Eqm5 on ads news
Alibaba cloud (1)
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Photo 2022 09 21 17.27.20
Photo 2022 08 27 11.03.25
Website cc time banner  1800 x 300px

បណ្ឌិត ឈត ប៊ុនថង៖ របរជាគ្រូពេទ្យត្រូវតែប្រុងប្រយ័ត្នបំផុត ព្រោះទាក់ទងជីវិតមនុស្ស

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោកបណ្ឌិត ឈត ប៊ុនថង មន្រ្តីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា។

ភ្នំពេញ៖ ការប្រកបរបរជាគ្រូពេទ្យ គឺត្រូវតែមានការប្រុងប្រយ័ត្នបំផុត ព្រោះថាមុខរបរនេះទាក់ទងផ្ទាល់ជាមួយជីវិតមនុស្ស។ ដូច្នេះហើយគ្រូពេទ្យមិនអាចធ្វេសប្រហែស ឬស្មានៗ មានការភាន់ច្រឡំណាមួយកើតឡើងទេ។ ប្រសិនបើករណីគ្រូពេទ្យមានការធ្វេសប្រហែសតែបន្តិចនោះ វានឹងអាចប៉ះពាល់ដល់សុខភាព និងអាយុជីវិតរបស់អ្នកជំងឺ។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត ឈត ប៊ុនថង មន្រ្តីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា។

លោកបណ្ឌិត ឈត ប៊ុនថង បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា មុនប្រកបរបរជាគ្រូពេទ្យ ឬបើកមន្ទីរសម្រាកព្យាបាល គ្លីនិក ត្រូវតែមានសមត្ថភាពគ្រប់គ្រាន់ មានធនធានគ្រប់គ្រាន់ មានសីលធម៌វិជ្ជាជីវៈ មានការទទួលខុសត្រូវ ហើយប្រតិបត្តិការព្យាបាល ការវះកាត់ ជាដើម គឺត្រូវតែមានការប្រុងប្រយ័ត្នបំផុត ព្រោះថាមុខរបរគ្រូពេទ្យទាក់ទងផ្ទាល់ជាមួយជីវិតមនុស្ស ដូច្នេះមិនអាចធ្វេសប្រហែស ឬស្មានៗ មានការភាន់ច្រឡំណាមួយកើតឡើងទេ។

ម្យ៉ាងវិញទៀត អ្នកជំងឺ ឬសាច់ញាតិអ្នកជំងឺ ក៏ត្រូវតែប្រមូលព័ត៌មានឲ្យស្គាល់ច្បាស់ថាតើមណ្ឌលសុខភាពណា ឬគ្លីនិកណា ដែលមានកេរ្តិ៍ឈ្មោះល្អ ហើយទទួលបានការសរសើរថាមានការព្យាបាលល្អ គុណភាព សុវត្ថិភាព មុននឹងយើងសម្រេចចិត្តថាទៅព្យាបាលនៅទីនោះ។ ដូច្នេះទាំងអតិថិជន ទាំងគ្រូពេទ្យ ទាំងអ្នកគ្រប់គ្រង គឺត្រូវតែធ្វើការឲ្យស៊ីចង្វាក់គ្នា ដើម្បីសុវត្ថិភាព សុខភាព និងការពារអាយុជីវិតរបស់អ្នកជំងឺ។

លោកបណ្ឌិត ឈត ប៊ុនថង បានបញ្ជាក់ថា បន្ថែមនេះអ្នកជំងឺត្រូវតែពិនិត្យមើលគុណភាព និងប្រតិបត្តិការគ្រូពេទ្យ មុនសម្រេចចិត្តចូលព្យាបាល ដើម្បីជៀសវាងកុំឲ្យបញ្ហានោះវាកើតឡើងញឹកញាប់។ លោកបណ្ឌិត បានបន្តថា «ជាការពិតណាស់ យើងមិនអាចខ្វះគ្រូពេទ្យបានទេ ប៉ុន្តែយើងត្រូវការគ្រូពេទ្យដែរមានសីលធ៌មវិជ្ជាជីវៈមានជំនាញច្បាស់លាស់ ព្រោះសុខភាពគឺជារឿងសំខាន់ ដូច្នេះហើយប្រសិនបើមានការធ្វេសប្រហែស ថ្លោះធ្លោយ ខ្វះនូវជំនាញ ឬបទពិសោធន៍មិនគ្រប់គ្រាន់ ហើយទៅធ្វើការវះកាត់ នាំឲ្យប៉ះពាល់ដល់សុខភាព ឬបាត់បង់អាយុជីវិតរបស់អ្នកជំងឺ។»

លោកបណ្ឌិតជឿជាក់ថា ចំពោះករណីគ្រូពេទ្យមានការធ្វេសប្រហែស ឬប្រព្រឹត្តិបទល្មើសណាមួយ នោះគឺត្រូវរងការពិន័យដោយច្បាប់ ឬបទដ្ឋានគតិយុត្តផ្សេងៗទាក់ទងវិស័យសុខាភិបាល ហើយច្បាប់នោះក៏មានការរឹតបន្តឹងដែរ។ ប៉ុន្តែរឿងដែលចន្លោះប្រហោងក្នុងការពិនិត្យតាមដានទៅលើការផ្តល់សេវាទាំងអស់នោះ ហើយការពិន័យទៅលើអ្នកដែលធ្លាប់ប្រព្រឹត្តបទល្មើសកន្លងមកមិនទាន់សមល្មម បានជានៅតែមានការធ្វេសប្រហែស នៅមានអ្នកមិនយកចិត្តទុកដាក់។ ហើយខ្លះទៀតក៏អាចពាក់ព័ន្ធនឹងការបណ្តុះបណ្តាលគ្រូពេទ្យ ហើយបើក្នុងករណីដែលការបណ្តុះបណ្តាលគ្រូពេទ្យបានល្អ ប៉ុន្តែនៅតែកើតមានបញ្ហានោះ វាអាចនឹងមានបញ្ហាមិនប្រក្រតី ដូចជាការសូកប៉ាន់ អំពើពុករលួយ ជាដើម៕

ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង