Yearendyearend1140x150

រដ្ឋាភិបាល៖ការស្រាវជ្រាវគ្រួសារក្រីក្រធ្វើឡើងដោយឯករាជ្យ និង តម្លាភាព

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខមាលភាពសង្គមនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជានៅថ្ងៃទី២៤ មិថុនា បានដាក់ចេញនូវវិធានការណ៍ផ្តល់ជំនួយសាច់ប្រាក់ ដល់ពលរដ្ឋក្រីក្រ និង ងាយរងគ្រោះដោយកូវីដ១៩។ចំពោះគ្រួសារក្រីក្រ និង ងាយរងគ្រោះ គឺរាជរដ្ឋាភិបាលបានធ្វើការស្រាវជ្រាវដោយឯករាជ្យ និងតម្លាភាពបំផុត។

« កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ-១៩» បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី២៤មិថុនា ឆ្នាំ២០២០ពលរដ្ឋដែលរដ្ឋាភិបាលកំណត់ជាគ្រួសារក្រីក្រមានចំនួនប្រមាណ៥៦ម៉ឺនគ្រួសារ មានមនុស្សសរុបប្រមាណ២,៣លាននាក់ ក្នុងជុំទី១។

លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខមាលភាពសង្គមនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលជាស្ថាប័នទទួលខុសត្រូវលើកការងារនេះ បានថ្លែងថា ក្រុមការងារស្រាវជ្រាវស្វែងរកគ្រួសារក្រីក្រធ្វើឡើងដោយឯករាជ្យ និងមានតម្លាភាពបំផុត ដោយនីតិវីធីចាប់ផ្តើមស្រាវជ្រាវចេញពីមូលដ្ឋានផ្ទាល់ដឹកនាំដោយមេឃុំទូទាំងប្រទេស។ក្រោយស្រង់ទិន្ន័យតាមមូលដ្ឋានរួចរាល់ អាជ្ញាធរឃុំធ្វើការសម្ភាសន៍ពលរដ្ឋទាំងនោះ ហើយបិទផ្សាយរង់ចំាការតវ៉ាជំទាស់ពីពលរដ្ឋក្នុងភូមិឃុំនីមួយៗ។បន្ថែមពីនេះគណពង្រឹងដែលកាន់ការងារតាមតំបន់ធ្វើការត្រួតពិនិត្យបន្ថែមមុនសម្រេចយកជាផ្លូវការ។

លោក ឈួរ សុបញ្ញា បានថ្លែងថា នីតិវិធីនេះគឺធ្វើឡើងរយៈពេលខ្លីនឹងក្រុមការងារពាក់ព័ន្ធនឹងស្រាវជ្រាវបន្តដោយសហការជាមួយអង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍយកមកគណនារួមគ្នា ហើយក្រសួងស្នើឱ្យប្រជាពលរដ្ឋមានជំនឿចិត្តចំពោះដំណើរការនេះ ហើយបន្ទាប់ពីចប់ដំណាក់កាលទី១ រដ្ឋាភិបាលនឹងរៀបចំដំណាក់ទី២បន្តទៀត ខណៈដែលបច្ចុប្បន្នអ្នកដាក់ស្នើសុំមានចំនួនប្រមាណ៥៣០០០គ្រួសារបន្ថែមទាំងក្រ១ និងក្រ២។

គួរបញ្ជាក់ថា លក្ខខណ្ឌទទួលបានការឧបត្ថម្ភជាសាច់ប្រាក់ពីរដ្ឋាភិបាលកម្ពុជា គឺប្រជាពលរដ្ឋជាគ្រួសារក្រីក្រនិងងាយរងគ្រោះ ដែលមានបណ្ណសមធម៌ និងដែលមានសុពលភាព ដោយឈរលើកម្រិតភាពក្រីក្រ៖ ក្រកម្រិត១ (ទីទ័លក្រ) ឬ ក្រកម្រិត២ (ក្រ) និងដែលបានទៅផ្ទៀងផ្ទាត់បញ្ជីឈ្មោះនៅតាមសាលាឃុំ/សង្កាត់រួចរាល់។

ប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះនៅទីប្រជុំជនក្នុងរាជធានីភ្នំពេញ នឹងទទួលបានប្រាក់ឧបត្ថម្ភសម្រាប់គ្រួសារដែលមាន ប័ណ្ណសមធម៌ ប្រភេទ១ និងប្រភេទ២ ទាំងកម្រិត១និងកម្រិត២ ចំនួន ១២ ម៉ឺន រៀលក្នុង មួយ ខែ ខណៈសមាជិកគ្រួសារក្នុងម្នាក់ៗទទួលបានពី៣៦០០០រៀលទៅដល់ ៥២០០០ រៀល ។ បន្ថែមលើនេះ កុមារដែលមានអាយុពី០-៥ឆ្នាំ, ជនមានពិការភាព, មនុស្សចាស់អាយុ ចាប់ពី៦០ឆ្នាំឡើងទៅ និងគ្រួសារក្រីក្រដែលមានសមាជិកផ្ទុកមេរោគអេដស៍ ក៏ជាប្រភេទ មុខ សញ្ញាក្រុមជនគោលដៅដែលនឹងទទួលបានប្រាក់ឧបត្ថម្ភចន្លោះពី ១៦០០០ រៀល ឬពី ២៤០០០រៀល ទៅដល់៤០០០០រៀល នៅក្នុងម្នាក់ៗ។

យោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី ១២ មិថុនា ប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះដែលនឹងត្រូវទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលកម្ពុជានេះ គឺបែង ចែក ទៅតាមកម្រិតក្រីក្រ និងទៅតាមតំបន់ផ្សេងៗគ្នា គឺតំបន់ទីប្រជុំជនក្នុងរាជធានីភ្នំពេញ តំបន់ទីប្រជុំជនក្រៅពីរាជធានីភ្នំពេញ និងតំបន់ជនបទ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង