Yearendyearend1140x150

១០ខែឆ្នាំ២០២២ ការប្រើប្រាស់ឡានអគ្គិសនីនៅកម្ពុជា មានចំនួន ៥៥៦គ្រឿង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ កំណើនចំនួនយានយន្តអគ្គិសនី ដែលបានចុះបញ្ជីគិតត្រឹមខែតុលា ឆ្នាំ២០២២ មានចំនួនសរុប ៥៥៦គ្រឿង កើនប្រហែល ៥,៥៨២% ប្រៀបធៀបទៅឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់ពី លោក ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ។

លោក ពៅ ម៉ាលី បានថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី ការប្រមូលធាតុចូលលើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនី ដោយមានការ ចូលរួមពីក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន តំណាងអភិបាលនៃគណៈ អភិបាល២៥រាជធានី-ខេត្ត ដៃគូអភិវឌ្ឍរួមមាន៖ អង្គការUNDP ធនាគារពិភពលោក និងវិស័យ ឯកជនដូចជា៖ Car4you, Onion Mobility, Very Words, Total Energy ក្រោមការឧបត្ថម្ភគាំទ្រពី អង្គការUNESCAP និងSMMR/GIZ។

លោក ពៅ ម៉ាលី បានឱ្យដឹងទៀតថា ថ្មីៗនេះក្រសួងបាននឹងកំពុងរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការដឹកជញ្ជូន ផែនទីចង្អុលផ្លូវបណ្តាញស្ថានីយបញ្ចូលថាមពល យានយន្តអគ្គិសនី ដែលក្នុងនោះរួមមាន ការលើកទឹកចិត្តអ្នកប្រើប្រាស់យានយន្តអគ្គិសនី ការចងក្រងឯកសារគតិយុត្តដើម្បីគាំទ្រការកំណត់យកបទដ្ឋានបច្ចេកទេស ការរៀបចំផែនទីបង្ហាញផ្លូវក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា ការលើកទឹកចិត្តឱ្យមានការបង្គុំដំឡើង និងផលិតយានយន្តអគ្គិសនីនៅកម្ពុជាជាដើម។

ជាមួយគ្នានោះដែរ តំណាងដែលបានមកពីអង្គការ UNESCAP បានធ្វើបទបង្ហាញអំពីសកម្មភាពការងាររបស់ខ្លួនទាក់ទងនឹងចល័តភាព (E-mobility) ករណីសិក្សាកន្លងមក និងបទពិសោធន៍សម្រាប់ការរៀបចំចងក្រង សេចក្តីព្រាងគោលនយោបាយនេះផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង