Eqm5 on ads news
Alibaba cloud (1)
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Photo 2022 09 21 17.27.20
Photo 2022 08 27 11.03.25
Cc time 1800 x 300

មនុស្ស១នាក់ស្លាប់នឹង១៨នាក់រងរបួសជុំវិញការផ្ទុះគ្រាប់បែកក្នុងក្រុងយេរូសាឡឹម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

យេរូសាឡឹម៖ ការបំផ្ទុះគ្រាប់បែកពីរផ្សេងគ្នានៅឯចំណតរថយន្តក្រុងក្នុងទីក្រុង យេរូសាឡឹម នៅព្រឹកថ្ងៃពុធ បានឆក់យកជីវិតជនរងគ្រោះយ៉ាងតិចម្នាក់ និងមនុស្ស ១៨ នាក់ផ្សេងទៀតបានរងរបួស។ ការបំផ្ទុះបានកើតឡើងនៅតំបន់មមាញឹកចំនួនពីរនៅជាយក្រុង ខណៈដែលមនុស្សកំពុងធ្វើដំណើរទៅធ្វើការ និងសាលារៀន នេះបើយោងតាមប៉ូលិសអ៊ីស្រាអែល។ ការផ្ទុះលើកទីមួយបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់១០នាក់រងរបួស ដោយម្នាក់ត្រូវបានគេប្រកាសថាបានស្លាប់បន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរពេទ្យ។

មន្រ្តីបានឲ្យដឹងថានៅកន្លែងកើតហេតុដំបូងគេឃើញចិញ្ចើមថ្នល់បែកបាក់ រងការខូចខាតយ៉ាងដំណំ។ កម្លាំងនៃការផ្ទុះនេះក៏បានធ្វើឱ្យរនាំងដែករនាំងបែកខ្ទេចខ្ទីអស់ផងដែរ ។សាក្សីម្នាក់បានឲ្យដឹងថា ខ្ញុំទើបតែភ្ញាក់ពីដំណេក ហើយខ្ញុំលឺសំឡេងគ្រាប់បែកផ្ទុះជាខ្លាំងហើយក្រោយមកក៏មានមនុស្សម្នាជាច្រើនចាប់ផ្តើមមករោមកន្លែងកើតហេតុ ។

ចំណែកលោក Raphael Poch អ្នកនាំពាក្យប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិរបស់ United Hatzalah ដែលជាអង្គការសេវាវេជ្ជសាស្រ្តសង្គ្រោះបន្ទាន់របស់អ៊ីស្រាអែលបានពណ៌នាពីទិដ្ឋភាពនៃភាពចលាចលនៅពេលដែលការបំផ្ទុះបានវាយប្រហារចំណតរថយន្តក្រុងក្នុងអំឡុងពេលព្រឹកព្រលឹម។

ប៉ូលិសអ៊ីស្រាអែលបានបិទតំបន់ជុំវិញជុំវិញកន្លែងបំផ្ទុះគ្រាប់បែកទាំងពីរ ហើយបានបើកការស៊ើបអង្កេត។ ប៉ូលីសបានពណ៌នាការបំផ្ទុះថាជាការវាយប្រហារភេរវកម្មដ៏សាហាវព្រៃផ្សៃមួយ។ លោក Idan Ilu អ្នកនាំពាក្យប៉ូលិសក្រុង Jerusalem បាននិយាយថា "ភារកិច្ចចម្បងរបស់យើងនៅដំណាក់កាលនេះគឺស្វែងរកអ្នកដែលដាក់គ្រាប់បែក និងបើកការវាយប្រហារ៕

ផ្ទាំងពាណិជ្ជកម្ម
Img 9694
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង