Yearendyearend1140x150

ស្ត្រីអាមេរិកាំងម្នាក់ដែលបានចុះពីនាវាទេសចរណ៍ដែលចតនៅកម្ពុជា ត្រូវម៉ាឡេស៊ីធ្វើរោគវិនិច្ឆ័យឃើញថាមានឆ្លងជម្ងឺ COVID-19

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

គូឡាឡាំពួៈ ស្ត្រីជនជាតិអាមេរិកាំងអាយុ៨៣ឆ្នាំម្នាក់​ ដែលទៅដល់ប្រទេសម៉ាឡេស៊ីក្រោយចាកចេញពីនាវាMS Westerdam ដែលចុះចតនៅក្រុងព្រះសីហនុ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជម្ងឺ COVID-19។នេះបើតាមការបញ្ជាក់ពីក្រសួងសុខាភិបាលម៉ាឡេស៊ី នៅយប់ថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈនេះ។

យោងតាមការចុះផ្សាយរបស់សារព័ត៍មានChina Pressនៅយប់ថ្ងៃនេះបានអោយដឹងថា ក្រសួងសុខាភិបាលម៉ាឡេស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា​ ស្ត្រីជនជាតិអាមេរិកាំងអាយុ៨៣ឆ្នាំម្នាក់​ ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានជម្ងឺCOVID-19 ហើយគាត់គឺស្ថិតក្នុងចំណោមអ្នកដំណើរដែលជិះលើនាវាទេសចរណ៍ដែលចូលចតនៅកម្ពុជាកាលពីថ្ងៃព្រហស្បតិ៍។

អគ្គនាយកសុខាភិបាលម៉ាឡេស៊ីលោក Noor Hisham Abdullah មានប្រសាសន៍ថា“ រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យអ្នកដំណើរនិងសមាជិកនាវិកទាំងអស់វិលត្រឡប់ទៅប្រទេសកំណើតវិញ បន្ទាប់ពីបានប្រកាសថាការត្រួតពិនិត្យសុខភាពត្រូវបានអនុវត្ត” ។

ក្នុងចំណោមអ្នកដំណើរ ១៤៥ នាក់នៃនាវាទេសចរណ៍ដែលបានធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃសុក្រ ស្ត្រីនោះនិងប្តីរបស់នាងត្រូវបានគេរកឃើញថាមានរោគសញ្ញានៅពេលមកដល់អាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួរហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Sungai Buloh ដើម្បីធ្វើការត្រួតពិនិត្យបន្តទៀត។

វេជ្ជបណ្ឌិត Noor Hisham បាននិយាយថាស្ត្រីជនជាតិអាមេរិកាំងនោះបានធ្វើតេស្តិ៍វិជ្ជមានសម្រាប់ជំងឺCOVID-19 កាលពីថ្ងៃសៅរ៍​ ហើយពេលនេះជំងឺគាត់ស្ថិតក្នុងស្ថានភាពថេរ។ប៉ុន្តែ លទ្ធផលតេស្តសំរាប់ប្តីមានអាយុ ៨៥ ឆ្នាំរបស់គាត់គឺអវិជ្ជមាន។

លោកវេជ្ជបណ្ឌិត Noor Hisham បានបន្ថែមថាប្តីគាត់ក៏កំពុងស្ថិតនៅក្នុងការតាមដាននិងសង្កេតនៅមន្ទីរពេទ្យតែមួយ។ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង