Eqm5 on ads news
Alibaba cloud (1)
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Photo 2022 09 21 17.27.20
Photo 2022 08 27 11.03.25
Website cc time banner  1800 x 300px

សម្ដេច ហ៊ុន សែន ផ្តល់ធាតុចូល០៥ចំណុចដល់កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០២ធ្នូនេះ អញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) និងវេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ (ASEAN Mayor Forum 2022) ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» នៅសណ្ឋាគារសុខាភ្នំពេញ។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំនេះ សម្តេច ហ៊ុន សែន បានចូលរួមផ្តល់ជាធាតុចូលចំនួន០៥ចំណុច សម្រាប់ការពង្រឹង និង ជំរុញកិច្ចសហប្រតិបត្តិការ អាស៊ាន ឱ្យកាន់តែខ្លាំងថែមទៀត ក្នុងការកសាង និង តភ្ជាប់ទីក្រុងអាស៊ាន ឆ្ពោះទៅរកការកសាង សហគមន៍អាស៊ាន ប្រកបដោយចីរភាព, បរិយាបន្ន និង ភាពធន់ រួមមានដូចខាងក្រោម ៖

ទី១. ត្រូវធានាឱ្យបាននូវសន្តិភាព, សន្តិសុខ, ស្ថិរភាព និង វិបុលភាព ដែលជាមូលដ្ឋាន គ្រឹះចម្បង និង សំខាន់បំផុត សម្រាប់ការកសាងទីក្រុងឆ្លាត មានភាពធន់ និង មាន ចីរភាព

ទី២. គោលដៅចម្បងបំផុតនៃការកសាងទីក្រុង ឬ ប្រទេសមួយ គឺ ការលើកកម្ពស់គុណ- ភាពរស់នៅរបស់ប្រជាជន ប្រកបដោយសុខុមាលភាព, វិបុលភាព និង ភាពធន់ ។ ស្ថិតក្នុងបរិការណ៍ដែលពោរពេញទៅដោយភាពមិនប្រាកដប្រជាខ្ពស់, រដ្ឋបាលក្រុង, រាជធានី និង រដ្ឋធានីអាស៊ាន ត្រូវយកចិត្តទុកដាក់ទៅលើការកសាងទីក្រុងឆ្លាត

ទី៣. ការកសាងទីក្រុងឆ្លាត មានភាពធន់ និង មានចីរភាព ត្រូវមានការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធ ទាំងរដ្ឋបាលមូលដ្ឋាន, វិស័យឯកជន, ដៃគូអភិវឌ្ឍន៍, ស្ថាប័នជាតិ និង អន្តរជាតិ និង ជាពិសេសពីប្រជាជនដែលរស់នៅក្នុងមូលដ្ឋានផ្ទាល់តែម្តង

ទី៤. នៅក្នុងក្របខណ្ឌតំបន់, រដ្ឋបាលក្រុង, រាជធានី និង រដ្ឋធានីអាស៊ានទាំងអស់ ត្រូវ សហការគ្នា ក្នុងការជំរុញល្បឿន និង ពង្រីកសក្តានុពលនៃការតភា្ជប់ និង សមាហរណកម្មទីក្រុងឆ្លាតអាស៊ាន ឱ្យកាន់តែខ្លាំងឡើង តាមរយៈការរួមគ្នាលើកកម្ពស់ឌីជី- ថលូបនីយកម្ម និង បរិវត្តកម្មឌីជីថល ដែលមានសក្តានុពលខ្ពស់ ក្នុងការអភិវឌ្ឍ និង តភ្ជាប់គ្រប់វិស័យ ទាំងក្នុងប្រទេស និង តំបន់

ទី៥. គម្លាតនៃការកសាងទីក្រុងឆ្លាត ក្នុងតំបន់ នឹងអាចកើតមានឡើង ដោយសារនិន្ន- ការរីកធំឡើងនៃគម្លាតបច្ចេកវិទ្យាឌីជីថល

ជាមួយគ្នានេះ សម្តេចបានស្នើឱ្យមានការតម្រឹម កិច្ចខិតខំប្រឹងប្រែង ជាមួយការរៀបចំ និង ជំរុញការអនុវត្តផែនការសកម្មភាពរួមគ្នា ជាក់ស្តែង ដូចជា ផែនការសកម្មភាពទីក្រុងឆ្លាត(SCAPs) ជាដើម ដើម្បីធានា បរិយាបន្នក្នុងតំបន់ យ៉ាងពិតប្រាកដ ។ ឆ្លៀតក្នុងឱកាសនេះ សម្តេចក៏ស្នើឱ្យរដ្ឋបាលមូលដ្ឋាន អាស៊ាន គាំទ្រដល់ «កិច្ចព្រមព្រៀងបៃតងអាស៊ាន» ដែលកម្ពុជា បានស្នើឱ្យមានការរៀបចំឡើង ក្នុងនាមជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២ នេះ សំដៅចូលរួមកសាងទីក្រុងឆ្លាតអាស៊ាន ឱ្យកាន់តែមានភាពបៃតង និង ការប្រើប្រាស់ធនធាន ប្រកបដោយប្រសិទ្ធភាព ។

សូមជម្រាបថា វេទិកា AMF និងកិច្ចប្រជុំ MGMAC ឆ្នាំ២០២២នេះ គ្រោងនឹងប្រារព្ធធ្វើចំនួន២ថ្ងៃ ពីថ្ងៃទី០២ ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ ដោយមួយថ្ងៃកន្លះ ជាកិច្ចប្រជុំពិភាក្សា និងកន្លះថ្ងៃជាដំណើរទស្សនកិច្ច។ វេទិកា និងកិច្ចប្រជុំទាំងពីរខាងលើនេះ នឹងក្លាយជាកិច្ចប្រជុំដោយផ្ទាល់លើកដំបូង បន្ទាប់ពីការមានវត្តមាននៃជំងឺកូវីដ១៩ និងការអាក់ខានរៀបចំកិច្ចប្រជុំនៅឆ្នាំ២០២០ និងឆ្នាំ២០២១៕

ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង