Yearendyearend1140x150

មន្រ្តីជាន់ខ្ពស់ចិនចូលរួមរំលឹកវិញ្ញាណក្ខន្ធសមមិត្ត«ជាំងហ្សេមីន»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ជំនួបរំលឹកវិញ្ញាណក្ខន្ធសមមិត្តជាំង ហ្សេមីន ត្រូវបានធ្វើឡើងនៅឯមហាសាលប្រជាជនក្នុងទីក្រុងប៉េកាំងនៅព្រឹកថ្ងៃអង្គារនេះ។ ការចូលរួមរំលឹករំលឹកវិញ្ញាណក្ខន្ធនេះធ្វើឡើងដោយមានការចូលរួមពីសំណាក់មន្រ្តីចិនជាន់ខ្ពស់ជាច្រើនរូបក្នុងមានទាំងប្រធានាធិបតីចិនលោក ស៊ី ជិនពីងផងដែរ។

បើតាមមន្រ្តីចិនបានឲ្យដឹងថា ចាប់ពីម៉ោង ១០:០០ ព្រឹកតទៅ កិច្ចប្រជុំនេះត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកដោយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិ ក្រុមប្រឹក្សារដ្ឋ គណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន និង គណៈកម្មាការយោធាកណ្តាល។

អ្នកចូលរួមទាំងអស់នៅក្នុងមហាសាលប្រជាជនបានសម្តែងការគោរពយ៉ាងស្ងៀមស្ងាត់រយៈពេល ៣នាទីដល់លោក Jiang នៅពេលចាប់ផ្តើមនៃកិច្ចប្រជុំរំលឹក។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានាធិបតីចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមបានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំនេះផងដែរ។

បន្ថែមពីនេះទង់ជាតិត្រូវបានគេបង្ហោះនៅពាក់កណ្តាលដើមនៅទូទាំងប្រទេស ព្រមទាំងនៅស្ថានទូត ស្ថានកុងស៊ុល និងទីភ្នាក់ងារដទៃទៀតរបស់ប្រទេសចិនដែលឈរជើងនៅបរទេសក៏បង្ហូតចុះត្រឹមពាក់កណ្តាលដែរ។ សកម្មភាពកម្សាន្តសាធារណៈត្រូវបានផ្អាកនៅថ្ងៃនោះ។

លោក Jiang គឺជាអ្នកដឹកនាំដ៏ឆ្នើមម្នាក់ដែលមានកិត្យានុភាពខ្ពស់ដែលត្រូវបានទទួលស្គាល់ដោយ សមាជិកបក្សកុម្មុយនិស្តចិនទាំងមូល យោធាទាំងមូល និងប្រជាជនចិននៃក្រុមជនជាតិទាំងអស់។

គួបញ្ជាក់ថាលោក ជាំង ហ្សេមីន ជាអ្នកនយោបាយចិន ដែលបានបម្រើការជាអគ្គលេខាបក្សកុម្មុយនិស្តចិនពីឆ្នាំ ១៩៨៩ ដល់ឆ្នាំ ២០០២ ជាប្រធានគណៈកម្មាធិការយោធាមជ្ឈិម ពីឆ្នាំ១៩៨៩ ដល់ឆ្នាំ ២០០៤ និងជាប្រធានាធិបតីចិនពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០០៣ មុនផ្ទេរអំណាចឱ្យលោក ហ៊ូ ជីនតាវ។

ក្រោមការដឹកនាំរបស់លោក ជាំង ចិនទទួលបានកំណើនសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា ជាមួយនឹងការបន្តកំណែទម្រង់ទីផ្សារ និងការទទួលបានមកវិញនូវហុងកុងពីអង់គ្លេសក្នុងឆ្នាំ ១៩៩៧ និងម៉ាកាវពីព័រទុយហ្គាល់ក្នុងឆ្នាំ ១៩៩៩ រួមទាំងកែលម្អទំនាក់ទំនងរបស់ខ្លួនជាមួយពិភពខាងក្រៅខណៈដែលបក្សកុម្មុយនិស្តបានរក្សាភាពរិតត្បិតក្នុងការគ្រប់គ្រងរដ្ឋ។ លោក ជាំង បានទទួលមរណភាពដោយសារជំងឺមហារីកឈាមនៅទីក្រុងសៀងហៃ កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្នុងជន្មាយុ ៩៦ ឆ្នាំ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង