Yearendyearend1140x150
Img 0571

៣៨ឆ្នាំជា«នាយករដ្ឋមន្ត្រី»សម្តេច ហ៊ុន សែន ប្រើជីវិតកែប្រែវាសនាជាតិ

នយោបាយ
/
អ្នកយកព័ត៌មាន:
គួន សំបូរ
/
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។រូបភាពផេកសម្តេច

ភ្នំពេញ៖នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣នេះ គឺជាខួបទី៣៨ឆ្នាំ នៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្ដេច ហ៊ុន សែន។៣៨ឆ្នាំកន្លងទៅនេះ សម្តេច ហ៊ុន សែន បានដឹកនាំប្រទេសកម្ពុជាបានឆ្លងកាត់មហាឧបសគ្គធំៗរាប់មិនអស់។ប៉ុន្តែសម្តេចដឹកនាំដ៏វៃឆ្លាត និង មានបទពិសោធន៍បំផុតរបស់កម្ពុជា បានដឹកនាំកសាងអភិវឌ្ឍន៍ប្រទេសជាតិអោយមានការរីកចម្រើនលើគ្រប់វិស័យ និង មានមុខមាត់លើឆាកអន្តរជាតិមកទល់សព្វថ្ងៃ។

សម្តេច ហ៊ុន សែន កើតនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ នៅក្នុងគ្រួសារកសិករមួយក្នុង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។សម្តេចមានបងប្អូនប្រុសស្រីចំនួន៥នាក់ ហើយសម្តេច ហ៊ុន សែន គឺជាកូនទី៣នៅក្នុងគ្រួសារ។ថ្វីត្បិតតែស្ថានភាពក្នុងគ្រួសារមានភាពក្រលំបាកក៏ពិតមែន ប៉ុន្តែអ្វីដែលធ្វើអោយសម្តេច ហ៊ុន សែន សម្រេចចិត្តឈានចូលក្នុងឆាកនយោបាយ ភាគច្រើនគឺដោយសារទទួលឥទ្ធិពលពីគ្រួសាររបស់សម្តេចដែលកើតចេញពីទឹកចិត្តស្រឡាញ់ប្រទេសជាតិ។

ក្នុងវ័យត្រឹម១៣ឆ្នាំ សម្តេច ហ៊ុន សែន បានចាកចេញពីស្រុកកំណើតតែម្នាក់ឯង ដើម្បីទៅកាន់រាជធានីភ្នំពេញបន្តការសិក្សានៅវិទ្យាល័យឥន្ទ្រៈទេវី ប៉ុន្តែដើម្បីសន្សំសំចៃលុយកាក់ សម្តេច ហ៊ុន សែន បានសម្រេចស្នាក់នៅក្នុងវត្តដដែល ដោយសិក្សារ​បណ្តើរ​ និង ធ្វើជាក្មេងវត្តបណ្តើរ ដើម្បីជំនួសការបង់ថ្លៃស្នាក់នៅ។ជារៀងរាល់ថ្ងៃ សម្តេច ត្រូវក្រោកពីដំណេកនៅម៉ោង៤ទាបភ្លឺ ដើម្បី​បោសសំអាតទីធ្លាក្នុងវត្តអារាម និង រៀបចំអាហារប្រគេនចង្ហាន់ពេលព្រឹកដល់លោកសង្ឃ ទើបប្រញាប់ប្រញាលទៅកាន់សាលារៀន។

ឆ្វេង៖រូបសម្តេច ហ៊ុន សែន បច្ចុប្បន្ន ស្តាំ៖រូបកាលពីយុវជន។រូបភាព៖ផេកសម្តេច

ក្នុងវ័យអាយុ ១៥ ឆ្នាំ សម្តេច ហ៊ុន សែន បានចូលរួមជាមួយកទ័ពខ្មែរក្រហមដោយក្នុងចិត្តមានប្រទេសជាតិដក់ជាប់ជានិច្ច ហើយចង់ឃើញប្រទេសជាតិមានសុខសន្តិភាព។ចាប់ផ្តើមដឹកនាំពលទាហានរបស់ខ្លួនធ្វើសង្គ្រាមគ្រប់ទិសទី និង បានច្បាំងឈ្នះទ័ពទាហានមួយចំនួន។ជាអកុសល្យភ្នែកខាងឆ្វេងរបស់សម្តេច ហ៊ុន សែន បានរងគ្រោះដោយគ្រាប់កាំភ្លើង ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

នៅក្នុងមន្ទីរពេទ្យ សម្តេច ហ៊ុនសែន បានជួបនឹងគូរព្រេងរបស់ខ្លួនដែលវាសនាបានកំណត់ គឺជានារីម្នាក់ដែលមានឈ្មោះថា ប៊ុន រ៉ានី (សម្តេចគតិព្រឹទ្ធបណ្ឌិត) ហើយពួកគាត់ទាំងពីរបានភ្ជាប់និស្ស័យ និង យល់ចិត្តគ្នាយ៉ាងឆាប់រហ័ស។សម្តេចគតិព្រឹទ្ធបណ្ឌិត មិនត្រឹមតែមានទឹកមុខ មូលក្រឡង់ស្អាតផូផង់ប៉ុណ្ណោះទេ សម្តេចថែមទាំងត្រូវបានមហាជនទូទៅចាត់ទុកថា ជាស្ត្រីគំរូមួយរូបដែលជួយលើកតម្កើងស្វាមី និង ថែទាំបីបាច់ក្រុមគ្រួសារប្រកបដោយមហាសុភមង្គលដ៏រុងរឿងបំផុត។

រូបភាពសម្តេច ហ៊ុន សែន កាលពីជាតិ ៣០ឆ្នាំ៖រូបភាព៖ផេកសម្តេច

ថ្ងៃទី១៤ មករា ១៩៨៥ ជាពេលដែលសម្តេចតេជោ ហ៊ុន សែន កាន់តំណែងជានាយករដ្ឋមន្រ្តីដែលមានវ័យក្មេងជាងគេបំផុតនៅក្នុងពិភពលោក។គិតត្រឹម ១៤ មករា ២០២៣ នេះ គឺជាខួបទី៣៨ឆ្នាំ នៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្ដេច ហ៊ុន សែន។ប៉ុន្តែមុនឈានមកដល់ពេលបច្ចុប្បន្ននេះ សម្តេចឆ្លងកាត់មហាឧបសគ្គធំៗរាប់មិនអស់ ប៉ុន្តែប្រមុខដឹកនាំដ៏វៃឆ្លាត និងមានបទពិសោធន៍បំផុតរបស់កម្ពុជាបានដឹកនាំកសាងអភិវឌ្ឍន៍ប្រទេសជាតិអោយមានការរីកចម្រើនលើគ្រប់វិស័យ និងមានមុខមាត់លើឆាកអន្តរជាតិមកទល់សព្វថ្ងៃ។

ក្នុងតំណែងជានាយករដ្ឋមន្ត្រី គេសង្កេតឃើញថា ថ្វីត្បិតតែនៅក្នុងវិស័យនយោបានប្រកាន់ភ្ជាប់នូវយន្តការពហុបក្ស ក៏ប៉ុន្តែការអនុវត្តនយោបាយរបស់សម្តេច ហ៊ុន សែន គឺមានភាពខ្លាំងក្លារណាស់ ចំពោះគណបក្សប្រឆាំង គឺសម្តេច ហ៊ុន សែន មិនមានចិត្តមេត្តាឡើយ គឺសម្តេចប្រកាន់ភ្ជាប់នូវជំហរការពារផលប្រយោជន៍ និង ឯករាជ្យភាពរបស់ប្រទេសកម្ពុជាជាធំ។ម្លោះបានសម្តេច ហ៊ុន សែន ត្រូវគេប្រសិទ្ធិនាមថា ជាបុរសខ្លាំងក្លារ នៃប្រទេសកម្ពុជា។

ជារូមចាប់តាំងពីសម័យកាលភ្លើងសង្គ្រាមដើររហូតដល់សម័យកាលកសាងសន្តិភាពនាពេលបច្ចុប្បន្ននេះ សម្តេច ហ៊ុន សែន បានប្រើប្រាសជីវិតពុះពារតស៊ូគ្រប់ឧបសគ្គរបស់ខ្លួន ដើម្បីកែប្រែវាសនា និង អនាគតរបស់ប្រទេសកម្ពុជាទាំងមូលដែលនឹងផ្តល់នូវសេចក្តីសុខក្សេមក្សាន្តដល់ប្រជាជនកម្ពុជាមួយជំនាន់ហើយមួយជំនាន់ទៀត៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង