Yearendyearend1140x150

វៀតណាមប្រទះឃើញសពមនុស្ស៦នាក់ដែលសន្និដ្ឋានថាអណ្តែតពីខេត្តព្រះសីហនុ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សមត្ថកិច្ចព្រំដែនទឹកកម្ពុជា នៅថ្ងៃទី ២៩ កញ្ញានេះថា មានសាកសពមនុស្ស៦នាក់ទៀត ដែលសន្និដ្ឋានថាជាជនជនរងគ្រោះ ករណីលិចទូកដឹកជនជាតិចិនមួយគ្រឿងក្នុងលម្ហសមុទ្រកោះតាងប្រទេសកម្ពុជា បានអណ្តែតទៅដល់ឆ្នេរសមុទ្រប្រទេសវៀតណាម។ 

យោងតាមសេចក្តីរាយការណ៏ពីសមត្ថកិច្ចខេត្តមាត់សមុទ្រក្នុងប្រទេសវៀតណាម ប្រាប់សមត្ថកិច្ចកម្ពុជាថា អាជ្ញាធរវៀតណាមបានប្រទះឃើញសាកសពមនុស្ស៦នាក់ អណ្តែតមកដល់ឆ្នេរសមុទ្រក្នុងប្រទេសវៀតណាម នៅវេលាម៉ោងជាង១០ព្រឹកថ្ងៃ២៩កញ្ញា២០២២នេះ ។ ក្រោយពិនិត្យសាកសពមនុស្សទាំង៦នាក់នេះ វាយតម្លៃជាមួយពេលវេលា សមត្ថកិច្ចខាង វៀតណាមធ្វើការ សន្និដ្ឋានថាជាសាកសព ជនរងគ្រោះ លិចទូក នៅលម្ហសមុទ្រកោះតាង ប្រទេសកម្ពុជាកាលពីថ្ងៃទី ២២ខែកញ្ញា២០២២ កន្លងទៅ។

គួរបញ្ជាក់ថា ទូកមួយគ្រឿងដែលដឹកជនជាតិចិន ៤១នាក់ ក្រោយលិចចូលទៅក្នុងលម្ហសមុទ្រកោះតាង ខាងកម្ពុជា សង្គ្រោះនិងរកឃើញចំនួន២៤នាក់(ស្លាប់៣នាក់) និង ខាងប្រទេសវៀតណាមសង្គ្រោះនិងរកឃើញចំនួន១៥នាក់(ស្លាប់៦នាក់) ដូចនេះ អ្នកដែលបាត់ខ្លួន នៅសល់ចំនួន០២នាក់ទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង