Yearendyearend1140x150
Img 0571

វៀតណាមស្នើឱ្យតៃវ៉ាន់«លុបចោលសមយុទ្ធយោធា»ខុសច្បាប់នៅលើកោះស្ព្រាតលី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang

វៀតណាម៖ ក្រសួងការបរទេសបានអះអាងថា តៃវ៉ាន់បានរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់វៀតណាមនៅពេលធ្វើសមយុទ្ធនៅលើកោះមួយនៃប្រជុំកោះ Truong Sa (Spratly) ដែលជាកោះដែនទឹកក្បែរប្រទេសវៀតណាម។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតវៀតណាម VN Express។

បើតាមអ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានឲ្យដឹងថា“សមយុទ្ធបាញ់គ្រាប់ពិតរបស់តៃវ៉ាន់នៅដែនទឹកជុំវិញកោះ Ba Binh នៃប្រជុំកោះ Truong Sa របស់វៀតណាមគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពទឹកដីរបស់វៀតណាម គំរាមកំហែងដល់សន្តិភាព ស្ថិរភាពដែនសមុទ្រ និងសន្តិសុខ ព្រមទាំងបង្កភាពតានតឹង និងស្មុគស្មាញដល់ស្ថានភាពនៅសមុទ្រខាងកើត”។

លោកស្រី Hang បាននិយាយថា ប្រទេសវៀតណាមអស់រយៈពេលជាច្រើនឆ្នាំបានបញ្ជាក់ពីជំហរច្បាស់លាស់ និងជាប់លាប់ចំពោះទង្វើរបស់តៃវ៉ាន់ក្នុងការបាញ់គ្រាប់ពិតនៅក្នុងដែនទឹកជុំវិញកោះនេះ។លោកស្រីបានបន្តថា៖ «វៀតណាមប្រឆាំងយ៉ាងម៉ឺងម៉ាត់ និងស្នើឲ្យតៃវ៉ាន់លុបចោលសកម្មភាពខុសច្បាប់ខាងលើ ហើយកុំឲ្យមានការរំលោភស្រដៀងគ្នាម្តងទៀត»។

កោះស្ព្រាតលី

លោកស្រីបានចង្អុលបង្ហាញថា វៀតណាមមានមូលដ្ឋានច្បាប់ពេញលេញ និងភស្តុតាងប្រវត្តិសាស្ត្រដើម្បីអះអាងអធិបតេយ្យភាពរបស់ខ្លួនលើប្រជុំកោះ Spratly និង Paracel ស្របតាមច្បាប់អន្តរជាតិ។

គួរបញ្ជាក់ថាតៃវ៉ាន់បានកាន់កាប់កោះដោយខុសច្បាប់ ហើយធ្លាប់ដាក់ពង្រាយកម្លាំងសមុទ្រនៅទីនោះផងដែរ។ ចាប់តាំងពីឆ្នាំ ២០០០ តៃវ៉ាន់បានជំនួសយោធាភូមិរបស់ខ្លួននៅលើកោះ Itu Aba ជាមួយនឹងអង្គភាពប៉ូលីសសមុទ្រ ដែលបំពាក់ដោយអាវុធដូចជាកាំភ្លើងយន្ត និងកាំភ្លើងត្បាល់រយៈចម្ងាយឆ្ងាយដែលការរកាន់កាប់ត្រូវបានវៀតណាមព្រមានជាច្រើនដងមកហើយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង