Eqm5 on ads news
Alibaba cloud (1)
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Photo 2022 09 21 17.27.20
Photo 2022 08 27 11.03.25
Website cc time banner  1800 x 300px

ខេត្តសៀមរាបទទួលបានទេសចរសរុប១.៧៩លាននាក់ក្នុងរយៈពេល១០ខែឆ្នាំ២០២២

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
 ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ (រូបភាព៖ ក្រសួងទេសចរណ៍)

សៀមរាប៖ ក្នុងរយៈពេល១០ខែនៃឆ្នាំ២០២២នេះ (មករា-តុលា) នៅទូទាំងខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបចំនួន១,៧៩២,៥៤៩នាក់ កើនឡើងជាង៨៨៦ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ នេះបើតាមរបាយការណ៍ក្រសួងទេសចរណ៍។

បើតាមរបាយការណ៍ ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍បានបញ្ជាក់ថា «រយៈពេល១០ខែឆ្នាំ២០២២ ខេត្តសៀមរាបទទួលបានទេសចរសរុបចំនួន១,៧៩២,៥៤៩នាក់ កើនឡើង៨៨៦.៣៣៥% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១»។

ឯកឧត្ដមបានបន្តថា ក្នុងចំណោមទេសចរសរុបទាំង១,៧៩២,៥៤៩នាក់នោះ មានភ្ញៀវទេសចរជាតិចំនួន១,៦២៣,២០០នាក់ កើនឡើង៨៣០.៤៥% និងទេសចរអន្តរជាតិមានចំនួន១៦៩,៣៤៩នាក់ កើនឡើង២២២៤.៣០%។

ឯកឧត្ដមបានបន្ថែមថា តាមការព្យាករណ៍សម្រាប់រយៈពេលពេញមួយឆ្នាំ២០២២នេះ ភ្ញៀវទេសចរដែលចូលមកកម្សាន្តក្នុងខេត្តសៀមរាបនឹងឡើងដល់ចំនួនជាង២.២៧លាននាក់ កើនឡើងជាង៣២៦% បើប្រៀបធៀបនឹងឆ្នាំ២០២១ ក្នុងនោះទេសចរជាតិអាចនឹងឡើងដល់ប្រមាណជាង២លាននាក់ ក្នុងកំណើនជាង២៩១% ហើយទេសចរអន្តរជាតិនឹងឡើងដល់ជាង២៣ម៉ឺននាក់ ក្នុងកំណើនជាង១៧៦៣%។ បើតាមឯកឧត្ដម ថោង ខុន កម្ពុជារំពឹងថានឹងទាក់ទាញទេសចរអន្តរជាតិឱ្យបានប្រមាណជាង២លាននាក់ និងទេសចរផ្ទៃក្នុងប្រមាណ១១លាននាក់ នៅឆ្នាំ២០២២នេះ។

គួរជម្រាបថា រយៈពេល១០ខែឆ្នាំ២០២២ដូចគ្នានេះ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង១.៥៧លាននាក់ កើនឡើង៩៩១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ រីឯភ្ញៀវទេសចរផ្ទៃក្នុងធ្វើដំណើរកម្សាន្តក្នុងប្រទេសជាង១០.៨៦លាននាក់ កើនឡើង២៣៤% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១៕


ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង