Yearendyearend1140x150
Img 0571

សហជីពឱ្យរដ្ឋាភិបាលពិចារណាឡើងវិញចំពោះ«ការពន្យាបើកប្រាក់អតីតភាពការងារ»ជូនកម្មករ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្យ
/
ក្រុមសហជិពដាក់លិខិតស្នើទៅក្រសួងការងារ នៅថ្ងៃទី២២ មិថុនា ឆ្នាំ២០២០។

ភ្នំពេញ៖ ក្រុមមេដឹកនាំសហជីពមកពី១៣ ស្ថាប័ននៅកម្ពុជា នៅថ្ងៃទី២២ មិថុនានេះ បានដាក់លិខិតស្នើឱ្យក្រសួងការងារ ពិចារណាឡើងវិញ និង បន្តជម្រុញនិយោជកអនុវត្តការបើកប្រាក់រំលឹកអតីតភាពការងារមុនឆ្នាំ២០១៩ និងប្រាក់បំណាច់ការងារក្នុងឆ្នាំ២០២០ ដល់កម្មករនិយោជិតក្នុងកំឡុងពេលនៃជម្ងឺកូវីដ-១៩ ។

ក្រុមសហជិព បានពន្យល់ក្នុងលិខិតថា ដោយឃើញពីហានិភ័យខ្ពស់ និងតម្រូវការរបស់កម្មករនិយោជិតក្នុងអំឡុងពេលនៃការព្យួរកិច្ចសន្យាការងារ តំណាងសហភាពសហជិព ស្នើក្រសួងការងារមេត្តាជម្រុញនិយោជកបន្តបើកប្រាក់អតីតភាពការងារ ដែលមានមុនឆ្នាំ២០១៩(សម្រាប់ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតផលស្បែកជើង) និងប្រាក់បំណាច់អតីតភាពការងារថ្មីក្នុងឆ្នាំ២០២០(សម្រាប់គ្រប់វិស័យ) ដល់កម្មករនិយោជិតស្របតាមខ្លឹមសារនៃមាត្រា៨៩ថ្មី នៃច្បាប់ស្ដីពីការងារ និងប្រកាសលេខ៨៤៣ របស់ក្រសួងការងារ ដើម្បីឱ្យកម្មករនិយោជិតទទួលបានប្រាក់ចំណូលខ្លះ សម្រាប់ផ្គត់ផ្គង់គ្រួសារ។

សម្រាប់ក្រុមសហជិព បានបញ្ចេញការមិនពេញចិត្តឡើយ ចំពោះការពន្យាបើកប្រាក់អតីតភាពការងារ របស់កម្មករ និយោជិក ដោយថាការសម្រេច បែបនេះគឺជាការបន្ថែមការលំបាកទៅលើកម្មករ កម្មការិនី ដែលត្រូវបានព្យួរការងារ ។

បើតាមក្រុមសហជិពការដែលក្រុមសហជីពចង់ឲ្យមានការបើកប្រាក់អតីតភាពការងារនៅពេលនេះ គឺជាការួមចំណែកទ្រង់ជីវភាពប្រចាំថ្ងៃ របស់កម្មករ-និយោជិត និងជាគុណធម៌របស់និយោជក ដែលមានការទទួលខុសត្រូវ»។

សូមបញ្ជាក់ដែរថា កាលពីថ្ងៃ ០២ មិថុនា ឆ្នាំ២០២០ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា បានបានអនុញ្ញាតឱ្យម្ចាស់រោចក្រ សហគ្រាស ពន្យារពេលការបើកប្រាក់បំណាច់អតីតភាពការងារ សម្រាប់ឆ្នាំ២០១៩ និង២០២០ ទៅបើកឱ្យនៅឆ្នាំ ២០២១ វិញ។សេចក្តីជូនដំណឹងរបស់ក្រសួងការងារ បញ្ជាក់ថា កម្មករ និយោជិត ដែលប្រើប្រាស់កិច្ចសន្យាការងារមានថេរវេលាមិនកំណត់ នឹងទទួលបានប្រាក់រំលឹកបំណាច់អតីតភាពការងារនៅឆ្នាំក្រោយ។

សេចក្តីជូនដំណឹង៖ «ការបើកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារក្នុងឆ្នាំ២០២០ ត្រូវបានពន្យារពេលក្នុងការអនុវត្តទៅឆ្នាំ២០២១»។ក្រសួងក៏បានណែនាំដល់ម្ចាស់រោងចក្រ ឬសហគ្រាស ថា ក្នុងពេលពន្យារពេលនេះ ក៏ត្រូវទូទាត់ប្រាក់បំណាច់អតីតភាពការងារជូនកម្មករនិយោជិតផងដែរ នៅពេលមានការលាឈប់ ឬបញ្ចប់កិច្ចសន្យា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង