Yearendyearend1140x150

កម្ពុជារកចំណូលពី«រ៉ែមាស»បានប្រមាណ១៥លានដុល្លារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
រ៉ែមាស (រូបភាព៖ ក្រសួងព័ត៌មាន)

ភ្នំពេញ៖ គិតមកដល់បច្ចុប្បន្ននេះ ប្រទេស កម្ពុជារកចំណូលបានប្រមាណ ១៥លានដុល្លារពីផលិតផលរ៉ែមាស។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយក្នុង វេទិកាសាធារណៈស្តីពីគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និង ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

យោងតាមរបាយការណ៍ កម្ពុជារកបានចំណូលពីប្រភពរ៉ែមាសបានជាង១៥លានដុល្លារ និង សួយសារបានចំនួនជាង៨លានដុល្លារលើផលិតផលរ៉ែមាសចំនួន ៥,៣តោន។ ចំណែកចំណូលពន្ធដារនៃផលិតផលនេះនៅក្នុងឆ្នាំ២០២២ គឺប្រមូលបាន ៦,៥ លានដុល្លារ ។ដូច្នេះចំណូលសរុបដែលកម្ពុជារកបានពី«រ៉ែមាស»មានប្រមាណជា១៥លានដុល្លារ។

បើតាមក្រសួងសេដ្ឋកិច្ច បានអះអាងថា ចំណូលទាំងអស់នេះ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយលើការអភិវឌ្ឃជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីជំរុញឱ្យការអភិវឌ្ឍទទួលបានស្នើៗគ្នាសម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទៅ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា​បានប្រកាស​ដាក់​ឲ្យដំណើរការ​រោង​ចក្រ​ចម្រាញ់​រ៉ែមាស​ជាលើក​ដំបូង​នៅកម្ពុជា​ដោយ​រំពឹងថា​នឹង​ទទួល​បានចំណូល​ដុល​ជាមធ្យម១៨៥​លាន​ដុល្លារ​ ក្នុងនោះរដ្ឋ​នឹង​ទទួលបានពន្ធជាថវិកា៤០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ។​ ការដាក់​ឲ្យ​ដំណើរ​ការ​រោងចក្រ​ចម្រាញ់​រ៉ែមាស​នេះ ​គឺ​ធ្វើ​ឡើង​ក្រោយពី​ក្រុម​ហ៊ុន​អូស្ត្រាលី ​ដែល​ជាម្ចាស់​អាជ្ញា​ប័ណ្ណ​ បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ និង​រុករកដោយ​ប្រើពេលអស់​១៤ឆ្នាំ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង