Yearendyearend1140x150

ការស្ថាបនាផ្លូវដែកល្បឿនលឿនបំផុតនៅភាគខាងត្បួងនិងខាងជើងប្រទេសចិនគឺជារបកគំហើញថ្មី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ការស្ថាបនាផ្លូវដែកល្បឿនលឿន Mudanjiang-Jiamusi

ចិន៖ ការស្ថាបនាផ្លូវដែកល្បឿនលឿន Mudanjiang-Jiamusi នៅតំបន់ភាគខាងជើងប្រទេសចិននិងផ្លូវដែកល្បឿនលឿន Fuzhou-Xiamen ដែលជាផ្នែកមួយនៃផ្លូវដែកនៅឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេសចិន បានបង្កើតនូវរបកគំហើញដ៏សំខាន់មួយកាលពីថ្ងៃច័ន្ទ។

ផ្លូវដែកនេះ មានប្រវែង ៥០០ ម៉ែត្រដែលដាក់ដោយស្រទាប់ស្វ័យប្រវត្ដិនៅម៉ោង ១០ ព្រឹកកាលពីថ្ងៃច័ន្ទ ហើយផ្លូវដែកល្បឿនលឿន Mudanjiang-Jiamusi ដែលត្រូវបានគេរំពឹងថានឹងបើកនៅចុងឆ្នាំ ២០២១ បានឈានដល់ដំណាក់កាលដាក់បន្ទះដែក។

ផ្លូវដែកល្បឿនលឿន Mudanjiang-Jiamusi ដែលមានទីតាំងស្ថិតនៅក្នុងខេត្ត Heilongjiang ភាគខាងជើងប្រទេសចិនគឺជាគម្រោងដ៏សំខាន់មួយ នៃការកសាងបណ្តាញផ្លូវដែកជាតិរយៈពេលមធ្យមនិងវែង តាមផែនការ ៥ ឆ្នាំលើកទី ១៣ ។ ដែលវាមានប្រវែង ៣៧៦ គីឡូម៉ែត្រពីទីក្រុង Mudanjiang ទៅ Jiamusi ដែលត្រៀមសម្រាប់រថភ្លើងរត់ក្នុងល្បឿន ២៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ផ្លូវដែកល្បឿនលឿន Mudanjiang-Jiamusi ដែលបានបើកដំណើរការជាផ្នែកមួយនៃខ្សែរថភ្លើងល្បឿនលឿននៅភាគខាងកើតខេត្ត Heilongjiang ដោយជួយសម្រួលដល់ការអភិវឌ្ឍប្រព័ន្ធផ្លូវដែកល្បឿនលឿនក្នុងតំបន់ ដើម្បីធ្វើការផ្លាស់ប្តូរសេដ្ឋកិច្ចនិងទេសចរណ៍ក្នុងតំបន់ផងដែរ។

ចំណែក ផ្លូវរូងក្រោមដី Kuikeng ប្រវែង ៧៦៥ ម៉ែត្រដែលនឹងអនុញ្ញាតឱ្យរថភ្លើងរត់ក្នុងល្បឿន ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោងគឺជាគម្រោងសាងសង់ដ៏លំបាកមួយដោយសារតែជម្រៅមូលដ្ឋានរបស់វាទាប។

ផ្លូវដែកល្បឿនលឿនហ្វូ Fuzhou-Xiamen ភ្ជាប់ពីខេត្តហ្វូជានជាមួយដីសណ្ដទន្លេ Yangtze និងដីសណ្ដទន្លេ Pan-Pearl ដែលនឹងក្លាយជាផ្លូវដែកល្បឿនលឿនឆ្លងសមុទ្រដំបូងគេនៅប្រទេសចិន។ ហើយ វាក៏នឹងកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុង Fuzhou និងទីក្រុង Xiamen ប្រហែលមួយម៉ោងផងដែរ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង