Yearendyearend1140x150

វៀតណាមប្រកាន់ជំហរឥតងាករេចំពោះ«ចំណងសាមគ្គីភាព»ជាមួយកម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា នឹងប្រារព្ធពិធីរំលឹកខួបលើកតី៦៩ឆ្នាំ នៅថ្ងៃទី២៨ ខែមិថុនាខាងមុខនេះ។ ដោយខាងគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុនីស្តវៀតណាម និងប្រជាជនវៀតណាមបានចូលរួមអបអរសាទរ និងបានផ្ញើជូន គណៈកម្មាធីការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជានូវមនោសញ្ចេតនាដ៏ស្និតស្នាល ពាក្យពេជន៍ជូនពរដ៏កក់ក្តៅបំផុត ហើយថែមទាំងប្រកាសគោលជំហរឥតងាករេនៃចំណងសាមគ្គីភាពជាមួយគណបក្សប្រជាជនកម្ពុជា។

យោងតាមសេចក្តីប្រកាស គណបក្សកុម្មុនីសវៀតណាម បានប្រកាសគោលជំហរដោយឥតងាករេគឺមានការគោរពនិងពូនជ្រំជានិច្ចនូវចំណងសាមគ្គីភាពរវាងគណបក្សនិងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ហើយចាត់ទុកនេះគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រទេសនិឮងប្រជាជាតិទាំងពីរ។

សេចក្តីប្រកាបបានបន្ថែមទៀតថា បក្សរដ្ឋ និងប្រជាជនវៀតណាមនឹងខិតខំអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីរួមជាមួយគណបក្សប្រជាជនកម្ពុជាដើម្បីថែរក្សា និងពូនជ្រំបន្ថែមទៀតនូវចំណងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែងកម្ពុជា-វៀតណាមឱ្យកាន់តែស្រស់បំព្រងរឹងមាំជានិច្ចនិរន្តរៀងទៅ។

លើសពីនេះ គណបក្សកុម្មុនីសវៀតណាម និងប្រជាជនវៀតណាម បានចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់បណ្តាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលតាមរយៈរាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តសកម្មភាពយ៉ាងសកម្មជាច្រើនប្រកបដោយប្រសិទ្ធិភាពខ្ពស់ក្នុងសង្រ្គាមប្រឆាំងនឹងមហាជំងឺរាតត្បាតកូវីដ១៩ និងក្នុងការអនុវត្តភារៈកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនាពេលកន្លងមក៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង