Yearendyearend1140x150

ទេសចរចិន៤នាក់រកឃើញឆ្លងមេរោគ“កូរ៉ូណា”ក្រោយត្រឡប់ពីកម្ពុជា តែក្រសួងសុខាភិបាលថាពួកគេឆ្លងពេលទៅដល់ចិន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
​លោក​ជំទាវ​វេជ្ជបណ្ឌិត​ ឱ វណ្ណឌីន ​រដ្ឋលេខាធិការ ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​​។

ភ្នំពេញ៖ អ្នកទេសចរណ៍ជនជាតិចិនមានចំនួន៤នាក់ ក្នុងចំណោមគ្នាចំនួន៨នាក់ដែលបានមកទេសចរក្នុងប្រទេសកម្ពុជាកាលពីចុងខែមករានេះ ត្រូវបានគណៈកម្មាការសុខាភិបាលនៅទីក្រុង ប៉ីហាយនៃប្រទេសចិនរកឃើញថា ឆ្លងមេរោគ“កូរ៉ូណា”។តែយ៉ាងណា ក្រសួងសុខាភិបាលកម្ពុជា បានបញ្ចាក់ប្រាប់ស៊ីស៊ីថាមស៍ថា អ្នកជំងឺជនជាតិចិនទាំង៤នាក់នេះ គឺមិនមែនឆ្លងនៅប្រទេសកម្ពុជាទេ ពួកគាត់ទៅដល់ចិនវិញទើបឆ្លង។

ជាធម្មតា ចំពោះពេលវេលាជាក់លាក់នៃការចេញរោគសញ្ញាមេរោគ“កូរ៉ូណា” គឺចាប់ពីសូន្យថ្ងៃរហូត ដល់ ១៤ថ្ងៃ។

យោងតាមរបាយការណ៍របស់គណៈកម្មាការសុខាភិបាលនៅទីក្រុង ប៉ីហាយ បានពន្យល់ថា កាលពីថ្ងៃទី២០ខែមករាឆ្នាំ២០២០កន្លងទៅនេះ ពួកគាត់ទាំង៣នាក់ និងមនុស្សម្នាក់ដែលមានត្រកូលលីង(Lin)និង អ្នកទេសចរណ៍មួយក្រុមមានគ្នា៨នាក់ បានធ្វើដំណើរដោយរថយន្ត ពីទីក្រុង ប៉ីហាយ(Bei Hai)ទៅកាន់ក្រុងណាន នីង ខេត្តក្វាងស៊ី រួចបន្តដំណើរតាមយន្តហោះទៅកាន់ប្រទេសកម្ពុជា ដើម្បីដើរកំសាន្ត។ ក្នុងក្រុមទេសចរណ៍នោះមានអ្នកទេសចរណ៍មកពីខេត្តហ៊ូប៉ីដែលជាខេត្តមានផ្ទុះជំងឺកូរ៉ូណាខ្លាំងផងដែរ។

នៅថ្ងៃទី២៤ខែមករាឆ្នាំ២០២០ ពួកគេបានចាកចេញពីប្រទេសកម្ពុជាដោយជិះយន្តហោះ មកដល់ទីក្រុងណាន នីង រួចបន្តដំណើរដោយរថយន្តត្រឡប់ទៅកាន់ទីក្រុងប៉ីហាយ។ក្រោយមកនៅថ្ងៃទី១០ខែកុម្ភៈនេះ អ្នកទេសចរត្រកូលលីង(Lin) ត្រូវបានសង្ស័យឆ្លងមេរោគកូរ៉ូណា នឹងត្រូវបានដាក់ព្យាបាលដាច់ដោយឡែកនៅក្នុងមន្ទីរពេទ្យ។ចំណែកអ្នកទាំង៣នាក់ខាងលើដែលប្រាស្រ័យទាក់ទងជិតស្និទ្ធនឹលអ្នកទេសចរឈ្មោះ លីង ក៏ត្រូវបានដាក់នៅផ្តុំគ្នាដាច់ដោយឡែកពីអ្នកដ៏ទៃដើម្បីតាមដាន។

រហូតដល់ថ្ងៃទី១៤ខែកុម្ភៈនេះ តាមការពិសោធន៍របស់ក្រុមគ្រួពេទ្យបានវង្ហាញលទ្ធផលថា អ្នកទេសចរជនជាតិចិនទាំងបីពិតជាបានឆ្លងមេរោគកូរ៉ូណាពិតប្រាកដមែន តែបច្ចុប្បន្នស្ថានភាពរបស់ពួកគាត់ទាំង៣សុទ្ធតែបានល្អហើយមួយកម្រិតហើយ។នេះបើតាមរបាយការណ៍របស់គណៈកម្មាការសុខាភិបាលនៅទីក្រុង ប៉ីហាយនៃប្រទេសចិនចេញផ្សាយនៅថ្ងៃទី១៤ខែកុម្ភៈម្សិលមិញ។

គណៈកម្មាការសុខាភិបាលនៅទីក្រុង ប៉ីហាយ បានបញ្ជាក់ថា អ្នករកឃើញករណីមេរោគ“កូរ៉ូណា”ថ្មីចំនួន៣នាក់ សុទ្ធតែស្រីៗដែលមានអាយុ៦៨ឆ្នាំម្នាក់និងអាយុ ៦៦ឆ្នាំចំនួន២នាក់។

តែយ៉ាងណា ​លោក​ជំទាវ​វេជ្ជបណ្ឌិត​ ឱ វណ្ណឌីន ​រដ្ឋលេខាធិការ ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​​ បានប្រាប់ស៊ីស៊ីថាមស៍ថា អ្នកជំងឺជនជាតិចិនទាំង៤នាក់នេះ មិនមែនឆ្លងនៅកម្ពុជាទេ គឺពេលពួកគាត់ទៅដល់ចិនវិញទើបឆ្លង។សម្រាប់​លោក​ជំទាវ​វេជ្ជបណ្ឌិត ជនជាតិចិនទាំងនោះចេញពីកម្ពុជាតាំងពីថ្ងៃទី២៤ មករា ហើយរកឃើញនៅថ្ងៃទី១០កុម្ភៈ គឺជារយៈពេលយូរ ហួសពីរយៈពេលនៃការចេញរោគសញ្ញា ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង