Yearendyearend1140x150

លោកស៊ី ជីនភីងសង្កត់ធ្ងន់លើវិធីសាស្រ្តគ្រប់គ្រងគ្រោះទឹកជំនន់ដើម្បីធានាសុវត្ថិភាពប្រជាជន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
គ្រោះទឹកជំនន់និងគ្រោះមហន្តរាយ

ចិន៖ ប្រធានាធិបតីចិនលោកស៊ី ជីនភីង បានសង្កត់ធ្ងន់ទៅលើវិធីសាស្ត្រផ្តោតលើប្រជាជនដើម្បីការងារគ្រប់គ្រងគ្រោះទឹកជំនន់និងគ្រោះមហន្តរាយនិងបានជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងទាំងអស់ដើម្បីធានានូវសុវត្ថិភាព និងអាយុជីវិតរបស់ប្រជាជន។

លោកស៊ី ជីនភីង ប្រធានាធិបតីចិន បានធ្វើការណែនាំសំខាន់ស្តីពីការជួយសង្គ្រោះ និងគ្រប់គ្រងគ្រោះមហន្តរាយដោយសារព្យុះភ្លៀងបានបោកបក់លើតំបន់ជាច្រើនដែលបង្កឱ្យមានទឹកជំនន់និងគ្រោះមហន្តរាយភូគព្ភសាស្ត្រ។

លោកស៊ីបានចង្អុលបង្ហាញថាចាប់តាំងពីខែមិថុនាមានការកើនឡើងនៃព្យុះភ្លៀងនៅទូទាំងប្រទេសចិនដែលកន្លែងជាច្រើនត្រូវបានរងគ្រោះដោយទឹកជំនន់និងគ្រោះមហន្តរាយភូគព្ភសាស្ត្រនេះ។ លោកស៊ី បន្តថា នាយកដ្ឋាននៃតំបន់ពាក់ព័ន្ធបានអនុវត្តសេចក្តីសម្រេចចិត្ត និងការរៀបចំរបស់គណៈកម្មាធិការ តែមិនមានកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារនឹងគ្រោះមហន្តរាយ ឬការអនុវត្តការងារជួយសង្រ្គោះ ឲ្យមានភាពវិជ្ជមានឡើយ។

ដោយកត់សម្គាល់ថាប្រទេសចិនបានឈានចូលដល់រដូវទឹកជំនន់ ហើយក៏នឹងឈានចូលមកដល់រដូវព្យុះទីហ្វុង។ លោកស៊ីបានសង្កត់ធ្ងន់ថាទីស្នាក់ការកណ្តាលគ្រប់គ្រងគ្រោះមហន្តរាយទឹកជំនន់និងគ្រោះរាំងស្ងួតរបស់រដ្ឋនិងមន្ទីរដទៃទៀតដែលពាក់ព័ន្ធ គួរតែពង្រឹងការសម្របសម្រួលនិងណែនាំរដ្ឋាភិបាលក្នុងតំបន់ឱ្យមានការប្រុងប្រយ័ត្នជាមុន។

លោកស៊ីបានបញ្ជាឱ្យអាជ្ញាធរមូលដ្ឋាននៃតំបន់ពាក់ព័ន្ធប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវវិធីសាស្ត្រផ្តោតលើប្រជាជនរៀបចំឱ្យមានការការពារ ការគ្រប់គ្រងទឹកជំនន់និងការជួយសង្គ្រោះគ្រោះមហន្តរាយបំពេញភារកិច្ចនិងចាត់វិធានការបង្ការនិងវិធានការគ្រប់គ្រងបន្ទាន់។

លោកស៊ីបាននិយាយថាអាជ្ញាធរនៅក្នុងតំបន់ទាំងនោះគួរតែអនុវត្តការងារជួយសង្គ្រោះនិងផ្តល់ជំនួយយ៉ាងពេញលេញ ខណៈពេលដែលរៀបចំឱ្យបានត្រឹមត្រូវដល់ប្រជាជននៅក្នុងតំបន់ដែលរងគ្រោះដោយគ្រោះមហន្តរាយនិងរក្សាសណ្តាប់ធ្នាប់ផលិតកម្ម ដើម្បីធានាសុវត្ថិភាពដល់អាយុជីវិតប្រជាជន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង