Yearendyearend1140x150

ធនាគារ កាណាឌីយ៉ា ឈ្នះពានរង្វាន់ ធនាគារក្នុងស្រុកឆ្នើមបំផុតនៅកម្ពុជា ឆ្នាំ២០២២ ពី Asiamoney

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជកម្មដ៏ឈានមុខមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានឈ្នះពានរង្វាន់ ធនាគារក្នុងស្រុកឆ្នើមបំផុតនៅកម្ពុជា ឆ្នាំ២០២២ (Best Domestic Bank in Cambodia 2022) ពីសំណាក់ស្ថាប័ន Asiamoney ដែលមានកិត្តិនាមល្បីល្បាញផ្នែកវិភាគហិរញ្ញវត្ថុ ក្នុងវិស័យធនាគារ វិនិយោគទុន និងទីផ្សារទុនមូលបត្រ។ នេះជាពានសមិទ្ធិផលថ្មីមួយ ដោយកាលពីឆ្នាំ ២០២១ ធនាគារ កាណាឌីយ៉ា បានឈ្នះពានរង្វាន់ ធនាគារល្អបំផុតសម្រាប់សហគ្រាសធនតូចនិងមធ្យម នៅកម្ពុជា របស់ Asiamoney។

ពានរង្វាន់ ធនាគារក្នុងស្រុកឆ្នើមបំផុត របស់ស្ថាប័ន Asiamoney គឺជាពានរង្វាន់មួយ មានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងវិស័យហិរញ្ញវត្ថុ ទាំងក្នុងទ្វីបអាស៊ីនិងសកល ដោយពានរង្វាន់នេះបានផ្តល់ទៅកាន់ស្ថាប័នហិរញ្ញវត្ថុតែមួយគត់ក្នុងប្រទេសនីមួយៗ ក្រោយពីបានឆ្លងកាត់ការវិភាគទៅលើស្ថានភាពហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធផ្ទៃក្នុង និងសកម្មភាពពាណិជ្ជកម្ម ពីសំណាក់គណៈវិនិច្ឆ័យរបស់ Asiamoney ដែលពោរពេញទៅដោយអ្នកជំនាញផ្នែកធនាគារ និងហិរញ្ញវត្ថុ។ ស្ថាប័ន Asiamoney បានមូលមិតិនិងជ្រើសរើសផ្តល់ពានរង្វាន់ ធនាគារក្នុងស្រុកឆ្នើមបំផុតនៅកម្ពុជា ឆ្នាំ២០២២ ទៅកាន់ ធនាគារ កាណាឌីយ៉ា ជាសក្ខីភាពមួយដែលបញ្ជាក់ពីភាពរឹងមាំរបស់ធនាគារ ក៏ដូចជាការផ្តោតសំខាន់និងប្តេជ្ញាពង្រឹងទៅលើគោលការបរិវត្តន៍ឌីជីថល ដើម្បីឱ្យស្របទៅនឹងបរិបទធនាគារក្នុងយុគសម័យឌីជីថល។

មិនត្រឹមតែប៉ុណ្ណោះ ធនាគារ កាណាឌីយ៉ា បានពិពិធកម្មនិងពង្រីកសេវាកម្មរបស់ខ្លួន ដោយផ្តោតទៅលើ វិស័យសហគ្រាសធនតូច និងមធ្យម ដែលបានដើរតួយ៉ាងសំខាន់ក្នុងការរីកចម្រើននៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ បច្ចុប្បន្ន សហគ្រាសធនតូច និងមធ្យម, សាជីវកម្ម និង សេវាកម្មសម្រាប់ឯកជន គឺគោលដៅដ៏សំខាន់សម្រាប់ធនាគារ កាណាឌីយ៉ា។ កាណាឌីយ៉ា ក៏ជាធនាគារមួយ ក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាដែលបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម ក្រោមការគ្រប់គ្រងរបស់សាជីវកម្មធានាឥណទានកម្ពុជា ក្នុងការផ្តល់កម្ចីនិងឥណទានដល់ធុរកិច្ច, ក្រុមហ៊ុន ឬសហគ្រាស ដើម្បីពង្រឹងសង្វាក់អាជីវកម្ម និងពង្រីកប្រតិបត្តិការឡើងវិញ ក្រោយពីបានទទួលរងការប៉ះពាល់សេដ្ឋកិច្ចពីការរាលដាលនៃជំងឺកូវីដ-១៩។

ជាមួយនឹងបទពិសោធន៍ជាង៣១ឆ្នាំក្នុងទីផ្សារហិរញ្ញវត្ថុ ធនាគារ កាណាឌីយ៉ា បានបន្តពង្រឹងសមត្ថភាពនិងនវានុវត្តន៍ ក្នុងផលិតផលនិងសេវាកម្ម របស់ខ្លួនពីឆ្នាំទៅមួយឆ្នាំ ដើម្បីសម្របខ្លួនជាមួយនឹងយុគសម័យឌីជីថលសម្រាប់ទីផ្សារធនាគារក្នុងព្រះរាជាណាចក្រកម្ពុជា ហើយស្របគ្នានោះដែរ ទ្រពសកម្មសរុប មូលធន និងចំណូលរបស់ធនាគារបានរីកចម្រើននិងកើនឡើងជាលំដាប់ គួរឱ្យកត់សម្គាល់។ ក្នុងនាមជាធនាគារពាណិជ្ជកម្មមួយដែលឈានមុខក្នុងទីផ្សារ កាណាឌីយ៉ា បានយកចិត្តទុកដាក់យ៉ាងសំខាន់ទៅលើការអភិវឌ្ឍ និងពង្រីកនូវមុខងាររបស់ផលិតផល និងសេវាកម្មរបស់ខ្លួនដើម្បីឱ្យស្របទៅនឹងតម្រូវការរបស់អតិថិជន និងទីផ្សារ។ បច្ចុប្បន្ន ធនាគារ កាណាឌីយ៉ា បានខិតខំយ៉ាងសស្រាក់សស្រាំក្នុងការផ្តោតសំខាន់ទៅលើការអភិវឌ្ឍ និងនវានុវត្ត៍នូវមុខងាររបស់ផលិតផល និងសេវាកម្មរបស់ខ្លួនដើម្បីផ្តល់នូវបទពិសោធន៍ថ្មីៗ ប្រកបដោយគុណភាពខ្ពស់ ដើម្បីសម្របទៅនឹងតម្រូវការរបស់អតិថិជន និងទីផ្សារក្នុងសម័យឌីជីថល ដូចជា កម្មវិធី Canadia Mobile Banking App, ធនាគារតាមអ៊ីនធឺណិត, E-wallet ម៉ាស៊ីន ATMs, CRMs, និង VTM (Virtual Teller Machine)ក៏ដូចជាមុខងារ និងសេវាកម្មជាច្រើនទៀតនាពេលអនាគត ត្រៀមសម្រាប់បម្រើជូនអតិថិជនរបស់ខ្លួន។

លោក Raymond Sia ក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិ មានក្តីសោមន្សរីករាយជាខ្លាំង សម្រាប់ការឈ្នះពានរង្វាន់ និងការទទួលស្គាល់ពីសំណាក់ Asiamoney និងស្ថាប័នអន្តរជាតិផ្សេងៗទៀត។

“យើងខ្ញុំមានមោទកភាពណាស់ ដែលធនាគារ កាណាឌីយ៉ា ត្រូវបានការទទួលស្គាល់និងឈ្នះពានរង្វាន់ ធនាគារក្នុងស្រុកឆ្នើមបំផុតនៅកម្ពុជា ឆ្នាំ២០២២ ពីស្ថាប័ន Asiamoney ដែលជាស្ថាប័នមួយមានកិត្តិនាមល្បីក្នុងតំបន់និងសកល។ ធនាគារ កាណាឌីយ៉ា អាចឈ្នះពានរង្វាន់នេះទៅបានដោយសារតែ ការបន្តជឿទុកចិត្ត និងគាំទ្ររបស់អតិថិជន និងសាធារណជន ហើយយើងខ្ញុំនឹងរមែងបន្តខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការនាំយកមកនូវផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់ ប្រកបដោយបទពិសោធន៍ថ្មីៗ ហើយនៅតែប្រកាន់ភ្ជាប់នូវគុណតម្លៃរបស់ធនាគារ ដើម្បីបន្តក្លាយជាដៃគូហិរញ្ញវត្ថុដែលល្អបំផុតសម្រាប់លោកអ្នក៕”

អំពីធនាគារ កាណាឌីយ៉ា

ធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជកម្ម និងសេវាកម្មដ៏ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩១។ ធនាគារ កាណាឌីយ៉ា ត្រូវបានទទួលស្គាល់ និងឈ្នះពានរង្វាន់របស់ The Asian Banker “The Strongest Bank by Balance Sheet in Cambodia” ៣ឆ្នាំជាប់ៗគ្នា និងពានរង្វាន់ “The Best Retail Bank in Cambodia” ក្នុងឆ្នាំ២០២១។ ក្នុងឆ្នាំ ២០២២ ធនាគារត្រូវបាន World HRD Congress ផ្តល់ពានរង្វាន់ “Dream Company To Work For” និងឈ្នះ “Best Managed Bank 2022” ដោយ The Asian Banker ហើយថ្មីៗនេះ ធនាគារ កាណាឌីយ៉ា បានឈ្នះ “Best Domestic Bank” និង “Best SME Bank” ពីស្ថាប័ន International Finance Awards និង ពានរង្វាន់ “Best Domestic Bank in Cambodia 2022” ពីទស្សនាវដ្តី Asiamoney។

គិតត្រឹមខែមីនា ឆ្នាំ២០២២ ធនាគារ កាណាឌីយ៉ា មានសាខាចំនួន៦៣ ទូទាំង២៥ ខេត្ត ក្រុង និងមានទីតាំង ទូរ ATM និង CRM ជាង៤០០កន្លែង ទូទាំងប្រទេស។ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ: www.canadiabank.com.kh

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង