Yearendyearend1140x150

គម្រោងបឋម៖«ព្រលានពោធិ៍ចិនតុង»អាចប្រើប្រាស់ជាមូលដ្ឋានទ័ពអាកាសនិងហោះហើរក្នុងស្រុក

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យការដ្ឋាន សាងសង់ព្រលានយន្តហោះនៅខេត្តកណ្តាល 

ភ្នំពេញ៖ គម្រោងជាបឋមនៃ«ព្រលានពោធិ៍ចិនតុង»អាចនឹងប្រែក្លាយជាព្រលានយន្តហោះសម្រាប់មូលដ្ឋានកងទ័ពជើងអាកាស ហើយក្រៅពីនេះ ព្រលាន្តនេះនឹងក្លាយជាកន្លែងសម្រាប់ការដឹកឥវ៉ាន់ពីក្រៅប្រទេស និងជាទីកន្លែងបដិសណ្ឋារកិច្ចរបស់អង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំកម្ពុជា និងថ្នាក់ដឹកនាំបរទេស និងជាទីកន្លែងសម្រាប់បម្រើដល់យន្តហោះវិស័យឯកជន(Privat Jet)។ ។ នេះបើតាមសម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យការដ្ឋាន សាងសង់ព្រលានយន្តហោះនៅខេត្តកណ្តាល ក្នុងថ្ងៃ២២ ខែមិថុនា ឆ្នាំ២០២០នេះ។

សម្ដេចបានមានប្រសាសន៍ថា៖ «បើកព្រលានយន្តហោះថ្មីតើអាចាស់នៅធ្វើអី? តាមការគិតជាបឋមរបស់ខ្ញុំ អាចាស់ត្រូវទុកនៅជាប្រលានយន្តហោះដដែល ប៉ុន្តែមុខងាររបស់វាសម្រាប់ការហោះហើរក្នុងស្រុក និងជាមូលដ្ឋានទ័ពអាកាស»។

បើតាមសម្តេចហ៊ុន សែន មុខងារទីមួយ ព្រលានយន្តហោះពោធិ៍ចិនតុង ប្រែក្លាយមកជាប្រលានយោធាកងទ័ព, ទីពីរ ការហោះហើរផ្ទៃក្នុង(ក្នុងស្រុក)ដែលនឹងមានព្រលានយន្តហោះកាន់តែច្រើន ដែលប្រជាជនកម្ពុជាមានលទ្ធភាពដើម្បីជិះយន្តហោះ ទោះបីគាត់មានឡានទំនើប ក៏ប៉ុន្តែឡាននោះត្រូវប្រើរយៈពេលយូរក្នុងការបើកបរ។

សម្ដេចបានបញ្ជាក់ថា ក្រៅពីមុខងារសម្រាប់ការហោះហើរក្នុងស្រុក និងមូលដ្ឋានទ័ពអាកាស ព្រលានពោធិ៍ចិនតុង ក៏ប្រើសម្រាប់ការដឹកជញ្ជូនសម្ភារៈទំនិញខាងផ្លូវអាកាស ហើយតួនាទីចុងក្រោយគឺប្រើសម្រាប់ជើងហោះហើរ Z flight និងPrivate Jet គឺបានសេចក្ដីថា នៅកម្ពុជាគឺមានយន្តហោះច្រើនណាស់មិនខ្វះកន្លែងដាក់ ដោយអាចរៀបចំមូលដ្ឋាន គេអាចយកយន្តហោះមកផ្ញើជាមួយយើង ប្រសិនជាខាងកម្ពុជាមានមូលដ្ឋានល្អ ហើយសម្រាប់ការអញ្ជើញមកដល់នៃឥស្សរជនជាន់ខ្ពស់ ជាព្រះមហាក្សត្យ ជាប្រមុខរដ្ឋ ជានាយករដ្ឋមន្រ្តីដែលមកទស្សនកិច្ចនៅកម្ពុជា គឺចុះនៅពោធិ៍ចិនតុងដដែល។

សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាកំពុងសាងសង់ព្រលាន្តហោះខ្នាតអន្តរជាតិចំនួន៣គឺព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៣ ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបដែលកំពុងសាងសង់ និងព្រលាន្តហោះអន្តរជាតិកងកេង ខេត្តព្រះសីហនុដែលកំពុងស្ថាបនា៕

រូបភាពព្រលានយន្តហោះ ពោធិ៍ចិនតុង ប្រភព៖ Cambodia Airport 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង