Yearendyearend1140x150

ចិនផ្ដល់អាហារូបករណ៍៦៧កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និងថា្នក់បរិញ្ញាបត្រ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងអប់រំ នៅក្នុងឆ្នាំ២០២៣ នឹងធ្វើការប្រឡងជ្រើសរើសនិស្សិតចំនួន ៦៧នាក់ ឱ្យទទួលអាហារូបករណ៍របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន (CSC) ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ នៅតាមគ្រឹះស្ថាន ឧត្តមសិក្សានានា ក្នុងប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ ពាក្យសុំប្រឡង នឹងទទួលរហូតដល់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ០៤រសៀល នៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍។

ចំណែកឯសោហ៊ុយធ្វើដំណើរទៅមក កម្ពុជា-ចិន-កម្ពុជា ជាបន្ទុករបស់សាមីជន ឯការចំណាយផ្សេងៗ ដូចជា ការស្នាក់នៅ ការសិក្សា និងប្រាក់អាហារូបករណ៍ ជាបន្ទុករបស់រដ្ឋាភិបាលចិន។ មុខជំនាញសិក្សា មាន វិទ្យាសាស្ត្រ វិស្វកម្ម សេដ្ឋកិច្ច ការគ្រប់គ្រងពាណិជ្ជកម្ម វេជ្ជសាស្ត្រ ព័ត៌មានវិទ្យា ។

លក្ខខណ្ឌនៃការចុះឈ្មោះជាបេក្ខជន៖

ក-ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

បេក្ខជនទាំងពីរភេទត្រូវមានសញ្ជាតិខ្មែរ, សញ្ញាបត្របរិញ្ញាបត្រ (Bachelor), អាយុយ៉ាងច្រើន ៣៥ឆ្នាំ, ចំណេះដឹងភាសាអង់គ្លេសជ្រៅជ្រះ និងមានសុខភាពល្អបរិបូណ៌ទាំងកាយសម្បទា និងសតិបញ្ញា។

ខ-ថ្នាក់បរិញ្ញាបត្រ

បេក្ខជនទាំងពីរភេទត្រូវមានសញ្ជាតិខ្មែរ, មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃស្មើ, មានអាយុក្រោម ២៥ ឆ្នាំ, មានលិខិតបញ្ជាក់ពីកម្រិតចំណេះដឹងភាសាចិន HSK3, មានសុខភាពល្អបរិបូណ៌ទាំងកាយសម្បទា និងសតិបញ្ញា។

គួរបញ្ជាក់ថា កាលបរិច្ឆេទ នៃការប្រឡងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។ ចំណែកឯមណ្ឌលប្រឡង នឹងជម្រាបជូននៅពេលក្រោយ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង