Yearendyearend1140x150
Img 0571

អាម៉េរិកអះអាងថា «ពូទីនប្តូរចិត្ត» លែងចង់ចរចាជាមួយអ៊ុយក្រែនបញ្ចប់ជម្លោះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ធ្វើជាប្រធានកិច្ចប្រជុំជាមួយសមាជិកក្រុមប្រឹក្សាសន្តិសុខ តាមរយៈតំណភ្ជាប់វីដេអូពីគេហដ្ឋានរដ្ឋ Novo-Ogaryovo នៅខាងក្រៅទីក្រុងមូស្គូ ប្រទេសរុស្សី ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២២។ Sputnik

គៀវ៖ មន្រ្តីជាន់ខ្ពស់អាម៉េរិកអះអាងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មិនស្មោះត្រង់ចំពោះកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែននៅពេលនេះទេ មន្ត្រីការទូតកំពូលអាម៉េរិកម្នាក់បាននិយាយកាលពីថ្ងៃសៅរ៍ បន្ទាប់ពីជួបជាមួយប្រធានាធិបតី Volodymyr Zelenskyy និងមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនផ្សេងទៀតក្នុងទីក្រុង គៀវ។

អនុរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការនយោបាយរបស់សហរដ្ឋអាម៉េរិកលោកស្រី Victoria Nuland បានឲ្យដឹងថា"ការទូតគឺច្បាស់ជាគោលបំណងរបស់មនុស្សគ្រប់រូប ប៉ុន្តែអ្នកត្រូវតែមានដៃគូដែលមានឆន្ទៈ" លោកស្រីបន្ថែមថាពូទីនមិនស្មោះត្រង់និងពាក្យរបស់លោកនិយាយឡើយ ។

ដោយឡែកប្រធានាធិបតីអាម៉េរិកលោក Joe Biden បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកបានត្រៀមខ្លួនដើម្បីនិយាយទៅកាន់លោក ពូទីន ប្រសិនបើមេដឹកនាំរុស្ស៊ីចាប់អារម្មណ៍ក្នុងការបញ្ចប់សង្រ្គាម។ ប៉ុន្តែគំនិតនេះបានស្លាប់ភ្លាមៗនៅពេលដែលវិមានក្រឹមឡាំងបាននិយាយថាលោកខាងលិចត្រូវតែទទួលស្គាល់ការប្រកាសបញ្ចូលរបស់ទីក្រុងមូស្គូនៃតំបន់អ៊ុយក្រែនចំនួនបួន។ លោកស្រី Nuland បាននិយាយថា ប្រតិកម្មនេះពីប្រទេសរុស្ស៊ីបានបង្ហាញពី "ចេតនារុស្សីចង់បន្តសង្រ្គាម"៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង