Cct850x100 1

ប៉ូលីសចិនបកអាក្រាត«ល្បិចចោរអ៊ីនធើណេតចិនមួយក្រុម»ដែលធ្លាប់ចេញចូលនៅកម្ពុជា

ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

(ចិន)នៅក្នុងក្រុមជជែកគ្នាលេងបានពាក់ព័ន្ធនឹងឆ្នោតផ្សងសំណាង បុរសជនជាតិចិនម្នាក់បានខាតប្រាក់ប្រមាណ​៤០ម៉ឺនយ័ន​(ប្រហែល៦ម៉ឺនដុល្លារ) ខណៈដែលជនបោកប្រាស់ពួនសំងំក្នុងខេត្តព្រះសីហនុប្រទេសកម្ពុជា ហើយត្រូវបានប៉ូលីសចិនបើកការស្រាវជ្រាវបង្រ្កាបបាន។

យោងតាមសារព័ត៍មានទូរទស្សន៍មជ្ឈឹមប្រទេសចិនCCTVបានផ្សាយថា៖ “ ការទិញឆ្នោតផ្សងសំណាងតាមអ៊ិនធឺណេតធ្វើឱ្យរកលុយបានច្រើនយ៉ាងងាយស្រួល។”ពាក្យស្លោកដ៏ទាក់ទាញបែបនេះហើយបានធ្វើឱ្យមនុស្សមួយចំនួនមានការទន់ចិត្តនឹងចាញ់បោក។

បុរសត្រកូលសុងដែលធ្វើការនៅ តំបន់ប៉ាវថូវ(Bao tou)ខេត្តនៃម៉ុងហ្គូ(Nei Meng Gu)ប្រទេសចិនគឺជាមនុស្សក្នុងចំណោមមនុស្សជាច្រើនដែលបានចាញ់បោកគេ។លោកសុងបាននិយាយថា ក្នុងពេលដំបូងគាត់ពិតជារកប្រាក់បានខ្លះ ប៉ុន្តែអ្នកណាដឹងថាក្នុងរយៈពេល៥ ទៅ ៦ ខែបន្ទាប់ គាត់បានខាតបង់ប្រាក់ជាង ៤០ ម៉ឺនយ័ន ។

លោកសុងដែលមានដើមកំណើតមកពីទីក្រុង អ៊ូឡានឆាប៉ូ(Wu lan cha bu)ខេត្តនៃម៉ុងហ្គូប្រទេសចិនប្រកបមុខរបស់ជាចុងភៅនៅតំបន់ប៉ាវថូវ។នៅក្នុងខែឧសភាឆ្នាំ ២០១៨ លោកសុងបានដោនឡូត(Down load) កម្មវិធីជជែកគ្នាលេងមួយដែលមានឈ្មោះថា“E-APP”ដែលណែនាំដោយមិត្តភ័ក្តរបស់គាត់ម្នាក់។

នៅពេលដែលគាត់បានចុះឈ្មោះក្នុងកម្មវិធីនោះរួច មានមនុស្សម្នាក់បានទាញលោកសុងចូលទៅក្នុងក្រុមជជែកគ្នាមួយដែលក្នុងក្រុមនោះ មនុស្សគ្រប់គ្នាសុទ្ធតែបានជជែកគ្នាលេងដែលទាក់ទងនឹងឆ្នោតផ្សងសំណាង ដោយមើលឃើញមានព័ត៌មានជាច្រើននៃការឈ្នះផ្សេងៗ ក្នុងចិត្តលោកសុងពិតជាមានការរំភើបខ្លាំងណាស់ ។

នៅពេលចាប់ផ្តើមដំបូង លោកសុងមានការជឿខ្លះសង្ស័យខ្លះដោយចំណាយលុយតិចតួចទិញឆ្នោតផ្សងសំណាង ហើយពិតដូចជាក្នុងគេហទំព័របាននិយាយដូច្នោះមែន លោកបានឈ្នះឆ្នោតជាច្រើនលើកជាប់ៗគ្នា ដែលពេលនោះហើយលោកសុងបានភ្លក់រសជាតិផ្អែមនៃការត្រូវឆ្នោត ហើយយល់ឃើញថាអត្រាឈ្នះខ្ពស់ណាស់ ក៏ចាប់ផ្តើមបង្កើនចំនួនទឹកប្រាក់ ក្នុងការវិនិយោគទិញឆ្នោតបន្តិចម្តង ៗ ។

ក្នុងចិត្តគិតថាដើម្បីរកចំណូលចូលគ្រួសារអោយបានច្រើនថែមទៀត ហើយវាត្រូវបានណែនាំដោយមិត្តដែលគាត់ទុកចិត្តបំផុតទៀតនោះ លោកសុងបានជក់ចិត្តជាខ្លាំង។ ប៉ុន្តែ ជាលទ្ធផលចុងក្រោយ មិនត្រឹមតែមានមិនបានរកប្រាក់បានទេ ហើយថែមទាំងជំពាក់បំណុលគេជាច្រើនថែមទៀត។

ក្រោយមក នៅពេលដែលលោកសុងបានជជែកលេងជាមួយមិត្តម្នាក់ ទើបគាត់បានដឹងថាមិត្តរបស់គាត់ក៏បានខាតបង់ប្រាក់ជាង១០ម៉ឺនយ័នដូចគ្នាផងដែរ ហើយពួកគេជឿជាក់ថានេះជាការល្បិចបោកប្រាស់របស់ជនខិលខូច។

នៅថ្ងៃទី ៧ ខែមករាឆ្នាំ ២០១៩ លោកសុងបានទៅកាន់ប៉ុស្ត៍ប៉ូលីសតំបន់ប៉ាវថូវ រាយការណ៍ករណីខាងលើនេះ ។ ប៉ូលីសបានបើកការស៊ើបអង្កេតភ្លាមៗបន្ទាប់ពីទទួលបានតម្រុយនេះរួចមក។ប៉ូលីសបានពិនិត្យមើលពីកំណត់ហេតុប្រវត្តិជជែកគ្នានៅក្នុងក្រុម“E-APP”ដែលផ្តល់ដោយលោកសុង ហើយបានរកឃើញថាមាន“គណនីម៉ាស៊ីន”ជាច្រើននៅក្នុងក្រុមបានធ្វើការផ្សព្វផ្សាយព័ត៌មានផ្សាយពាណិជ្ជកម្មឥតឈប់ឈរ ដើម្បីទាក់ទាញសមាជិកក្រុមឱ្យធ្វើការទិញឆ្នោតផ្សងសំណាង“SHI SHI”។

ប៉ូលីសក៏បានរកឃើញដែរថា អ្នកដែលគេហៅថាអ្នកឈ្នះក្នុងក្រុមមិនមែនជាអ្នកឈ្នះពិតប្រាកដទេ ពួកគេតាមពិតទៅសុទ្ធតែជាបុគ្គលិកនៅក្នុងក្រុមនេះប៉ុណ្ណោះ។នៅក្នុងអំឡុងពេលនៃការស៊ើបអង្កេតរបស់ប៉ូលីស គេហទំព័ររបស់“E APP” នេះស្រាប់តែត្រូវបានបិទភ្លាមៗតែម្តង។

យោងតាមស្ថានការណ៍បែននេះ ប៉ូលីសតំបន់ប៉ាវថូវ(Baotou) បានបង្កើតក្រុមការងារភ្លាមៗដើម្បីធ្វើការស៊ើបអង្កេតបន្ថែមទៀត។ក្រោយពីស្រាវជ្រាវគណនីទទួលលុយ ដែលផ្តល់ដោយជនរងគ្រោះ ប៉ូលីសបានរកឃើញថា គណនី Alipay ដែលទទួលលុយជនរងគ្រោះទិញឆ្នោតផ្សងសំណាង“SHI SHI”នោះបែរជា បុរសម្នាក់ត្រកូលហ៊ូវ (Hou)ដែលរស់នៅខេត្តហុកគៀន(Fu jian)ដែល អាយុត្រឹម១៩ ។

បន្ទាប់មកប៉ូលីសបានទៅកាន់កន្លែងស្នាក់នៅរបស់បុរសត្រកូលហ៊ូវ ដោយមានការសហការពីប៉ូលីសហុកគៀន គាត់បានបើកការស៊ើបអង្កេតលើបុរសត្រកូលហ៊ូវនេះ។នៅក្នុងការស៊ើបអង្កេត សកម្មភាពសំខាន់ៗរបស់លោកហ៊ូវនៅក្នុងប្រទេសចិន ប៉ូលីសបានរកឃើញថាលោកហ៊ូវ មិនមានមុខរបរច្បាល់លាស់ ហើយក៏មិនមានប្រាក់ចំណូលថេរទេក៏ប៉ុន្តែរាល់ពេលដែលលោកហ៊ូវត្រឡប់មកពីប្រទេសកម្ពុជាវិញ គាត់តែងតែចេញចូលកន្លែងដែលមានការចំណាយខ្ពស់ៗជាញឹកញាប់ ហើយការចាយវាយវីញពិតជាដៃទូលាយខ្លាំងណាស់។

នៅក្នុងពេលដែលប៉ូលីសបានដាក់គោលដៅជនសង្ស័យយ៉ាងខ្លាំងលើលោកហ៊ូវនោះ លោកហ៊ូវនិងមនុស្សម្នាក់ត្រកូលលីង និងអ្នកជិតស្និទ្ធចំនួន៥នាក់ទៀតបានធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុប្រទេសកម្ពុជា។ដោយមើលឃើញពីភាពស្មុគស្មាញនៃករណីនេះ ក្រុមការងារបានបញ្ជូនក្រុមការងារមួយក្រុមទៅខេត្តព្រះសីហនុប្រទេសកម្ពុជាដើម្បីធ្វើការស៊ើបអង្កេតជាក់ស្តែង។

នៅពេលនេះហើយដែលប៉ូលីសបានរកឃើញថាលោកហ៊ូវ លោកលីង និងអ្នកជិតស្និទ្ធចំនួន៥នាក់ទៀតសុទ្ធតែបានស្នាក់នៅផ្ទះវីឡាមួយ នៅមាត់សមុទ្រក្នុងក្រុងព្រះសីហនុ។តាមរយៈការស៊ើបអង្កេតបន្ថែមទៀតនោះ ប៉ូលីសបានដឹងថាលោកហ៊ូវ លោកលីង និងអ្នកជិតស្និទ្ធចំនួន៥នាក់ទៀតបាន ធ្វើការនៅក្នុងក្រុមហ៊ុនអ៊ីនធើណេតមួយដែលមានឈ្មោះថា Ding Sheng។

មានឈ្មោះជាក្រុមហ៊ុនអ៊ីនធើណេត តែធាតុពិតបានធ្វើការប្រព្រឹត្តល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធើណេតទៅវិញទេ។ឆ្លងតាមការស៊ើបអង្កេតរួចមក ប៉ូលីសនៃក្រុមការងារបានបកអាក្រាតអាថ៌កំបាំងរបស់ក្រុមហ៊ុនអ៊ីនធឺណេតមួយនេះ។

បន្ទាប់ពីកំណត់មុខសញ្ញាក្រុមឧក្រិដ្ឋជននេះរួចមក ប៉ូលីសបានបន្តធ្វើការស៊ើបអង្កេតស៊ីជម្រៅបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។ប៉ូលីសបានរកឃើញថាក្រុមឧក្រិដ្ឋជនបានយករបៀបធ្វើការដូច ក្រុមហ៊ុនមួយដូច្នោះដែរ ដោយមានការគ្រប់គ្រងដែលមានការបែងចែកការងារ ម៉ោងធ្វើការនិងម៉ោងសំរាកយ៉ាងទៀងទាត់ទៀតផង។

សមាជិកក្រុមឧក្រិដ្ឋជនទាំងនេះសុទ្ធតែត្រូវបានជ្រើសរើសតាមរយៈការណែនាំពីមិត្តភ័ក្ត្រ សាច់ញាតិឬការផ្សាយពាណិជ្ជកម្មតាមអ៊ិនធឺណេត ដោយមានប្រាក់ចំណូលប្រចាំខែខ្ពស់ រាប់បញ្ចូលទាំងការស្នាក់នៅនិងអាហារ ហើយមានសំបុត្រយន្តហោះធ្វើដំណើរទៅមកនិងថ្លៃសេវាទិដ្ឋាការជាដើម ដើម្បីជ្រើសរើសបុគ្គលិក។

ដើម្បីស្វែងរកមនុស្សសំខាន់ដែលទទួលបន្ទុកក្នុងក្រុមហ៊ុននេះឱ្យបានឆាប់នោះ ប៉ូលីសបានចំណាយពេលជាងកន្លះខែ ទើបបានរកឃើញបុរសម្នាក់ដែលគួរអោយសង្ស័យម្នាក់។បន្ទាប់មកប៉ូលីសបានធ្វើការស្រាវជ្រាវនិងស៊ើបអង្កេតជាខ្លាំងលើបុរសម្នាក់នេះ ។

យោងតាមលទ្ធផលនៃការស៊ើបអង្កេតរបស់ប៉ូលីសបានបង្ហាញថា ក្រុមឧក្រិដ្ឋជននេះមានមេក្លោងម្នាក់ដែលជាបុរសរស់ក្នុងខេត្តហុកគៀន ដែលមានត្រកូល ឈិន(Chen) ហើយនៅក្រោមមេក្លោងម្នាក់នេះមានប្រធានផ្នែក២នាក់ទៀត ដែល ទទួលខុសត្រូវចំពោះប្រតិបត្តិការរបស់ក្រុមហ៊ុននិងការគ្រប់គ្រងរបស់បុគ្គលិកទាំងមូល។

ក្រុមការងារស៊ើបអង្កេតបានក្តាប់ជាប់នូវព័ត៍មានដែលទាក់ទងនឹង ដូចជាពេលវេលាធ្វើការ ពេលវេលាសម្រាក បរិស្ថានជុំវិញនិងការប្រើប្រាស់យានយន្តរបស់សមាជិកក្រុម ឧក្រិដ្ឋជន។យោងតាមព័ត៌មានដែលបានស្រាវជ្រាវនៅក្នុងក្រុមហ៊ុនDing Shengក្នុងក្រុងព្រះសីហនុប្រទេសកម្ពុជា ប៉ូលីសបានធ្វើការស្រាវជ្រាវនិងវិភាគលំហូរសាច់ប្រាក់របស់គណនីពួកគេ ហើយបានរកឃើញថាលំហូរសាច់ប្រាក់ចេញចូលក្នុងគណនី Alipayរបស់លោកហ៊ូវបានបែងចែកជាពីរផ្នែក។

តាមរយៈការស្រាវជ្រាវនិងការវិភាគរបស់ប៉ូលីសបានធ្វើការវិនិច្ឆ័យជាបឋមថា ក្រុមហ៊ុនDing Sheng ឆ្លងកាត់ការទិញនិងជួលកាតធនាគារផ្ទាល់ខ្លួន គណនី WeChat គណនី Alipay និងបណ្តាញទូទាត់ផ្សេងទៀតរបស់បុគ្គលិក ដើម្បីធ្វើជាមធ្យោបាយលាងលុយលេងល្បែងស៊ីសងរបស់ក្រុមហ៊ុន។

តាមរយៈដំណើរការនៃការផ្ទេរទឹកប្រាក់ចុះលើង ប្រមាណ៦កម្រិត ដែលធ្វើអោយការលាងលុយរបស់ក្រុម ឧក្រិដ្ឋជនបានសម្រេច និងបានគេចផុតពីការបង្រ្កាបរបស់សមត្ថកិច្ច។ ហើយចំណូលប្រចាំឆ្នាំរបស់ពួកគេគឺស្មើនឹងជាង១០០០លានយ័ន។

បន្ទាប់ពីការពិភាក្សា ក្រុមស៊ើបអង្កេតបានសម្រេចចិត្តឆ្លៀតយកឱកាសដែលជនល្មើសភាគច្រើននឹងត្រលប់ទៅប្រទេសចិនដើម្បីសួរសុខទុក្ខសាច់ញាតិក្នុងឱកាសបុណ្យចូលឆ្នាំចិន ធ្វើការប្រមូលចាប់ពួកគេទាំងអស់ ។ ក៏ប៉ុន្តែដោយសារ វាស្របពេលជាមួយនឹងការផ្ទុះឡើងទ្រង់ទ្រាយធំនៃការរាតត្បាតជំងឺកូវីដ១៩ នៅដើមខែកុម្ភៈនោះ កិច្ចប្រតិបត្តិការនេះ ត្រូវបានពន្យារពេលជាបណ្តោះអាសន្ន។

តែទោះជាយ៉ាងណាក្តី ក្រុមស៊ើបអង្កេតមិនបានឈប់ធ្វើការនេះនោះទេ គឺនៅតែបន្តកំណត់ដោយយកចិត្តទុកដាក់នូវលំនៅដ្ឋានរបស់ជនសង្ស័យទាំងអស់នៅក្នុងប្រទេសចិន និងព័ត៌មានដែលទាក់ទងរបស់ពួកគេ ដើម្បីធានាថាកិច្ចប្រតិបត្តិការចាប់ពួកក្រុមឧក្រិដ្ឋជននេះនឹងទទួលបានជោគជ័យ។

ដោយសារកន្លែងស្នាក់នៅរបស់ជនសង្ស័យសំខាន់ៗមានទីតាំងនៅខេត្តហុកគៀន ខេត្តស៊ីឈួន ខេត្ត អានហ៊ួយ ខេត្តសានស៊ី និងខេត្តនិងទីក្រុងដទៃទៀតនោះ ដើម្បីកុំអោយវៃស្មៅបង្អើងពស់ ប៉ូលីសតំបន់ប៉ាវថូវ បានសម្រេចចិត្តទៅខេត្តនិងក្រុងទាំងនោះ ដើម្បីអនុវត្តប្រតិបត្តិការក្តោបចាប់ក្រុមឧក្រិដ្ឋជនទាំងអស់។

ប៉ូលីសក្នុងពេលដំណាលគ្នាបានបង្កកនឹងរឹបអូសយកម៉ាស៊ីនសេវាអ៊ីនធើណេតចំនួន ១២ និងទូរស័ព្ទដៃនិងកុំព្យូទ័រយួរដៃជាង ១០០ គ្រឿងដែលត្រូវបានប្រើដោយជនសង្ស័យ។បន្ទាប់ពីជនសង្ស័យសំខាន់ៗត្រូវបានចាប់ខ្លួនរួចមក ប៉ូលីសមិនបានបញ្ឈប់ការបង្ក្រាបអំពើខុសច្បាប់តាមអ៊ិនធឺរណែតនោះទេ ហើយបានយោងតាមចម្លើយសារភាពរបស់ជនសង្ស័យរហូតឈានទៅដល់បង្ក្រាបករណីនេះទាំងមូល។

ឧក្រិដ្ឋជនប្រើវិធីខុសច្បាប់ជាច្រើនដើម្បីទាក់ទាញអ្នកលេងល្បែង។ក្រុមឧក្រិដ្ឋជនល្បែងស៊ីសងតាមអ៊ិនធឺរណែតមានបណ្តាញអ្នកលេងល្បែងយ៉ាងសំបូរបែប។ហើយវិធីដែលទាក់ទាញអ្នកលេងល្បែងនិងរក្សាអ្នកលេងល្បែងទាំងនោះអោយជាប់ក៏ជាជំហានសំខាន់សម្រាប់ពួកគេដែរ។ តើពួកគេធ្វើដូចម្តេច និងបានប្រើមធ្យោបាយអ្វីខ្លះដើម្បីទាក់ទាញអ្នកលេងល្បែងទាំងនោះទៅ?

បើយើងមើលក្រុមហ៊ុនល្បែងតាមអ៊ិនធើណេតទាំងនោះពីសំបកក្រៅ វាហាក់ដូចជាក្រុមឆ្នោតផ្សងសំណាងតាមអ៊ីនធើណេតដូច្នេះដែរ តែធាតុពិតគឺជា“ជំរុំលាក់ខ្លួន”របស់ក្រុមជនសង្ស័យជនជាតិចិនមួយក្រុមដែលបានបង្កើតឡើងនៅក្រៅប្រទេស ដោយបានបង្កើតជាគេហទំព័រលេងល្បែងស៊ីសង និងរៀបចំឱ្យបុគ្គលិកក្នុងប្រទេសចិន ដើម្បីធ្វើការលេងល្បែងតាមអ៊ិនធើណេត។

ក្នុងពេលជាមួយគ្នានេះដែរដើម្បីស្វែងរកគោលដៅនៃការប្រព្រឹត្តិបទល្មើសសម្រាប់គេហទំព័រល្បែងស៊ីសងរបស់ពួកគេ ក្រុមឧក្រិដ្ឋជនបានជួលបុគ្គលិកបច្ចេកទេសដើម្បីHack គេហទំព័រផ្លូវការមួយចំនួនដើម្បីដាក់បញ្ចូលតំណភ្ជាប់ណាមួយ។

ក្រុមអ្នកលេងល្បែងតាមអ៊ិនធើណែតឆ្លងកាត់តាមកម្មវិធី “E- APP”និងកម្មវិធីជជែកគ្នាតាមបណ្តាញសង្គមផ្សេងៗទៀតទទួលការចុះឈ្មោះរបស់អតិថិជនតាមអ៊ិនធឺរណែត។ប្រសិនបើអតិថិជនណាម្នាក់ត្រូវការបញ្ចូលទឹកប្រាក់ ពួកគេត្រូវបញ្ចូលទឹកប្រាក់តាមគណនី Alipay ដែលផ្តល់ដោយម្ចាស់ក្រុម។ ការដាក់ប្រាក់ ១០០ យ័នគឺស្មើនឹងទទួលបាន១០០ ពិន្ទុ។

រាល់ក្រុមជជែកលេងនីមួយៗ មានម្ចាស់ក្រុមនិងក្រុមការងារបំរើអតិថិជនដើម្បី ការពារកុំអោយបាត់បង់អតិថិជនរបស់ពួកគេ ហើយតែងតែស្វែងយល់ពីចំណង់ចំណូលចិត្តរបស់អតិថិជន ដើម្បីជំរុញឱ្យអតិថិជនដែលជាអ្នកលេងល្បែងទាំងនោះចូលទៅទីផ្សារផ្សេងៗ ។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមអ្នកលេងល្បែងតាមអ៊ិនធើណេតនេះក៏បានជ្រើសរើសបុគ្គលិកពីប្រទេសចិន ដើម្បីចូលរួមក្នុងអំពើល្មើសច្បាប់របស់ពួកគេនៅក្រៅប្រទេស។

ជនសង្ស័យត្រកូល លីងគឺជាជនសង្ស័យម្នាក់ក្នុងចំណោមពួកគេ។ លោកលីងបានប្រាប់អ្នកយកព័ត៌មានថា៖បន្ទាប់ពីគាត់ឈប់រៀននៅឆ្នាំ ២០១៦ ដោយសារតែមិនចង់ធ្វើការងារធ្ងន់នៅផ្ទះ និងឃើញប្រាក់ខែល្អបែបនេះទើបគាត់បានសម្រេចចិត្តមកដល់ប្រទេសកម្ពុជា។

ដោយសារតែគាត់នៅប្រទេសកម្ពុជាពេញរយៈពេលយូរ មិត្តស្រីរបស់លោកលីងក្រោយមកក៏បានមកប្រទេសកម្ពុជាធ្វើជាបុគ្គលិកបំរើសេវាអតិថិជន។តាមពិតទៅគាត់គ្រាន់តែចង់រកលុយបានស្រួលតែប៉ុណ្ណោះ ហើយមិននឹកស្មានសោះថាបានបំផ្លាញអនាគតទាំងខ្លួនឯងនិងសង្សារខ្លួនទេ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានបង្កើនកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយប្រទេសផ្សេងៗដើម្បីបង្រ្កាបបទឧក្រិដ្ឋនៅឯបរទេស ហើយទន្ទឹមនឹងនោះក៏នៅតែបន្តតាមរកឧក្រិដ្ឋកម្មក្រៅប្រទេសនិងជនល្មើសដែលរត់គេចខ្លួន ហើយឧក្រិដ្ឋជនមួយចំនួនក៏ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ផងដែរ។

គិតត្រឹមថ្ងៃទី ២៨ ខែមេសាឆ្នាំ ២០២០ ប៉ូលីសនៅតំបន់ប៉ាវថូវ បានបំបែកសំណុំរឿងក្រុមល្មើសតាមអ៊ិនធើណេតឆ្លងដែនខាលលើដោយជោគជ័យនិងចាប់ខ្លួនជនសង្ស័យចំនួន ៤១ នាក់ជាបន្តបន្ទាប់។ បច្ចុប្បន្នករណីនេះកំពុងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ៕

ពាក្យទាក់ទង: ចិន
Khcct banner

អត្ថបទទាក់ទង