Yearendyearend1140x150

ធនាគារ កាណាឌីយ៉ា ធ្វើឱ្យការបង់ថ្លៃសេវាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កាន់តែមានភាពងាយស្រួល

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ពាណិជ្ជកម្ម
/

ធនាគារ កាណាឌីយ៉ា ជាធនាគារពាណិជ្ជកម្មមួយដែលឈានមុខនៅក្នុងប្រទេសកម្ពុជា បានចាប់ផ្តើមដាក់ដំណើរការនូវប្រព័ន្ធបង់ថ្លៃសេវាកម្មតាមឌីជីថលសម្រាប់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ (PPSHV Expressway)។ ប្រព័ន្ធបង់ថ្លៃសេវាកម្មតាមឌីជីថលនេះរួមមាន ឧបករណ៍កាត់ប្រាក់បង់ថ្លៃសេវាកម្មដោយស្វ័យប្រវត្តិ (OBU Device) នៅលើគន្លង Electronic Toll Collection (ETC Lanes) និងបញ្ចូលសមតុល្យក្នុងផ្លាកលេខ (License Plate Top-Up) តាមរយៈ Canadia Mobile App។

ធនាគារ កាណាឌីយ៉ា បានដាក់ដំណើរការជាផ្លូវការនូវការចុះឈ្មោះបើកគណនី ETC និងសេវាកម្មទូទាត់តាមឌីជីថលសម្រាប់អតិថិជន ដោយធនាគារ បានធ្វើកិច្ចប្រតិបត្តិការជាមួយនឹងក្រុមហ៊ុន China Road and Bridge Corporation (CRBC) និង ក្រុមហ៊ុន PPSHV Expressway Co., Ltd, ដែលជាក្រុមហ៊ុនវិនិយោគ និងក្រុមហ៊ុនប្រតិបត្តិករនៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។

យានយន្តដែលភ្ជាប់នឹងឧបករណ៍ OBU Device អាចធ្វើការប្រើប្រាស់នឹងឆ្លងកាត់តាមគន្លង ETC (ETC) យ៉ាងងាយស្រួល ដោយមិនចាំបាច់ធ្វើការឈប់បង់ប្រាក់ផ្ទាល់នោះទេ ដោយឧបករណ៍នឹងធ្វើការកាត់ទឹកប្រាក់ដោយស្វ័យប្រវត្តិ ហើយការចុះឈ្មោះ និងតម្លើងឧបករណ៍ OBU Device មានភាពងាយស្រួលនិងចំណេញពេលវេលា។ កាន់តែងាយស្រួលទៀតនោះ គឺលោកអ្នកអាចឆែកមើលសមតុល្យគណនីនៃឧបករណ៍ ក៏ដូចជាបញ្ចូលទឹកប្រាក់បានតាមរយៈ Canadia Mobile App។

ដើម្បីទទួលបានឧបករណ៍ OBU ដំឡើងភ្ជាប់នឹងយានយន្ត លោកអ្នកអាចស្វែងរកបញ្ជររបស់ធនាគារ កាណាឌីយ៉ា ដែលមានទីតាំងនៅមជ្ឈមណ្ឌលសេវាកម្ម ETC ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សាខាភ្នំពេញ។ សេវាកម្មចុះឈ្មោះទទួល និង ដំឡើងប្រើប្រាស់ឧបករណ៍ OBU នឹងមាននៅសាខាផ្សេងៗ ក៏ដូចជា មជ្ឈមណ្ឌលសេវាកម្ម ETC ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សាខាព្រះសីហនុ នាពេលឆាប់ៗនេះ។

បន្ថែមពីលើនេះផងដែរ ធនាគារ កាណាឌីយ៉ា បានសហការជាមួយនឹងក្រសួងសាធារណការនិងដឹកជញ្ជូន (MPWT) ដើម្បីផ្តល់នូវសេវាកម្មបញ្ចូលសមតុល្យក្នុងផ្លាកលេខយានយន្តរបស់អតិថិជន សម្រាប់ក្នុងការធ្វើដំណើរនៅលើផ្លូវល្បឿនលឿន ដោយប្រើប្រាស់ Canadia Mobile App ឬអតិថិជនអាចមកកាន់បញ្ជររបស់ធនាគារ កាណាឌីយ៉ា គ្រប់សាខាទូទាំងប្រទេស។

ការផ្តល់ជូនថ្មីៗបែបឌីជីថលខាងលើនេះ គឺជាផ្នែកមួយក្នុងការខិតខំប្រឹងប្រែងរបស់ធនាគារ កាណាឌីយ៉ា ក្នុងបន្តអភិវឌ្ឍនិងពង្រឹងសមត្ថភាពរបស់សេវាកម្ម និងផលិតផលរបស់ខ្លួនដើម្បីស្របទៅនឹងធនាគារសម័យឌីជីថល។ លោក Howard Lau ប្រធានផ្នែកពត៌មានវិទ្យា នៃធនាគារ កាណាឌីយ៉ា មានប្រសាសន៍ថា “ការផ្តល់នូវសេវាកម្មបង់ប្រាក់បែបឌីជីថលសម្រាប់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជាគម្រោងមួយក្នុងគម្រោងជាច្រើនទៀតដែលធនាគារ កាណាឌីយ៉ា បានបន្តពង្រឹងសមត្ថភាពនិងបរិវត្តកម្មឌីជីថលរបស់ធនាគារ។ គោលដៅយើងដ៏ធំបំផុតរបស់ដំណើរនៃបរិវត្តកម្មឌីជីថល គឺដើម្បីផ្តល់បទពិសោធន៍ដ៏ល្អសម្រាប់អតិថិជន ហើយធនាគារនឹងបន្តនាំមកនូវផលិតផលនិងសេវាកម្មបែបឌីជីថលបន្ថែមទៀតនាពេលអនាគត។”

អំពីធនាគារ កាណាឌីយ៉ា

ធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជកម្ម និងសេវាកម្មដ៏ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩១។ ធនាគារ កាណាឌីយ៉ា ត្រូវបានទទួលស្គាល់ និងឈ្នះពានរង្វាន់របស់ The Asian Banker “The Strongest Bank by Balance Sheet in Cambodia” ៣ឆ្នាំជាប់ៗគ្នា និងពានរង្វាន់ “The Best Retail Bank in Cambodia” ក្នុងឆ្នាំ២០២១។ ក្នុងឆ្នាំ ២០២២ ធនាគារត្រូវបាន World HRD Congress ផ្តល់ពានរង្វាន់ “Dream Company To Work For” និងឈ្នះ “Best Managed Bank 2022” ដោយ The Asian Banker ហើយថ្មីៗនេះ ធនាគារ កាណាឌីយ៉ា បានឈ្នះ “Best Domestic Bank” និង “Best SME Bank” ពីស្ថាប័ន International Finance Awards និង ពានរង្វាន់ “Best Domestic Bank in Cambodia 2022” ពីទស្សនាវដ្តី Asiamoney។

គិតត្រឹមខែតុលា ឆ្នាំ២០២២ ធនាគារ កាណាឌីយ៉ា មានសាខាចំនួន៦៤ ទូទាំង២៥ ខេត្តក្រុង ព្រមទាំងឧបករណ៍ឌីជីថលនិងធនាគារស្វ័យប្រវត្តិ ជាង៤០០កន្លែង ទូទាំងប្រទេស។ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់លេខទូរស័ព្ទ +855 (0) 23 868 222 ឬចូលទៅកាន់គេហទំព័រ: www.canadiabank.com.kh

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង