Yearendyearend1140x150

នៅចិនអ្នកលក់«ផ្សាយពាណិជ្ជកម្មបំភ្លើសពេក»គឺមានទោស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖នៅកំឡុងខែមីនាឆ្នាំ ២០២០ មានសេចក្តីរាយការណ៍ថា ការផ្សាយពាណិជ្ជកម្មចំនួន២ដែលបានលេចចេញពីហាងលក់ផ្លែឈើមួយកន្លែងនៅ Guanxiwei, Cixi, Zhejiangនៅក្នុងWechat រង្វង់មិត្តភ័ក្ត្រ សង្ស័យមានការខុសច្បាប់ទាកទងច្បាប់ស្តីអំពីការជំរុញការផ្សព្វផ្សាយ។

មួយក្នុងចំណោមនោះ គឺជាការផ្សាយពាណិជ្ជកម្មណែនាំទុរេនដែលបានចេញផ្សាយនៅថ្ងៃទី ២៥ ខែកុម្ភៈ តាមរយៈ“សេវាកម្មអតិថិជនលេខ ១” បានផ្សាយថា:“ទុរេនល្អបំផុតនៅលើពិភពលោក……ទុរេនល្អបំផុតនៅរដូវរងារនេះ”។ មួយទៀតការផ្សាយក៍ចេញពី“សេវាកម្មអតិថិជនលេខ ១”នោះដែរ ដែលផ្សាយនៅថ្ងៃទី ២៦ ខែកុម្ភៈថា:“ផ្លែពុទ្រាដែលឆ្ងាញ់បំផុតក្នុងចំណោមមួយដែលគ្មាន”។

បុគ្គលិកអនុវត្តច្បាប់នៃរដ្ឋបាលត្រួតពិនិត្យផ្សារបានចុះទៅទីតាំងពាណិជ្ជកដែលបង្ហោះការផ្សាយពាណិជ្ជកម្មចំនួន ២ ខាងលើនោះ ម្ចាស់ពាណិជ្ជកបានសារភាពថាដើម្បីទាក់ទាញអតិថិជនកាន់តែច្រើន ពិតជាបានបង្ហោះការផ្សាយពាណិជ្ជកម្មនោះមែន ប៉ុន្តែបានលុបចោលវិញហើយ។

ទោះជាយ៉ាងណាក៏ដោយ អាកប្បកិរិយារបស់ពាណិជ្ជកបានរំលោភលើបទប្បញ្ញត្តិនៃមាត្រា ៩ (៣) នៃច្បាប់ផ្សាយពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានដាក់ពាក្យសុំស៊ើបអង្កេតនិងដាក់ទោស ហើយទីបំផុតបានដាក់ពិន័យផ្នែករដ្ឋបាល។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ចិន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង