Yearendyearend1140x150

ក្រុមហ៊ុនធំៗជាង១៥០នឹងនាំមកនូវឱកាសការងារជាង២ម៉ឺនកន្លែង

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ពិព័រណ៍ការងារថ្នាក់ជាតិដែលជាមហាព្រឹត្តិការណ៍ការងារដ៏ធំជាងគេប្រចាំឆ្នាំ នឹងតរឡប់មកវិញ នៅចុងខែតុលា ២០២២នេះ។ ក្នុងនោះក្រុមហ៊ុនធំៗជាង ១៥០ នឹងនាំមកនូវឱកាសការងារជាង ២ ម៉ឺនកន្លែង។

ពិព័រណ៍ការងារថ្នាក់ជាតិ នឹងប្រព្រឹត្តនៅអគារពិព័រណ៍កោះពេជ្រ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ តុលា ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៨ យប់។ ក្នុងនោះមានក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានធំៗ ចំនួន ១៥០ នឹងនាំមកនូវឱកាសការងារជាង ២ ម៉ឺនកន្លែង។

ក្រៅពីទទួលបានឱកាសការងាររាប់ម៉ឺនកន្លែង លោកអ្នកក៏អាចចូលរួមក្នុងសិក្ខាសាលាចែករំលែកចំណេះដឹងពីការលើកកម្ពស់ផលិតភាពដោយវាគ្មិនជាតិ និងអន្តរជាតិល្បីៗផងដែរ។

គួរបញ្ជាក់ថា ពិព័រណ៍ការងារ និងផលិតភាពជាតិ សហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA), ស.ស.យ.ក រាជធានីភ្នំពេញ និង GMAC៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ពិព័រណ៍ការងារ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង