Yearendyearend1140x150

ប្រទេសដៃគូគាំទ្រ “ខ្សែក្រវាត់និងផ្លូវ”ទទួលបានអត្ថប្រយោជន៍៥វិស័យពីចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/

ចិន៖ប្រទេសចិនបានប្រកាសរីករាយបង្កើនការប្រាស្រ័យទាក់ទង និងកិច្ចសម្របសម្រួលជាអាទិភាពជាមួយប្រទេសដែលជាដៃគូសហប្រតិបត្តិការ “ខ្សែក្រវាត់និងផ្លូវ” ហើយប្រទេសជាដៃគូនឹងទទួលបាននូវអត្ថប្រយោជន៍សំខាន់ៗលើវិស័យ៥។នេះបើតាមប្រសាសន៍របស់លោកវ៉ាង អ៊ី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិងជារដ្ឋមន្រ្តីការបរទេសចិន។

បើលោកលោកវ៉ាង អ៊ី វិស័យទាំង៥នោះមានជាអាទិ៍ ទី ១ ក្នុងក្របខ័ណ្ឌផែន“ខ្សែក្រវាត់និងផ្លូវ” ការផ្តល់ជំនួយឧបត្ថម្ភអន្តរជាតិដែលមានចំនួន ២០០០ លានដុល្លារអាមេរិកដែលត្រូវបានប្រកាសដោយលោកស៊ី ជីនភីង ប្រធានរដ្ឋចិន ផ្តល់ការគាំទ្រដល់ដៃគូសហប្រតិបត្តិការ “ខ្សែក្រវាត់និងផ្លូវ” ដែលរងឥទ្ធិពលពីការរីករាលដាលនៃជំងឺកូវីដ ១៩ ជាពិសេសគឺប្រទេសកំពុងអភិវឌ្ឍ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង និងស្តារឡើងវិញនូវការអភិវឌ្ឍនៃសេដ្ឋកិច្ចនិងសង្គមកិច្ច ។

ទី ២ ក្នុងការសិក្សាស្រាវជ្រាវ ផលិត និង ប្រើប្រាស់វ៉ាក់សាំង គិតគូរយ៉ាងសកម្មអំពីតម្រូវការរបស់ដៃគូសហប្រតិបត្តិការ “ខ្សែក្រវាត់និងផ្លូវ” ផ្តល់ការគាំទ្រដល់វេទិកាដូចជាសហព័ន្ធអង្គការវិទ្យាសាស្រ្តអន្តរជាតិ “ខ្សែក្រវាត់និងផ្លូវ”ជាដើមក្នុងការធ្វើកិច្ចផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាសម្រាប់ទប់ទល់នឹងជំងឺឆ្លង ។

ទី ៣ គឺធ្វើការប្រាស្រ័យទាក់ទងនិងកិច្ចសម្របសម្រួលផ្នែកបច្ចេកវិទ្យាជាមួយដៃគូសហប្រតិបត្តិការ “ខ្សែក្រវាត់និងផ្លូវ” ដើម្បីពិភាក្សាពីការកសាងផ្លូវឆ្លងដែនរហ័សសម្រាប់មនុស្សនិងទំនិញ ។ ទី ៤ គឺរៀបចំធ្វើកិច្ចប្រជុំតាមប្រព័ន្ធវីដេអូអន្តរប្រទេសរវាងរដ្ឋមន្រ្តីគមនាគមន៍ជាដៃគូសហប្រតិបត្តិការ “ខ្សែក្រវាត់និងផ្លូវ” ដើម្បីរួមគ្នាគាំពារខ្សែសង្វាក់ឧស្សាហកម្មអន្តរជាតិ ខ្សែសង្វាក់ផ្គត់ផ្គង់និងប្រព័ន្ធចរាចរណ៍ទំនិញឱ្យមានចរាចរណ៍ស្រួល និងសុវត្ថិភាព ។

ទី ៥ គឺ គឺពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនវានុវត្តន៍ជាមួយដៃគូសហប្រតិបត្តិការ “ខ្សែក្រវាត់និងផ្លូវ” ពួតដៃគ្នាអភិវឌ្ឍ “ធុរកិច្ចអេឡិចត្រូនិកផ្លូវសូត្រ” ក៏ដូចជាជំរុញកិច្ចកសាងទីក្រុងវៃឆ្លាត និងកិច្ចសហប្រតិបត្តិការនៃការអភិវឌ្ឍបៃតងផង ។

ទាំង៥វិស័យនេះ ត្រូវបានលោកវ៉ាង អ៊ី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិងជារដ្ឋមន្រ្តីការបរទេសចិន លើកឡើងក្នុងសន្និសីទជាន់ខ្ពស់តាមប្រព័ន្ធវីដេអូស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវាត់និងផ្លូវ” នៅក្រុងប៉េកាំងនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២០៕

អត្ថបទពី៖វិទ្យុចិន​ សម្រួលដោយ សុីសុីថាមស៍


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ប្រទេសចិន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង