Cct850x100 1

អចលនទ្រព្យកម្ពុជានៅមិនទាន់ប្រែប្រួល ទោះកូវីដ១៩មានភាពធូរស្រាល

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកបណ្ឌិត គឹម ហ៊ាង ប្រធានក្រុមហ៊ុនខ្មែររៀលអ៊ីស្ទែត និងជាអ្នកជំនាញផ្នែកអចលនទ្រព្យ

ភ្នំពេញ៖ ស្ថានភាពទីផ្សារអចនទ្រព្យនៅកម្ពុជា មិនទាន់មានសភាពប្រែប្រួលនៅឡើយទេ បើទោះបីជាកូវីដ១៩មានភាពធូរស្រាលក្តី។ នេះបើតាមប្រសាសន៍របស់លោកបណ្ឌិត គឹម ហ៊ាង ប្រធានក្រុមហ៊ុនខ្មែររៀលអ៊ីស្ទែត និងជាអ្នកជំនាញផ្នែកអចលនទ្រព្យ ក្នុងការផ្តល់បទសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍។

លោកបណ្ឌិត គឹម ហ៊ាង ប្រធានក្រុមហ៊ុនខ្មែររៀលអ៊ីស្ទែត និងជាអ្នកជំនាញផ្នែកអចលនទ្រព្យ មានប្រសាសន៍ថា បើទោះបីជាស្ងានភាពកូវីដ១៩នៅកម្ពុជាមានភាពធូរស្រាលក៏ពិតមែន ក៏ប៉ុន្តែទីផ្សារអចលនទ្រព្យកម្ពុជា គឺនៅតែមិនទាន់មានភាពប្រែប្រួលនៅឡើយទេ។

លើសពីនេះ លោកបានបន្តថា ចំពោះការលក់ដូរផ្នែកអចលនទ្រព្យនាពេលបច្ចុប្បន្ននេះគឺមិនជារឿងមួយដែលមិនលំបាកប៉ុន្មានទេ ប៉ុន្តែចំពោះសកម្មភាពរបស់អតិថិជនគឺបច្ចុប្បន្ននេះ ពួកគាត់ទិញដូររបស់ណាដែលសម្រាប់តែតម្រូវការជាក់ស្តែងតែប៉ុណ្ណោះ ដែលនេះបញ្ជាក់ឱ្យឃើញពីភាពខុសគ្នារបស់អតិថិជនមុនពេលផ្ទុះឡើងនូវកូវីដ១៩។

លោកបានបញ្ជាក់ថា កាលពីមុន អតិថិជនសម្រុកទិញអចលនទ្រព្យនៅក្នុងក្រុងក្នុងគោលដៅដើម្បីលក់យកចំណេញ និងក្នុងគោលដៅផ្សេងៗ។ រីឯដីជាយក្រុងដែលមានតម្លៃថោក គឺនៅតែបន្តមានការទិញដូរជាសម្រាប់លក់វិញជាធម្មតា។

លោកបន្ថែមទៀតថា ចំពោះដៃគូវិនោយោគទុនពីបរទេសលើវិស័យអចលនទ្រព្យនេះគឺមានច្រើន ក៏ប៉ុន្តែខណៈពេលមានកូវីដ១៩ គឺបានបណ្តាលឱ្យមានគម្រោងជាច្រើនត្រូវបានផ្អាក និងពន្យារពេលនៃជំនួបរវាងដៃគូវិនិយោគពីបរទស ដែលភាគច្រើនកម្ពុជាមានការវិនិយោគពីប្រទេសចិន ជប៉ុនជាដើម។

ពាក្យទាក់ទង: អចលនទ្រព្យ
Khcct banner

អត្ថបទទាក់ទង