Yearendyearend1140x150

នាយករដ្ឋមន្រ្តីម៉ាឡេស៊ីថ្មីបដិសេធមិនជិះរថយន្ត Mercedes S600 ដោយលោកចាត់ទុកថាជាការខ្ជះខ្ជាយលុយជាតិ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម

ក្រុងគូឡាឡាំពួៈ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានច្រានចោលការប្រើប្រាស់រថយន្តលីមូស៊ីន Mercedes-Benz S600 ដែលទើបនឹងទិញជារថយន្តផ្លូវការរបស់គាត់។ ផ្ទុយទៅវិញ លោកបាននិយាយថា លោកនឹងប្រើប្រាស់យានជំនិះណាដែលមាននៅនាយកដ្ឋាននាយករដ្ឋមន្ត្រីសម្រាប់ភារកិច្ចរបស់លោក ដោយលោកចាត់ទុកការប្រើប្រាស់ Mercedes S600 គឺជាការខ្ជះខ្ជាយលុយជាតិ។

លោក អាន់វ៉ា អ៊ីប្រាហ៊ីម សរសេរនៅលើហ្វេសប៊ុកកាលពីថ្ងៃអាទិត្យ ថា “ខ្ញុំសូមជម្រាបជូនថា កាលពីម្សិលមិញ ខ្ញុំបានបដិសេធមិនប្រើប្រាស់រថយន្ត Mercedes S600 ដែលត្រូវបានទិញ និងទទួលបានដោយនាយកដ្ឋាននាយករដ្ឋមន្ត្រី មុនពេលដែលខ្ញុំចូលកាន់តំណែង” ។ លោកបន្តថាការចាយលុយជាតិទិញរថយន្តទំនើបគឺជាការខ្ជះខ្ជាយថវិការជាតិ។

ដោយឡែកកាលពីយប់ថ្ងៃសៅរ៍ លោកបានធ្វើការលើកឡើងស្រដៀងគ្នានេះបន្ទាប់ពីការបន់ស្រន់នៅវិហារឥស្លាមក្នុងក្រុង Selangor។ លោកថាគ្មានរថយន្តផ្លូវការថ្មីណាមួយត្រូវបានទិញសម្រាប់ប្រើប្រាស់របស់លោក និងមិនមានគ្រឿងសង្ហារឹមថ្មីដែលមិនចាំបាច់នឹងត្រូវទិញដោយការិយាល័យរបស់គាត់ ដែលជាផ្នែកនៃវប្បធម៌ថ្មីប្រឆាំងនឹងការខ្ជះខ្ជាយថវិកាសាធារណៈដែលត្រូវតែអនុវត្តឡើយ។ លោកបានប្រាប់អ្នកយកព័ត៌មានថា "លក្ខខណ្ឌគឺថាមិនមានការទិញថ្មីនៅក្នុងការិយាល័យនាយករដ្ឋមន្ត្រីទេ" ។

បន្ទាប់ពីត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន លោក Anwar បាននិយាយថា អាទិភាពទីមួយរបស់គាត់គឺការដោះស្រាយអតិផរណា និងការកើនឡើងតម្លៃនៃការរស់នៅ ដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ។ កាលពីថ្ងៃអាទិត្យ លោកបានប្រកាសថា ប្រទេសម៉ាឡេស៊ីនឹងពិនិត្យមើលកម្មវិធីឧបត្ថម្ភធនរបស់រដ្ឋាភិបាលរបស់ខ្លួនដើម្បីកំណត់គោលដៅកាន់តែល្អប្រសើរដល់ក្រុមចំណូលទាប។

លោកបានប្រាប់សន្និសីទសារព័ត៌មានមួយថា ទីភ្នាក់ងាររដ្ឋាភិបាលមានពេលពីរសប្តាហ៍ដើម្បីពិនិត្យឡើងវិញនូវផលប៉ះពាល់នៃការបង្រួមការឧបត្ថម្ភធន។ លោក Anwar បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីទី ១០ របស់ម៉ាឡេស៊ីកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង