Yearendyearend1140x150

ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីឥណ្ឌូនេស៊ីកើនឡើងដល់២៦៨

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ឥណ្ឌូនេស៊ី៖ មន្ត្រីឥណ្ឌូនេស៊ីបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីកាលពីថ្ងៃចន្ទនៅភាគខាងលិចប្រទេសឥណ្ឌូនេស៊ីបានឡើងដល់ ២៦៨ នាក់ និង ១៥១ នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ។

លោក Suharyanto ប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិបានអះអាងថា គ្រោះរញ្ជួយដីកម្រិត ៥.៦ រ៉ិចទ័រ ដែលបានវាយប្រហារភាគខាងលិច របស់ឥណ្ឌូនេស៊ី កាលពីថ្ងៃចន្ទ ក៏បានបណ្តាលឲ្យមនុស្សចំនួន ១,០៨៣ នាក់រងរបួស និងបានបង្ខំឱ្យមនុស្ស ៥៨,៣៦២ នាក់ផ្សេងទៀតភៀសខ្លួនចេញពីផ្ទះ ខណៈដែលការរញ្ជួយដីនេះបានបំផ្លាញផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធជាង ២ម៉ឺនខ្នង។

លោក Suharyanto បានបន្ថែមថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះសម្រាប់ជនរងគ្រោះដោយការរញ្ជួយដីកំពុងដំណើរការនៅឡើយ។ កាលពីព្រឹកថ្ងៃអង្គារ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានស្នើឱ្យអាជ្ញាធរផ្តល់អាទិភាពដល់ប្រតិបត្តិការ និងជួយសង្គ្រោះជនរងគ្រោះជាមុនសិន។

បន្ថែមពីនេះរដ្ឋាភិបាលឥណ្ឌូនេស៊ីនឹងផ្តល់សំណងដល់ផ្ទះដែលរងការខូចខាតដោយសារការរញ្ជួយដី ចាប់ពី ប្រហែល ៦រយដុល្លារ ដុល្លារអាមេរិក ដល់ ៣ពាន់ដុល្លារអាម៉េរិក។ លោក Widodo បានសង្កត់ធ្ងន់ថា ផ្ទះថ្មីដែលត្រូវសាងសង់ត្រូវតែអាចទប់ទល់នឹងការរញ្ជួយដី ហើយលើកនឹងចាត់ក្រុមការងារបន្ថែមដើម្បីជួយសម្រួលដល់ពលរដ្ឋដែលកំពុងតែរងគ្រោះដោយសារតែគ្រោះរញ្ជួយដី។

ដោយឡែកទីភ្នាក់ងារឧតុនិយម អាកាសធាតុឥណ្ឌូនេស៊ីបានគូសបញ្ជាក់ថា គ្រោះរញ្ជួយដីបានកើតឡើងនៅវេលាម៉ោង ១៣ និង២១នាទី នៅទីក្រុងហ្សាការតា កាលពីថ្ងៃចន្ទ ជាមួយនឹងចំណុចកណ្តាលនៅចម្ងាយ ១០ គីឡូម៉ែត្រភាគនិរតីនៃស្រុក Cianjur ក្នុងភាគខាងលិចនិងជម្រៅ ១០ គីឡូម៉ែត្រក្នុងប្រទេសឥណ្ឌូនេស៊ី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង