Yearendyearend1140x150

ពលរដ្ឋក្រីក្រនិងងាយរងគ្រោះជាង៦០ម៉ឺនគ្រួសារនឹងទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលនៅថ្ងៃស្អែក

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៤ខាងមុខនេះ នឹងផ្ដល់ប្រាក់ឧបត្ថម្ភជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះជាង៦០ម៉ឺនគ្រួសារ។ នេះបើតាមប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន កាលថ្ងៃម្សិលមិញនេះ។

ថ្លែងក្នុងឱកាសចុះពិនិត្យការដ្ឋាន សាងសង់ព្រលានយន្តហោះនៅខេត្តកណ្តាល សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖« ថ្ងៃ២៤ខាងមុខនេះ ខ្ញុំនឹងប្រកាសដើម្បីឧបត្ថម្ភប្រមាណជាង៦០ម៉ឺនគ្រួសារ អំពីជំនួយជាសាច់ប្រាក់ សម្រាប់ប្រជាជនក្រីក្រ បន្ទាប់ពីកម្ពុជាបាននឹងកំពុងអភិវឌ្ឍ នៅការឧបត្ថម្ភចំពោះកម្មករដែលបាត់បង់ការងារធ្វើ ដែលរដ្ឋាភិបាលនឹងចំណាយ១ខែប្រមាណ ២៥លានដុល្លារជួយពលរដ្ឋក្រីក្រជាង៦០ម៉ឺនគ្រួសារដែលទទួលរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩»។

សម្ដេចបន្ថែមថា ចំពោះកម្មការនីដែលឆ្លងទន្លេ និងស្រ្តីដែលមានផ្ទៃពោះ និងកម្មវិធីមួយចំនួនទៀត នឹងធ្វើការប្រកាសអំពីបញ្ហានេះបន្ថែមទៀតផងដែរ។

ដោយឡែកសម្រាប់លក្ខខណ្ឌ ដែលទទួលបានការឧបត្ថម្ភជាសាច់ប្រាក់ពីរដ្ឋាភិបាលកម្ពុជានេះ គឺប្រជាពលរដ្ឋជាគ្រួសារក្រីក្រនិងងាយរងគ្រោះ ដែលមានបណ្ណសមធម៌ និងដែលមានសុពលភាព ដោយឈរលើកម្រិតភាពក្រីក្រ៖ ក្រកម្រិត១ (ទីទ័លក្រ) ឬ ក្រកម្រិត២ (ក្រ) និងដែលបានទៅផ្ទៀងផ្ទាត់បញ្ជីឈ្មោះនៅតាមសាលាឃុំ/សង្កាត់រួចរាល់។

ជាក់ស្តែង ប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះនៅទីប្រជុំជនក្នុងរាជធានីភ្នំពេញ នឹងទទួលបានប្រាក់ឧបត្ថម្ភសម្រាប់គ្រួសារដែលមាន ប័ណ្ណសមធម៌ ប្រភេទ១ និងប្រភេទ២ ទាំងកម្រិត១និងកម្រិត២ ចំនួន ១២ ម៉ឺន រៀលក្នុង មួយ ខែ ខណៈសមាជិកគ្រួសារក្នុងម្នាក់ៗទទួលបានពី៣៦០០០រៀលទៅដល់ ៥២០០០ រៀល ។ បន្ថែមលើនេះ កុមារដែលមានអាយុពី០-៥ឆ្នាំ, ជនមានពិការភាព, មនុស្សចាស់អាយុ ចាប់ពី៦០ឆ្នាំឡើងទៅ និងគ្រួសារក្រីក្រដែលមានសមាជិកផ្ទុកមេរោគអេដស៍ ក៏ជាប្រភេទ មុខ សញ្ញាក្រុមជនគោលដៅដែលនឹងទទួលបានប្រាក់ឧបត្ថម្ភចន្លោះពី ១៦០០០ រៀល ឬពី ២៤០០០រៀល ទៅដល់៤០០០០រៀល នៅក្នុងម្នាក់ៗ។

សូមបញ្ជាក់ដែរថា យោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី ១២ មិថុនា ប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះដែលនឹងត្រូវទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលកម្ពុជានេះ គឺបែង ចែក ទៅតាមកម្រិតក្រីក្រ និងទៅតាមតំបន់ផ្សេងៗគ្នា គឺតំបន់ទីប្រជុំជនក្នុងរាជធានីភ្នំពេញ តំបន់ទីប្រជុំជនក្រៅពីរាជធានីភ្នំពេញ និងតំបន់ជនបទ៕

សំអឿន ជាម្តាយដែលមានកូនស្រី៥នាក់ រស់នៅក្បែរស្ថាននីយ៍រទេះភ្លើង ជាមួយកម្មករក្រីក្រជាច្រើនទៀត នៅសង្កាត់បឹងកក២។
រូបថតៈ អុកស្វាម


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង