Yearendyearend1140x150

អាមេរិកប្រកាសហការជាមួយកម្ពុជានិងម៉ាឡេស៊ី ដើម្បីដោះស្រាយបញ្ហាវីរុសកូរ៉ូណា

នយោបាយ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/


(កម្ពុជា)៖ សហរដ្ឋអាមេរិក បានប្រកាសពីជំហរបស់ខ្លួនថា នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជា និង ម៉ាឡេស៊ី ដើម្បីដោះស្រាយបញ្ហវីរុសកូរ៉ូណា។នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអារិកប្រចាំនៅកម្ពុជា។

«សុវត្ថិភាពនិងសុខុមាលភាពរបស់ពលរដ្ឋសហរដ្ឋអាមេរិកគឺជាអាទិភាពកំពូល ដែលក្រសួងការបរទេស និង មន្រ្តីកុងស៊ុលរបស់អាមេរិកកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជា ម៉ាឡេស៊ី និងអ្នកជំនាញសុខភាពសាធារណៈ ក្នុងការដោះស្រាយបញ្ហាប្រឈមដោយវីរុសកូរ៉ូណា ឬកូវីដ-១៩»។នេះបើយោងតាមសេចក្ដីប្រកាសរបស់ព័ត៌មានរបស់ទូតអាមេរិកប្រចាំនៅកម្ពុជា។

បុគ្គលិកមកពីបេសកកម្មសហរដ្ឋអាមេរិក កំពុងចូលរួមក្នុងប្រតិបត្ដិការដែលមានអាទិភាពខ្ពស់ ដើម្បីជួយដល់មន្រ្តីនាវា Westerdam និងអាជ្ញាធរកម្ពុជា ក្នុងការជួយអ្នកដំណើរពលរដ្ឋអាមេរិក ដែលចុះពីនាវាទេសចរណ៍ Westerdam និងស្វែងរកជើងហោះហើរ ដើម្បីឲ្យពួកគេធ្វើដំណើរត្រលប់ទៅផ្ទះវិញ។

ស្ថានទូតអាមេរិក បានបញ្ជាក់ថា អាមេរិកយល់ពីក្តីបារម្ភនៃការផ្ទុះឡើងនៃវីរុសកូវីដ-១៩ ដែលកើតមាននៅទូទាំងតំបន់និងជុំវិញពិភពលោក ហើយអាមេរិកកំពុងធ្វើការគ្រប់ម៉ោង ដើម្បីរក្សាការវិវឌ្ឍន៍ ការការពារធនធាន និងសេវាកម្មសម្រាប់ពលរដ្ឋអាមេរិក។

អ្នកជំនាញផ្នែកវេជ្ជសាស្រ្តនិងសុខភាពសាធារណៈ យល់ស្របថា ការទាក់ទងជាមួយអ្នកដំណើរ និង នាវិករបស់ក្រុមហ៊ុន MS Westerdam គឺមានហានិភ័យទាប ដែលអាចទទួលរងផលប៉ះពាល់នៃកូវីដ-១៩ ខណៈហានិភ័យនេះ ត្រូវបានកំណត់ដោយចម្ងាយ (តិចជាង ៦ ហ្វីត) និងរយៈពេល (ច្រើនជាង ១៥ នាទីជាប់ៗគ្នា) នៃការប៉ះពាល់ជាមួយមនុស្សដែលឆ្លងមេរោគកូវីដ-១៩ ចំពោះទីតាំងខាងក្រៅ និងកន្លែងដែលធំទូលាយ ដូចជាសាលចេញដំណើរនៃអាកាសយានដ្ឋាន គឺបានកាត់បន្ថយហានិភ័យដោយសារខ្យល់ចេញចូលកាន់តែច្រើន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ កុម្ភៈ អាជ្ញាធរក្រសួងសុខាភិបាលម៉ាឡេស៊ីបានរកឃើញវិជ្ជមាននៃវីរូកូវីដ-១៩ នៅលើស្រ្តីអ្នកដំណើរម្នាក់ពីនាវា MS Westerdam ដែលមានអាយុ ៨៣ឆ្នាំ ក្រោយទៅដល់ទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ១៤ កុម្ភៈ កន្លងទៅ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង