Eqm5 on ads news
Alibaba cloud (1)
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Photo 2022 09 21 17.27.20
Photo 2022 08 27 11.03.25
Website cc time banner  1800 x 300px

បេក្ខជនប្រឡងបាក់ឌុបម្នាក់កើតកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ឧត្ដរមានជ័យ៖ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិម្នាក់ ក្នុងខេត្តឧត្ដរមានជ័យ ដែលមានវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានមេប្រយោគរៀបចំដាក់ឱ្យប្រឡងដាច់ដោយឡែកតែឯង។ បេក្ខជនរូបនេះមានឈ្មោះវ៉ាន់ សុខឿន ភេទស្រី ត្រូវដាក់ឱ្យប្រឡងនៅបន្ទប់លេខ១១ លេខតុ២៦១។

បើតាមអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា លោកប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ បានយកទូសម្លាប់មេរោគ ដើម្បីដាក់នៅបន្ទប់ពិសេសសម្រាប់សម្លាប់មេរោគលើសន្លឹកកិច្ចការរបស់បេក្ខជន ដែលវិជ្ជមានកូវីដ-១៩នេះ ហើយក៏មានខាងមន្រ្តីជំនាញសុខាភិបាលពិនិត្យ និងឯកភាពផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១នេះ មានបេក្ខជនចំនួន ០៦នាក់ មកពីខេត្តឧត្តរមានជ័យ បាត់ដំបង កំពង់ស្ពឺ ត្បូងឃ្មុំ មណ្ឌលគិរី ដែលមានបញ្ហាសុខភាពនៅក្នុងដំណើរសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២។

បើតាមក្រសួងអប់រំក្នុងនោះបេក្ខជនមួយចំនួន បានបន្តការប្រឡងឡើងវិញក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល និងបេក្ខជនផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ៕


ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង