Yearendyearend1140x150

ចៅស្រីច្បងសម្ដេច ហ៊ុន សែន ទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជំនាញវិទ្យាសាស្ដ្រនយោបាយ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៧ ខែមករា បានចេញសារអបអរសាទរចៅស្រីច្បងរបស់សម្តេចដែលត្រូវជាកូនស្រីរបស់លោកស្រី ហ៊ុន ម៉ាណា។សម្រាប់សម្តេច ក្រោយទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និង បានកំណត់គោលដៅទាបបំផុតសម្រាប់ចៅៗទាំងអស់ ត្រូវបញ្ចប់ថ្នាក់អនុបណ្ឌិត និង គោលដៅខ្ពស់បំផុតគឺថ្នាក់បណ្ឌិត។

យោងតាមគណនីហ្វេសប៊ុកផ្លូវការ សម្តេច ហ៊ុន សែន បានសរសេរថា “ថ្ងៃនេះចៅស្រីច្បងទទួលសញ្ញាបត្រថ្នាក់ បរិញ្ញាបត្រជាមួយការអបអរសាទរពីជីដូនជីតា និងក្រុមគ្រួសារ។ មិនទាន់ចប់ទេចៅ បរិញ្ញាបត្រ ជាន់ខ្ពស់ (អនុបណ្ឌិត) ទាបបំផុត និងគោលដៅគឺថ្នាក់បណ្ឌិត។ ការចង់បានរបស់ជីដូនជីតា គឺចៅទាំងអស់ ត្រូវតែមានបរិញ្ញាបត្រជាន់ខ្ពស់ទាបបំផុត និងថ្នាក់បណ្ឌិតជាគោលដៅខ្ពស់បំផុត”។

ក្នុងសារនោះមិនបានបញ្ជាក់ចៅស្រីច្បងសម្ដេច ហ៊ុន សែន ទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជំនាញអ្វីនោះទេ តែកន្លងមកសម្តេចធ្លាប់បានអះអាងថា ចៅស្រីរបស់ម្តេចបានបញ្ចប់ការសិក្សានៅជំនាញវិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យមួយនៅអឺរ៉ុប។

គិតត្រឹមឆ្នាំ ២០២៣ នេះ សម្តេច ហ៊ុន សែន មានចៅសរុប ២២នាក់ហើយ ក្នុងនោះមានប្រុសចំនួន ១២ នាក់ និង ស្រី១០នាក់។សម្តេចធ្លាប់បានប្រកាសប្រគល់ភូមិគ្រឹះរបស់សម្តេចនៅក្រុងតាខ្មៅ ខេត្ដកណ្ដាល ទៅចៅស្រីច្បងដោយសម្តេចមានជំនឿថា ជាម្ដាយរបស់សម្ដេចមកចាប់ជាតិ ហើយសម្តេចបានសន្យាជាមួយចៅស្រីច្បងថា នឹងខិតខំជួយចៅស្រី ដើម្បីសម្រេចគោលដៅដែលចៅចង់។

កន្លងទៅចៅស្រីច្បងរបស់សម្តេច ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជនខ្មែរ ពីភាពក្លាហាន និង សមត្ថភាពក្នុងវិស័យការទូតទោះនៅក្មេងខ្ចីក្តី។ពលរដ្ឋខ្លះដាក់ការសង្ស័យថា ចៅស្រីច្បងរបស់សម្តេច អាចនឹងក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងនៅកម្ពុជាក៏ថាបានសម្រាប់ថ្ងៃអនាគត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង