Yearendyearend1140x150
Img 0571

ស្ត្រីមានផ្ទៃពោះ៥ខែម្នាក់បានធ្លាក់ខ្លួនឈឺធ្ងន់សង្ស័យដោយសារការធ្វេសប្រហែសរបស់គ្រូពេទ្យ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កំពង់ស្ពឺ៖ ស្ត្រីមានផ្ទៃពោះ៥ខែម្នាក់បានធ្លាក់ខ្លួនឈឺធ្ងន់ ដោយមហាជនបានដាក់ការសង្ស័យថា អាចដោយសារមានការធ្វេសប្រហែសវះកាត់ពោះវៀនច្រឡំថាទងសុក ពីក្រុមគ្រូពេទ្យគ្លីនិកឯកជនមួយកន្លែងនៅក្នុងខេត្តកំពង់ស្ពឺ។ ភ្លាមៗនោះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានចាត់ក្រុមការងារឲ្យចុះពិនិត្យ និងស្រាវជ្រាវករណីនេះ។

លោក វ៉ី សំណាង បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ចាប់តាំងពីទទួលបានព័ត៌មាននៅម៉ោង៦ព្រឹកនៅថ្ងៃទី២៩វិច្ឆិកានេះមក លោកបានចាត់ក្រុមការងារឲ្យចុះពិនិត្យ និងស្រាវជ្រាវករណីពលរដ្ឋស្លាប់ដោយការធ្វេសប្រហែសរបស់គ្រូពេទ្យ។ ចំពោះលទ្ធផលនៃការស្រាវជ្រាវនៅពេលនេះ លោកមិនទាន់មាននៅឡើយទេ រងចាំការស្រាវជ្រាវជាក់លាក់បន្ថែមទៀត។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានចាត់ក្រុមការងារចុះដល់ទីតាំងពិនិត្យ និងស្រាវជ្រាវចំពោះការស្លាប់របស់ស្ត្រីមានផ្ទៃពោះ ក្រោយគ្រូពេទ្យគ្លីនិកឯកជនមានការធ្វេសប្រហែសក្នុងការវះកាត់។ នេះជាការបញ្ជាក់របស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល។

បើតាមការរាយការណ៍ពីសាច់ញាតិរបស់ស្រ្តីមានផ្ទៃពោះ៥ខែម្នាក់ដែលបានទៅឆ្លុះអេកូសាស្រ្ត ហើយគ្រូពេទ្យបានប្រាប់ថា កូនខូចក្នុងពោះ បានទៅគ្លីនិកមួយកន្លែងឈ្មោះ «មន្ទីរសម្រាកព្យាបាលដើមអង្រ្កង» ស្ថិតនៅផ្លូវជាតិលេខ៣ គីឡូម៉ែត្រ២៧ ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដើម្បីយកកូនចេញ បានធ្វេសប្រហែសកាត់ពោះវៀនរបស់ស្រ្តីនោះបណ្ដាលឲ្យបាត់បង់ជីវិតតែម្ដង។

ករណីនេះបានធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គម និងបានរិះគន់យ៉ាងខ្លាំងចំពោះគ្រូពេទ្យនៅមន្ទីរសម្រាកព្យាបាល ឬគ្លីនិកដែលបានធ្វេសប្រហែងបង្កឱ្យស្រ្តីមានពោះផ្ទៃស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មបែបនេះ។

គួរបញ្ជាក់ថា ស្ត្រីរងគ្រោះឈ្មោះ សៀង ស្រីអូន មុខរបរជាកម្មការនីរោងចក្រកាត់ដេរ មានទីលំនៅ ស្រុកជុំគីរី ខេត្តកំពត និងបានស្លាប់បាត់បង់ជីវិត ដោយបន្សល់ទុកកូនស្រីម្នាក់ អាយុ៣ឆ្នាំ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង