Yearendyearend1140x150

លោកហ៊ុន ម៉ានិតកូន​ប្រុស​កណ្ដាលសម្តេចហ៊ុន សែនដំឡើងឋានៈស្មើរដ្ឋមន្ត្រី

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ហ៊ុន ម៉ានិត កូន​ប្រុស​កណ្ដាល​​របស់​​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ភ្នំពេញ៖ លោក ហ៊ុន ម៉ានិត កូន​ប្រុស​កណ្ដាល​​របស់​​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​ព្រះករុណាព្រះមហាក្សត្រកម្ពុជាសម្រេចដំឡើងឋានៈស្មើរដ្ឋមន្ត្រី តាមសំណើសម្តេច ហ៊ុន សែន។នេះបើយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រចេញផ្សាយនៅថ្ងៃទី ៦ ធ្នូ ឆ្នាំ២០២២។

យោងតាមព្រះរាជក្រឹត្យព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានៈដល់នាយករងខុទ្ទកាល័យសម្តេច ហ៊ុន សែនចំនួន៥រូប។ក្នុងនោះមានលោក ឈីវ យីស៊ាង មានឋានៈស្មើរដ្ឋមន្ត្រី លោក ហ៊ុន ម៉ានិត មានឋានៈស្មើរដ្ឋមន្ត្រី លោក ប៉ាន់ខែម ប៊ុនថន មានឋាៈស្មើរដ្ឋមន្ត្រី លោក ស្មាត សុភាព មានឋានៈស្មើរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន និងលោក ហាក់ សុខហៃ មានឋានៈស្មើរដ្ឋមន្ត្រី។

ការសម្រេចដំឡើងឋានៈស្មើរដ្ឋមន្ត្រីពេលនេះ ធ្វើឡើងតាមសំណើរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ជាសំណើរស្របពេលនេះ មានការរិះគន់ពីការដំឡើងឋានៈមន្ត្រីជាច្រើនរូបពីសំណាក់អង្គការសង្គមស៊ីវីល និងថា បាននាំឱ្យបាត់បង់ជំណូលរបស់រដ្ឋ។

តែយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលធ្លាប់បានបញ្ជាក់ថា ការសម្រេចដំឡើងឋានៈមន្ត្រីរបស់រាជរដ្ឋាភិបាលនៅពេលនេះ គឺមានការពិនិត្យ និងវាយតម្លៃយ៉ាងយកចិត្តទុកដាក់លើសមត្ថភាព និង ការបំពេញការងាររបស់មន្ត្រីដែលបានខិតខំបម្រើការងារបានល្អជូនដល់ប្រជាពលរដ្ឋ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង