Yearendyearend1140x150

កម្ពុជា និងម្ចាស់នាវា ស្នើម៉ាឡេស៊ីធ្វើតេស្តឱ្យសុក្រឹតលើស្រ្តីអាមេរិកផ្ទុកមេរោគCovid-19

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖អាជ្ញាធរម៉ាឡេស៊ី បានអះអាងថា ខ្លួនបានរកឃើញលើស្រ្តីម្នាក់ជនជាតិអាមេរិកាំងម្នាក់ផ្ទុកមេរោគ Covid-19 ដែលបានចាកចេញពីនាវា WESTERDAM ចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ ប្រទេសកម្ពុជា។ប៉ុន្តែការអះអាងនេះ ក្រសួងសុខាភិបាលកម្ពុជា និងម្ចាស់នាវា WESTERDAM បានស្នើសុំឲ្យអាជ្ញាធរប្រទេសម៉ាឡេស៊ី ពិនិត្យឡើងវិញអំពីលទ្ធផលនៃការធ្វើតេស្តនេះឲ្យមានភាពសុក្រឹតឡើងវិញ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា បានគូសបញ្ជាក់ថា មុនការចាកចេញរបស់ស្រ្តី ជនជាតិអាមេរិកាំង ក៏ដូចជាអ្នកទេសចរដទៃទៀតពីនាវាខ្នាតធំ WESTERDAM ក្រសួងសុខាភិបាល បានពិនិត្យយ៉ាងល្អិតល្អន់ និងបានធ្វើការជាមួយអង្គការសុខភាពពិភពលោក ព្រមទាំងអង្គការ USCDC របស់អាមេរិក ហើយក្រសួងបានអនុវត្តតាមស្តង់ដាបច្ចេកទេស និងនិយ័តកម្មសុខភាពអន្តរជាតិឆ្នាំ២០០៥ (HR2005) របស់អង្គការសុខភាពពិភពលោក។

បើតាមក្រសួងសុខាភិបាល ករណីប្រកាសដោយអាជ្ញាធរម៉ាឡេស៊ី នូវភាពវិជ្ជមាន Covid-19 នៅប្រទេសម៉ាឡេស៊ីខាងលើនេះ ក្រសូងសុខាភិបាលកម្ពុជា ស្នើសុំឲ្យអាជ្ញាធរម៉ាឡេស៊ី ពិនិត្យឡើងវិញ អំពីលទ្ធផលនៃការធ្វើតេស្តនេះឲ្យមានភាពសុក្រឹតឡើងវិញ។

ការទាមទារឱ្យអាជ្ញាធរម៉ាឡេស៊ីធ្វើពិនិត្យឡើងវិញនេះ មិនមែនមានតែក្រសួងសុខាភិបាលកម្ពុជាទេ ពោលសម្បីតែម្ចាស់នាវា ក៏ទាមទារឲ្យម៉ាឡេស៊ីបើការពិនិត្យឡើងវិញដែរ។ម្ចាស់នាវា WESTERDAM ចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ បានបញ្ជាក់ថា មុនពេលអ្នកដំណើរចាកចេញពីនាវា WESTERDAM ពិនិត្យឃើញថាមិនមានបញ្ហាសុខភាព ឬភាពវិជ្ជមាន Covid-19ឡើយ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានសង្កត់ធ្ងន់ថា ក្រសួងនឹងបន្តកិច្ចការពិនិត្យទៅតាមស្តង់ដារបច្ចេកទេស និងនិយ័តកម្មអន្តរជាតិឆ្នាំ២០០៥ របស់អង្គការសុខភាពពិភពលោក ហើយបច្ចុប្បន្ននេះ កម្ពុជានៅតែមិនទាន់រកឃើញមានករណីវិជ្ជមានវីរុសកូរ៉ូណាថ្មី (Covid-19) លើប្រជាជនកម្ពុជាឫជនជាតិណាមួយនៅកម្ពុជានៅឡើយ លើកលែងតែមួយករណីលើជនជាតិចិននៅខេត្តព្រះសីហនុ ហើយពេលនេះបានជាសះស្បើយ និងបានវិលត្រឡប់ទៅប្រទេសកំណើតវិញតាំងពីថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២០៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង