Yearendyearend1140x150

ACU៖ការប្រឡង«បាក់ឌុប»ឆ្នាំនេះគឺតម្លាភាព និង យុត្តិធម៌

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ហៅកាត់ថា ACU នៅថ្ងៃទី ៧ ធ្នូនេះ បានចេញនូវសេចក្តីប្រកាសព័ត៌មានមួយវាយតម្លៃពីដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុប នៅឆ្នាំ២០២២នេះ។សម្រាប់អង្គភាពប្រឆាំងអំពើពុករលួយ សម្រាប់ការប្រឡងបាក់ឌុបនៅឆ្នាំនេះ រៀបចំឡើងតម្លាភាព និង យុត្តិធម៌ លទ្ធផលអាចទទួលយកបាន។

យោងតាមសេចក្តីប្រកាសព័ត៌មាន អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានគូសបញ្ជាក់ថា តាមរយៈការសង្កេតការណ៍លើការរៀបចំ និងការប្រព្រឹត្តទៅនៃដំណើរការសំណេរ ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងអប់រំ និង ភាគីពាក់ព័ន្ធទាំងអស់ បានបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ គោរពបទប្បញ្ញត្តិជាធរមាន និង មានចំណាត់ការឆ្លើយតបបានយ៉ាងទាន់ពេលវេលាលើរាល់បាតុភាពនានាដែលកើតមានឡើង ជាយថាហេតុ។

បើតាមសេចក្តីប្រកាសព័ត៌មាន ក្នុងសម័យប្រឡង ០៥-០៦ ធ្នូ មានអ្នកសង្កេតការណ៍ស្ម័គ្រចិត្តជាង ៣ ០០០នាក់ ដោយអនុវត្ត តាមនិយាម ១នាក់ សង្កត ២បន្ទប់ នៅគ្រប់មណ្ឌលប្រឡងទាំង ២២១ មណ្ឌល ទូទាំងរាជធានី-ខេត្ត ដើម្បី ធានាឱ្យបាននូវគោលការណ៍ទាំង៤ នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

គួរបញ្ជាក់ថា ឆ្នាំ២០២២នេះ ជាឆ្នាំទី៨ និង ជាលើកទី៩ ដែល ACU បានសហការជាមួយនឹង ក្រសួងអប់រំ ក្នុងការសង្កេតការណ៍លើដំណើរការប្រឡងបាក់ឌុប នៅថ្ងៃទី០៥-០៦ ធ្នូ។ក្នុងនោះមានថ្នាក់ដឹកនាំ មន្ត្រី អ.ប.ព. និង អ្នកសង្កេតការណ៍ស្ម័គ្រចិត្តជាង ៣ ០០០ នាក់ចូលរួម ដោយក្នុងនោះមន្ត្រីប្រចាំតាមមណ្ឌប្រឡង ១នាក់ ក្នុង ១មណ្ឌលប្រឡង និង បានដាក់ពង្រាយអ្នកសង្កេតការណ៍ស្ម័គ្រចិត្តដោយអនុវត្ត តាមនិយាម ១នាក់ សង្កត ២បន្ទប់ នៅគ្រប់មណ្ឌលប្រឡងទាំង ២២១ មណ្ឌល ត្រូវជា ៥ ១៧៤ បន្ទប់ ទូទាំងរាជធានី-ខេត្ត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង