Yearendyearend1140x150

ពន្លឺសូរ្យគ្រាសដ៏កម្របានលេចចេញនៅតំបន់ភាគនិរតីប្រទេសចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ពន្លឺសូរ្យគ្រាសដ៏កម្របានលេចចេញនៅតំបន់ភាគនិរតីប្រទេសចិន

ចិន៖ ពន្លឺសូរ្យគ្រាសដ៏កម្របានលេចចេញជាបណ្តើរៗ នៅផ្នែកខ្លះនៃប្រទេសចិនកាលពីថ្ងៃអាទិត្យ នៅបឹង Manasarovar ក្នុងតំបន់ស្វយ័តទីបេភាគនិរតីប្រទេសចិន ដែលជាកន្លែងមើលឃើញដ៏ល្អបំផុត។

បឹង Manasarovar ជាមួយនីវ៉ូទឹក ៤.៥៥៨ ម៉ែត្រ គឺជាបឹងមួយក្នុងចំណោមបឹងទឹកសាបខ្ពស់បំផុតនៅលើពិភពលោក។ ស្ថិតនៅក្នុងតំបន់ Burang នៃខេត្ត Ngari នៃតំបន់ទីបេប្រទេសចិន បានទាក់ទាញភ្ញៀវទេសចរនិងអ្នកធ្វើធម្មយាត្រាជាច្រើន ព្រោះទីនេះមានទេសភាពស្រស់បំព្រងនិងមានសារៈសំខាន់ខាងសាសនា។ ហើយបើតាមរបាយការណ៍និងអ្នកជំនាញផ្នែកតារាសាស្ត្រ បានប្រមូលផ្តុំនៅទីនេះ ដើម្បីមើលនូវបាត់ភូត“សូរគ្រាស” ។

លោក Wang Junjie អ្នកស្រាវជ្រាវនៃអ្នកអង្កេតការណ៍តារាសាស្ត្រជាតិនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន បាននិយាយថា សូរ្យគ្រាសនេះវាត្រូវបានគេហៅថា“ ចិញ្ចៀនភ្លើង” ដែលមានគែមស្តើង ហើយយើងមានសំណាងដែលបានឃើញនូវ ទស្សនីយភាពដ៏ចម្លែកនេះ ស្របពេលពពកចាប់ផ្តើមសាយភាយនៅលើមេឃ។ បើផ្អែកលើបាតុភូតសេឡេស្ទាល យើងអាចធ្វើបទបង្ហាញបែបវិទ្យាសាស្ត្រជាច្រើន ដើម្បីពន្យល់អំពីសូរគ្រាសនេះ ឬបាតុភូតវិទ្យាសាស្ត្រសម្រាប់សាធារណៈ។

នេះជាព្រឹត្តិការណ៍សេឡេស្ទាលដែលត្រូវបានគេទន្ទឹងរង់ចាំបំផុតនៅឆ្នាំ ២០២០ សូរគ្រាស ដែលមានលក្ខណៈពងក្រពើប្រចាំឆ្នាំបានកើតឡើងស្របគ្នានឹងថ្ងៃនៃរដូវក្តៅនៅឆ្នាំនេះ។ យោងតាមអ្នកជំនាញផ្នែកតារាសាស្ត្រ វាបានឆ្លងកាត់ក្នុងលក្ខខ័ណ្ឌដ៏ល្អបំផុតសម្រាប់ការសង្កេតក្នុងរយៈពេលជិត ៨ ឆ្នាំនៅប្រទេសចិន។ ហើយប្រសិនបើមិនមានបាតុភូតនេះទេ មនុស្សត្រូវរងចាំរយៈពេល ១០ ឆ្នាំទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង