ចុងឆ្នាំ២០២០ ហើយសេដ្ឋកិច្ចកម្ពុជាអាចនឹងមានភាពស្ទុះឡើងវិញនៅត្រីមាសទី១ ឬទី២ នៃឆ្នាំ២០២១។

លោកបានបន្តថា វិស័យទេសចរណ៍ក្នុងស្រុក កសិកម្ម វិស័យសំណង់ខ្នាតតូច គឺជាវិស័យដែលអាចមានការងើបឡើងវិញមុនគេក្នុងចំណោមវិស័យនានា នៅក្នុងដំណាក់កាលកូវីដ១៩នៅកម្ពុជា។

ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថា ADB បានទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០ នេះគឺធ្លាក់ចុះរហូត-៥,៥% ដោយសារវិបត្តិកូវីដ១៩។នេះជាការធ្លាក់ចុះនៃសេដ្ឋកិច្ចកម្ពុជាដែលមិនធ្លាប់ក្នុងរយៈពេល២០ឆ្នាំមកនេះ ដែលប្រទេសកំពុងអភិវឌ្ឍន៍មួយនេះតែងតែរក្សាបានកំណើនសេដ្ឋកិច្ចរង្វង់៧%ក្នុងមួយឆ្នាំ។

ប៉ុន្តែការព្យាករណ៍នេះគឺខុសគ្នាឆ្ងាយជាមួយនឹងការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ចកម្ពុជាដែលផ្សាយនៅក្នុងខែនេះដែរថា កំណើនសេដ្ឋកិច្ចកម្ពុជាថយចុះត្រឹម-១,៩%នៅឆ្នាំ២០២០នេះ។ចំណែងសម្តេច ហ៊ុន សែន នៅក្នុងពេលចុះពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តកណ្តាល ក៏បានអះអាងថា សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះតែរង្វង់-១,៩%ប៉ុណ្ណោះនៅឆ្នាំ២០២០នេះ ហើយថា សេដ្ឋកិច្ចកម្ពុជាមិនអាចដួលរលំដោយសារតែជំងឺកូវីដ១៩នោះឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង