Yearendyearend1140x150

ស្ត្រីជាផ្នែកមួយនៃការកែប្រែទេសចរណ៍កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាពនិងបៃតង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
 លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍

ភ្នំពេញ៖ ស្ត្រីបានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា និងជាផ្នែកមួយនៃការប្រែក្លាយទេសចរណ៍កម្ពុជា ជា «គោលដៅទេសចរណ៍សុវត្ថិភាព ផ្តល់ភាពកក់ក្ដៅ ស្អាត និងបៃតង» តាមរយៈសកម្មភាពរដ្ឋបាល សេវាកម្ម អាជីវកម្ម និងការធ្វើបដិសណ្ឋារកិច្ចរបស់ស្ត្រី ដែលជាកម្លាំងចលករដ៏មានសក្ដានុពល និងជាភាគីពាក់ព័ន្ធមិនអាចខ្វះបាន។ នេះជាការលើកឡើងរបស់ លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារនារី និងយេនឌ័រក្នុងវិស័យទេសចរណ៍ នៅថ្ងៃទី០៤ តុលា លោកជំទាវ ហ៊ុន ដានី មានប្រសាសន៍ថា ស្ត្រីក្នុងវិស័យទេសចរណ៍បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពទីក្រុងស្អាត ការថែរក្សាអនាម័យ សោភ័ណភាព និងពង្រឹងគុណភាពផលិតផល ក៏ដូចជាសេវាកម្មក្នុងវិស័យទេសចរណ៍ឱ្យកាន់តែប្រសើរឡើង។

ទន្ទឹមនិងនេះ នៅក្នុងសកម្មភាពទីក្រុងស្អាតស្ត្រីមានការពាក់ព័ន្ធជាសារវន្ត ដោយសារស្ត្រីភាគច្រើនជាអ្នកបម្រើការផ្ទាល់នៅនឹងកន្លែងបន្ទប់ទឹក បង្គន់សាធារណ: ផ្ទះបាយ ឬកន្លែងចម្អិនម្ហូបអាហារ ស្ត្រីជាអ្នកដើរផ្សារ ជាមេផ្ទះ ជាអ្នកបោសជូតសម្អាត និងជាអ្នកអប់រំកូនចៅនៅក្នុងគ្រួសារ ដែលការងារទាំងនេះជះឥទ្ធិពលទៅនឹងបរិស្ថាន អនាម័យទីក្រុងស្អាត តាមរយ:ការវេចខ្ចប់ទុកដាក់សំរាម ការប្រើប្រាស់ថង់ប្លាស្ទីក និងផលិតផលក្នុងស្រុក។

លោកជំទាវ ហ៊ុន ដានី បានបន្ដថា ស្ត្រីបានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា និងជាផ្នែកមួយនៃការប្រែក្លាយទេសចរណ៍កម្ពុជា ជា «គោលដៅទេសចរណ៍សុវត្ថិភាព ផ្តល់ភាពកក់ក្ដៅ ស្អាត និងបៃតង» តាមរយៈសកម្មភាពរដ្ឋបាល សេវាកម្ម អាជីវកម្ម និងការធ្វើបដិសណ្ឋារកិច្ចរបស់ស្ត្រី។ ជាពិសេសស្ត្រីជាកម្លាំងចលករដ៏មានសក្ដានុពល និងជាភាគីពាក់ព័ន្ធមិនអាចខ្វះបាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង