Yearendyearend1140x150
Img 0571

កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជាង១០លាននាក់ក្នុងរយៈពេល១១ខែឆ្នាំនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២២នេះ កម្ពុជាទទួលបានទេសចរផ្ទៃក្នុងជាង១០លាននាក់ ដែលបានដើរកម្សាន្តនៅទូទាំងប្រទេសប្រទេសកម្ពុជា។ ដោយឡែកចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី៤ ខែធ្នូ ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុប ៥៥៤,០៦២នាក់ ក្នុងនោះភ្ញៀវជាតិ៥១៥,៤០៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៣៨,៦៥៣នាក់។ តួលេខនេះមានកំណើន ៤៩.៩៨% ធៀបនឹងសប្តាហ៍កន្លងមក។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

បើតាមរបាយការណ៍ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តកំពង់ឆ្នាំង ២០៩,៦៨០នាក់, ខេត្តព្រះសីហនុ ១៤៦,៤៣៩នាក់, ខេត្តសៀមរាប ៤៥,៥៥៦នាក់, រាជធានីភ្នំពេញ ២៩,០៨៧នាក់, ខេត្តកំពត ២២,២៤២នាក់, ខេត្តបាត់ដំបង ១៥,៣១៥នាក់, ខេត្តកែប ១៥,១៨៣នាក់, និង ខេត្តកំពង់ចាម ១១,៥១៣នាក់។

ក្រសួងបញ្ជាក់ថា តាមការប៉ាន់ស្មាន កម្ពុជាអាចមានទេសចរផ្ទៃក្នុងជិត១១លាននាក់ នៅក្នុងឆ្នាំ២០២២នេះ។ ដោយឡែក ក្រសួងទេសចរណ៍សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាបបានរៀបចំកម្មវិធីរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ (Angkor International Half Marathon) លើកទី២៧ កាលពីថ្ងៃទី៤ ខែធ្នូឆ្នាំ ២០២២ ដោយមានអ្នកចូលរួមជិត៨ពាន់នាក់ ក្នុងនោះអ្នករត់ប្រណាំងអន្តរជាតិមានជិត២០០០នាក់ មកពី៦៩ប្រទេស។

ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ក៏សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងក្រសួងស្ថាប័នពាក់ព័ន្ធបានកំពុងត្រៀមរៀបចំពិធីបុណ្យសមុទ្រចាប់ពីថ្ងៃទី៩-១១ ខែធ្នូ អមជាមួយមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ឆ្នាំ២០២២៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង