Yearendyearend1140x150

ឆ្មបបម្រើការនៅមន្ទីរសម្រាកព្យាបាលដើមអង្គ្រង ត្រូវបានផ្អាកប្រកបវិជ្ជាជីវៈឆ្មប២ឆ្នាំ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រោយករណីរំលូតគ៌ភស្លាប់ក្នុងផ្ទៃអាយុ ១៨សប្តាហ៍នៅមន្ទីរសម្រាកព្យាបាលដើមអង្គ្រង (ព្រៃទទឹង) ក្រសួងសុខាភិបាលបាន ចាត់ឱ្យគណៈវិជ្ជាជីវៈឆ្មប ចុះធ្វើការស្រាវជ្រាវជាបន្តជាបន្ទាន់ និងបានសម្រេចដាក់ទណ្ឌកម្មខាងវិន័យទៅលើឆ្មបឈ្មោះ អ៊ុង ធារិន ដោយផ្អាក ការប្រកបវិជ្ជាជីវៈឆ្មប រយៈពេល ០២ឆ្នាំ។

ក្រោយពី ទទួលបានព័ត៌មានតាមការចុះផ្សាយក្នុងបណ្ដាញព័ត៌មានសង្គម ស្ដីពីមានហេតុការណ៍រំលូតគ៌ភក្នុងផ្ទៃស្ត្រីដែលមានឈ្មោះ សឿន ស្រីអូន អាយុ ២២ឆ្នាំ នៅមន្ទីរសម្រាកព្យាបាលដើមអង្គ្រង (ព្រៃទទឹង) ភ្លាមៗនោះ ក្រសួងសុខាភិបាលបានចាត់បញ្ចូន ក្រុមការងារបច្ចេកទេសរបស់ក្រសួង ដោយរួមសហការជាមួយអាជ្ញាធរខេត្តកំពង់ស្ពឺ និងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត កំពង់ស្ពឺ ចុះពិនិត្យស្រាវជ្រាវករណីកើតហេតុបណ្តាលមកពីការរំលូតគ៌ភក្នុងផ្ទៃស្រ្តីខាងលើ។

បន្ទាប់ពីបានចុះស្រាវជ្រាវ បានរកឃើញថា មន្ទីរសម្រាកព្យាបាលនេះ បានអនុញ្ញាត ឱ្យឆ្មបដែលមានការបណ្តុះបណ្ដាលចេញជាឆ្មបមែន តែឆ្មបរូបនេះ នៅមិនទាន់ទទួលបានការបណ្តុះបណ្តាលបន្ថែមស្តីពីការ រំលូតគ៌ភនៅឡើយ ដែលការអនុវត្តនេះខុសពីបច្ចេកទេសគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសការ ណែនាំបច្ចេកទេសពីមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក និងបទដ្ឋានគតិយុត្តនានារបស់ក្រសួង និងពីគណៈវិជ្ជាជីវៈឆ្មប។

តាមរយៈការពិនិត្យ និងស្រាវជ្រាវ ក្រសួងបានសម្រេចបិទជាបណ្តោះអាសន្នមន្ទីរ- សម្រាកព្យាបាលដើមអង្គ្រង ដើម្បីបន្តនីតិវិធីស្រាវជ្រាវតាមច្បាប់ជាធរមាននូវហេតុការណ៍ដែលបានកើតឡើងគួរឱ្យសោក- ស្តាយជាទីបំផុតនេះ។ ក្រសួង តម្រូវឱ្យមន្ទីរសម្រាកព្យាបាលដើមអង្គ្រង ទទួលខុសត្រូវចំពោះមុខច្បាប់ ជាធរមាន លើបាតុភាពដែលបានកើតមានឡើង ដែលបណ្ដាលមកពីការធ្វេសប្រហែសរបស់ខ្លួន។

ចំពោះករណីឆ្មបដែលបានអនុវត្តការរំលូតគ័ភ៌ក្នុងផ្ទៃអាយុ ១៨សប្តាហ៍ របស់ស្រ្តីខាងលើនេះ ក្រសួង បានសម្រេចដាក់ទណ្ឌកម្មខាងវិន័យទៅលើឆ្មបឈ្មោះ អ៊ុង ធារិន ដោយផ្អាក ការប្រកបវិជ្ជាជីវៈឆ្មបជាបណ្តោះអាសន្ន (រយៈពេល ០២ឆ្នាំ) យោងតាមមាត្រាទី១៥ នៃច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈ វិស័យសុខាភិបាល៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង