Yearendyearend1140x150

លោក Joe Biden ជួបជាមួយយុវជន YSEALI ០៩រូប

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ ស្ថាទូតអាម៉េរិក ប្រចាំប្រទេសកម្ពុជា

ភ្នំពេញ៖ ប្រធានាធិបតីអាម៉េរិក លោក Joe Biden នៅថ្ងៃទី១៤ វិច្ឆិកា បានជួបជាមួយយុវជន ០៩រូប ជាសមាជិកនៃគម្រោងគំនិតផ្តួចផ្តើមនៃមេដឹកនាំយុវជននៅអាស៊ីអាគ្នេយ៍ (YSEALI) ដែលបាននិយាយពីបទពិសោធន៍របស់គេ នៅក្នុងសហរដ្ឋអាមេរិក នៅក្នុងអំឡុងពេលគេចូលរួមកម្មវិធីនៅទីនោះ និងអំពីការងាររបស់គេក្នុងការជម្រុញសិទ្ធិមនុស្ស ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងការអប់រំ ហើយដើម្បីប្រឆាំងការជួញដូរមនុស្ស និងការបំផ្លាញបរិស្ថាន។

បើតាមគណនីហ្វេសប៊ុកផ្លូវការរបស់លោក Joe Biden បានឱ្យដឹងថា លោកសប្បាយចិត្តដែលបានជួបជាមួយអ្នកដឹកនាំវ័យក្មេងនៅអាស៊ីអាគ្នេយ៍ដែលផ្តួចផ្តើមគំនិតក្នុងប្រទេសកម្ពុជា និងពិភាក្សាអំពីការប្តេជ្ញាចិត្តរបស់មេដឹកនាំវ័យក្មេងទាំងនេះក្នុងការលើកកម្ពស់សិទ្ធិមនុស្ស ការផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងការទទួលបានការអប់រំ និងការអភិរក្សបរិស្ថាន។

គួរបញ្ជាក់ថា លោក Joe Biden ក៏បានថ្លែងសង្កត់លើការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះសមាគមអាស៊ាន តំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងយុវជនជំនាន់ក្រោយនៅអាស៊ីអាគ្នេយ៍។ ពិធីនោះត្រូវបានធ្វើឡើងនៅមុនកិច្ចប្រជុំកំពូល YSEALI ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែធ្នូ នៅភ្នំពេញ ហើយដែលនឹងមានការចូលរួមនៃសមាជិក YSEALI ចំនួន ១៥០នាក់៕

រូបភាព៖ ស្ថាទូតអាម៉េរិក ប្រចាំប្រទេសកម្ពុជា
រូបភាព៖ ស្ថាទូតអាម៉េរិក ប្រចាំប្រទេសកម្ពុជា


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង