Eqm5 on ads news
Alibaba cloud (1)
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Photo 2022 09 21 17.27.20
Photo 2022 08 27 11.03.25
Cc time 1800 x 300

ប្រជាជនស៊ីរីជួបការលំបាកដោយតម្លៃប្រេងឡើងថ្លៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ស៊ីរី៖ ប្រជាជនស៊ីរីកំពុងទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយតម្លៃប្រេងឡើងថ្លៃ ជាមួយនឹងរដ្ឋាភិបាលខ្វះការគ្រប់គ្រងអណ្តូងប្រេងមួយចំនួននៅក្នុងប្រទេស ដែលបានប៉ះពាល់ដល់ប្រជាពលរដ្ឋស៊ីរីជាច្រើនរយពាន់គ្រួសារ។

ប្រទេសស៊ីរីបានប្រកាសពីការដំឡើងថ្លៃសាំងប្រហែល ១៣០ ភាគរយ។ តម្លៃប្រេងម៉ាស៊ូតមួយលីត្រឥឡូវនេះគឺប្រហែល ២,៥០០ ផោនស៊ីរី ឬប្រហែលមួយដុល្លារអាម៉េរិកជាង។ ជាមួយនឹងកង្វះខាតប្រេងឥន្ធនៈ តម្រូវការខ្ពស់ និងប្រាក់ឈ្នួលទាប ប្រេងកាន់តែមិនអាចទិញបាននៅក្នុងប្រទេសស៊ីរី។

អ្នកស្រុកក្រុង Damascus ម្នាក់ បានអះអាងថា«យើងកំពុងជួបការលំបាកក្នុងការទទួលបានប្រេងសាំង និងម៉ាស៊ូត ហើយយើងមានតម្រូវការជាច្រើន។ តម្លៃគឺខ្ពស់ណាស់ ហើយមានអ្នកមួយចំនួននិយាយថា ជនជាតិអាម៉េរិកកំពុងលួចប្រេង ហើយមានអណ្តូងដែលមិនដំណើរការជាច្រើននៅក្នុងប្រទេស។

បន្ថែមពីនេះ "តំបន់មួយចំនួនក្នុងប្រទេសស៊ីរីកំពុងទទួលរងនូវវិបត្តិដ៏តឹងរ៉ឹងនៃប្រភពប្រេងដោយហេតុផលជាច្រើន។ មានការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសស៊ីរី និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៃអណ្តូង ថែមទៀតផង។

គួរបញ្ជាក់ថាភាគឦសាននៃប្រទេសស៊ីរី ដែលជាអាងស្តុកប្រេងរបស់ប្រទេសនេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្វយ័តមួយ។ ការផលិតប្រចាំថ្ងៃរបស់ខ្លួនបានឈានដល់ ៣០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃមុនពេលសង្រ្គាមនៅក្នុងប្រទេសស៊ីរី ប៉ុន្តែចាប់តាំងពីពេលនោះមកវាបានធ្លាក់ចុះមកត្រឹម ៣ម៉ឺន បារ៉ែលក្នុងមួយថ្ងៃ នេះបើយោងតាមក្រសួងប្រេង និងធនធានរ៉ែរបស់ប្រទេសស៊ីរី។

នៅខែឧសភា ឆ្នាំ ២០២២ អ៊ីរ៉ង់ និងស៊ីរីបានចាប់ផ្តើមដំណាក់កាលថ្មីមួយនៃ "ខ្សែឥណទានអ៊ីរ៉ង់" ដែលពីមុនត្រូវបានបង្កក ដើម្បីផ្តល់ឱ្យស៊ីរីនូវឧបករណ៍និស្សន្ទវត្ថុប្រេង ដែលអ៊ីរ៉ង់បានសន្យាថានឹងបន្តឲ្យ នៅពេលដែលសម្ព័ន្ធមិត្តរបស់ខ្លួនកំពុងទទួលរងការខ្វះខាតនៃការនាំចូលប្រេង៕

ផ្ទាំងពាណិជ្ជកម្ម
Img 9694
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង