Yearendyearend1140x150

សម្តេចហ៊ុន សែនគាំទ្រឱ្យធនាគាររឹបអូសអចលនទ្រព្យអ្នកធ្វើតាមការអំពាវនាវរបស់ក្រុមប្រឆាំង

នយោបាយ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានគាំទ្រឱ្យធនាគារឹបអូសអចលនទ្រព្យកូនបំណុលទាំងឡាយណាដែលធ្វើតាមការអំពាវនាវរបស់ក្រុមប្រឆាំងក្រៅប្រទេស។ នេះបើតាមប្រាសាសន៍របស់សម្តេចនៅក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ«កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩»វិមានសន្តិភាព ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២០។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា សម្តេចនឹងគាំទ្រធនាគារចំពោះការរឹបអូសអចលនទ្រព្យរបស់កូនបំណុលទាំងអស់ដែលធ្វើតាមការឃោសនា ឬការអំពាវនាវចំពោះការគាំទ្រនយោបាយរបស់ក្រុមប្រឆាំងក្រៅប្រទេស។

បើតាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលកូវីដ១៩នេះ សម្តេចមិនគាំទ្រឱ្យធនាគារមានការរឹបអូសទ្រព្យសម្បត្តិរបស់កូនបំណុលទេ ប៉ុន្តែបើសិនជាកូនបំណុលនោះមានសកម្មភាពក្នុងការគាំទ្រនូវការឃោសនានយោបាយរបស់ក្រុមប្រឆាំងក្រៅប្រទេស នោះសម្តេចនឹងគាំទ្រឱ្យធនាគាររឹបអូសទ្រព្យសម្បត្តិបុគ្គលទាំងនោះ។

ក្រៅពីនេះ សម្តេចក៏បានអំពាវនាវដល់ម្ចាស់អគារគ្រឹះស្ថានសិក្សាឯកជន សុំឱ្យបញ្ចុះថ្លៃឈ្នួលអគារ ដោយការយោគយល់ និងអំពាវនាវដល់ធនាគារជាតិ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗទៀតឱ្យមានការរៀបចំឥណទានឡើងវិញ សម្រាប់គ្រឹះស្ថានសិក្សាឯកជន ដើម្បីឱ្យមានការរៀបចំការសិក្សាតាមប្រព័ន្ធអនឡាញបានល្អផងដែរ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង