Yearendyearend1140x150

«មណ្ឌលស្រឡាញ់ទារក»ត្រូវបានដាក់ឱ្យដំណើរការអនុវត្តសាកល្បង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប

សៀមរាប៖ មណ្ឌលស្រឡាញ់ទារកចំនួន៨មណ្ឌល នៃការិយាល័យស្រុកប្រតិបត្តិស្រុកអង្គរជុំ ដែលស្ថិតនៅខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យដំណើរការអនុវត្តសាកល្បង កាលពីថ្ងៃទី២៩ វិច្ឆិកា។ តាមរយៈ មណ្ឌលស្រឡាញ់ទារក នេះ រដ្ឋបាលខេត្តសៀមរាបសង្ឃឹមថា នឹងជួយលើកកម្ពស់សុខមាលភាពកុមារដែលមានភាពស្គមស្គាំង។

លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប បានលើកឡើងថា តាមរយៈនៃការដាក់ឱ្យអនុវត្តសាកល្បងនូវ «មណ្ឌលសុខភាពស្រឡាញ់កុមារ» នៅមណ្ឌលសុខភាពទាំង៨មណ្ឌល នៃការិយាល័យស្រុកប្រតិបត្តិ ស្រុកអង្គរជុំ នាពេលនេះ គឺពិតជាមានសារៈសំខាន់ ខ្លាំងណាស់ ក្នុងការកាត់បន្ថយភាពស្គមស្គាំងរបស់កុមារ។ លោកស្រី ម៉ននី រង្សី សង្ឃឹមថា ក្រសួងសុខាភិបាល ក៏ដូច អង្គការទស្សនៈពិភពលោក នឹងពង្រីកដល់គ្រប់គោលដៅទាំងអស់ក្នុងភូមិសាស្រ្តខេត្តសៀមរាប នាពេលដ៏ខ្លីខាងមុខនេះ។

លោកស្រី ម៉ននី រង្សី បានបន្ថែមផងដែលថា ខេត្តសៀមរាបកំពុងប្រឈមបញ្ហាមួយចំនួនលើអាហារូបត្ថម្ភ ដូចជាការអនុវត្តការបំបៅកូនដោយទឹកដោះម្តាយ។ មានហេតុផលជាច្រើន ដែលបណ្តាលឱ្យខេត្តសៀមរាបជួបប្រទះនូវបញ្ហា ការអនុវត្តការបំបៅដោយទឹកដោះម្តាយ រួមមាន ការធ្វើចំណាកស្រុកដើម្បីស្វែងរកឱកាសការងារ កង្វះខាតចំណេះដឹងអំពីការបំបៅកូនដោយទឹកដោះម្តាយ ទំនៀមទម្លាប់ វប្បធម៌ ការខ្វះខាតការគាំទ្រពីសមាជិកគ្រួសារ និងការរីករាលដាល នៃការផ្សព្វផ្សាយលក់ផលិតផលជំនួសទឹកដោះម្តាយ (ទឹកដោះគោម្សៅផ្សំតាមរូបមន្ត)៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង