Yearendyearend1140x150

លោក ហុក សុទ្ធិ៖«សិក្សាចប់»ឈប់អានសៀវភៅ គឺជាកំហុសដ៏ធំ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី​
/
លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា (Sipar)

ភ្នំពេញ៖ ការស្រឡាញ់ការអាន អ្នកអានត្រូវតែអានសៀវភៅតាមបែបកំសាន្ដ។ ដូចគ្នាទៅនិងការស្ដាប់ចម្រៀងដែរ គេមិនមែនស្ដាប់ដើម្បីករប្រឡងឡើយ។ សៀវភៅក៏ដើរតួនាទីកំសាន្ដដែរ ប៉ុន្ដែនៅកម្ពុជាមានការបកស្រាតទៅលើការអានសៀវភៅដើម្បីរៀន។ អំឡុងពេលដែលយុវជនសិក្សា ពួកគេខិតខំអានសៀវភៅ ដែលលោកគ្រូ-អ្នកគ្រូតម្រូវឱ្យពួកគេអាន នៅពេលសិក្សាចប់ ពួកគេក៏ឈប់អានសៀវភៅ។

លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា (Sipar) បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាននៃពិព័រណ៍សៀវភៅកម្ពុជាលើកទី៩ នាថ្ងៃទី២៨ វិច្ឆិកា នេះថា សៀវភៅក៏ដើរតួនាទីកំសាន្ដ ប៉ុន្ដែនៅកម្ពុជាមានការបកស្រាយទៅលើការអានសៀវភៅដើម្បីរៀន និងដើម្បីចេះ។ ដូច្នេះនៅពេលសិក្សា គេខិតខំអានសៀវភៅដែលលោកគ្រូ-អ្នកគ្រូតម្រូវឱ្យអាន នៅពេលសិក្សាចប់ ពួកគេក៏ឈប់អានសៀវភៅ។ នោះហើយជាកំហុសរបស់ពួកគេ នៅពេលឈប់អានសៀវភៅ នឹងធ្វើឱ្យពួកគេបាត់បង់ចំណេះដឹងបន្ដិចម្ដងៗ។

លោក ហុក សុទ្ធិ បានបន្ដថា យន្ដការពិភពលោកមួយហៅថា ការសិក្សាពេញមួយជីវិត។ ប្រសិនបើគេបានបញ្ចប់កាសិក្សាថ្នាក់បណ្ឌិតក្ដី ប្រសិនបើមិនអានសៀវភៅទេ គេនឹងធ្លាក់ខ្លួនទៅជាអត់ចេះ។ ជីវិតមនុស្ស ថ្វីបើអាចរស់នៅបានរហូតដល់៣០០ឆ្នាំ ក៏មិនអាចចេះដឹងនូវអ្វីដែលពិភពលោកកំពុងតែមានបានដែរ។ ដូច្នេះហើយទើបមនុស្សត្រូវអានរហូត។

ដើម្បីបង្កើតទម្លាប់អាន គឺត្រូវសប្បាយនៅក្នុងការអានជាមុនសិន។ ប្រលោមលោកជាមធ្យោបាយមួយដែលធ្វើឱ្យមនុស្សសប្បាយ និងលំហែ។ សៀវភៅច្បាប់ ជាសៀវភោមានលក្ខណៈម៉ឺងមាត់ ឬសត្យានុម័ត ដូច្នេះសម្រាប់យុវជនទូទៅ ពួកគេមិនចង់អានទេ ប៉ុន្ដែមន្ដ្រីដែលធ្វើការនៅក្នុងជួររដ្ឋាភិបាល គេត្រូវអានដើម្បីអនុវត្តការងារប្រចាំថ្ងៃរបស់ពួកគេ។

យុវជនមិនមែនមកទិញសៀវភៅច្បាប់ នៅក្នុងពិព័រណ៌សៀវភៅឡើយ គេទិញសៀវភៅណាដែលធ្វើឱ្យគេសប្បាយ។ ប្រភេទសៀវភៅច្បាប់ នយោបាយ និងប្រវត្តិសាស្ដ្រ គេនឹងអាននៅពេលដែលគេត្រូវការ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ពិព័រណ៌សៀវភៅ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង