Yearendyearend1140x150

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េនឹងចូលជាធរមាននៅថ្ងៃទី០១ ធ្នូ ឆ្នាំនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េនឹងចូលជាធរមាន នៅថ្ងៃ ទី ០១ ខែ ធ្នូ ឆ្នាំ ២០២២ ពោលគឺ ៦០ ថ្ងៃ បន្ទាប់ពីការជូនដំណឹងនេះ។នេះបើយោងតាមការជូនដំណឹងជាផ្លូវការ (Official Notification) របស់ភាគីកូរ៉េខាងត្បូងមកដល់ភាគីកម្ពុជា។កិច្ចព្រមព្រៀងនេះត្រូវបានអ្នកជំនាញរំពឹងថា នឹងចូលរួមកាន់តែច្រើននៃពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ។

ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ប្រាប់ស៊ីស៊ីថាមស៍ថា មុននឹងការជូនដំណឹងជាផ្លូវការនេះ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ រដ្ឋសភាកូរ៉េ បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ជាមួយកម្ពុជារួចរាល់ហើយ ដែលនឹងធ្វើឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ទី២របស់កម្ពុជា អាចចូលជាធរមាននៅ៦០ថ្ងៃ បន្ទាប់ពីរាជរដ្ឋាភិបាលកូរ៉ ជូនដំណឹងផ្លូវការមកកម្ពុជា។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ទី២របស់កម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន បានចូលជាធរមាន កាលខែមករា ឆ្នាំ២០២២ តំណាលគ្នានឹងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏បានឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងផ្ដល់សារៈសំខាន់ជាច្រើនដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចព្រមព្រៀងទ្វេភាគីនេះដែលមានភាពអនុគ្រោះច្រើនជាងកិច្ចព្រមព្រៀងនានាដែលកម្ពុជាធ្លាប់មានជាមួយកូរ៉េដូចជា កិច្ចព្រមព្រៀងអាសិបជាដើម។ ជាពិសេសគឺកាន់តែមានភាពអនុគ្រោះខ្លាំងឡើង ចំពោះការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាទៅកូរ៉េគឺរួចពន្ធស្ទើតែទាំងស្រុង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង