Yearendyearend1140x150
Img 0571

ប្រព័ន្ធផ្កាយរណប BeiDou អាចជួយប្រទេសចិនក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រព័ន្ធផ្កាយរណប BeiDou

ចិន៖ លោក Yang Changfeng ប្រធានអ្នករចនាម៉ូដប្រព័ន្ធផ្កាយរណប BeiDou បាននិយាយថាប្រព័ន្ធផ្កាយរណប BeiDou ដើរតួយ៉ាងសំខាន់ក្នុងការជួយប្រទេសចិន អាចប្រយុទ្ធប្រឆាំងនឹង Covid-19 នៅក្នុងវិធីជាច្រើន។

ប្រទេសចិនត្រូវបានរងគ្រោះយ៉ាងខ្លាំងដោយវីរុស Covid-19 នៅដើមឆ្នាំនេះ។ ហើយទីក្រុង Wuhan ដែលជាករណីដំបូងនៃការរីករាលដាលនៃជំងឺរាតត្បាតនោះ ប្រព័ន្ធ BeiDou ត្រូវបានគេបង្កើតឡើងដើម្បីសាងសង់មន្ទីរពេទ្យជំនាញ។

លោក Yang Changfeng បាននិយាយថា នៅក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 ប្រព័ន្ធផ្កាយរណប BeiDou បានផ្តល់សេវាកម្មគូសផែនទី ដែលមានភាពជាក់លាក់ខ្ពស់ សម្រាប់ការកសាងមន្ទីរពេទ្យ Huo shen shan និង Lei shen shan ដើម្បីជួយពន្លឿនការស្ថាបនា។ ហើយឧបករណ៍ BeiDou ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយការឆ្លងផងដែរ។

លោកបានបន្តថា ដ្រូននិងយានគ្មានមនុស្សបើក ដែលដឹកនាំដោយប្រព័ន្ធ BeiDou ត្រូវបានប្រើដើម្បីផ្តល់ការផ្គត់ផ្គង់វេជ្ជសាស្រ្តបន្ទាន់។ ហើយដំណើរការនេះ គឺលឿននិងត្រឹមត្រូវ ក្នុងការកាត់បន្ថយការប៉ះពាល់របស់មនុស្ស និង កាត់បន្ថយការឆ្លងជំងឺ Covid-19 ។

ដ្រូនក៏ត្រូវបានប្រើដើម្បីបាញ់ថ្នាំសម្លាប់មេរោគផងដែរ ដ្រូននេះដឹកនាំដោយប្រព័ន្ធ BeiDou អាចបាញ់បាន ៥,០០០ ម៉ែត្រការ៉េក្នុងមួយម្ដង ដែលវាមានសមត្ថភាពហួសពីយានពីផ្សេងទៀត។ ហើយប្រព័ន្ធ BeiDou អាចជួយយានយន្តធ្វើដំណើរបានល្អបំផុតក្នុងការចែកចាយសំភារៈពេទ្យនិងសម្ភាតៈរស់នៅបន្ទាន់នៅទូទាំងប្រទេស។

គួរបញ្ជាក់ផងដែរថា ប្រព័ន្ធ BeiDou នេះ អាចជួយដឹកនាំយានជាង ៦ លានគ្រឿងនិងធានាថាសម្ភារៈបន្ទាន់ទៅដល់តំបន់ដែលរងគ្រោះខ្លាំងបំផុត។ ហើយបណ្តាញនៃស្ថានីយ៍ចំនួន ២៦០០ កន្លែងនៅទូទាំងប្រទេសបានធានានូវដំណើរការដែលមានភាពជាក់លាក់ខ្ពស់នៃប្រព័ន្ធក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង