Yearendyearend1140x150

ថៃប្រកាសអាសន្នឲ្យខេត្តមួយចំនួនរក្សាការប្រុងប្រយ័ត្ននៃការមកដល់ព្យុះណូរូ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រូបភាព៖ The Nation Thailand

ថៃ៖ នាយកដ្ឋានឧតុនិយមថៃបានចេញការព្រមានអំពីអាកាសធាតុលើកទី១៩របស់ខ្លួននៅព្រឹកថ្ងៃព្រហស្បតិ៍ ដោយបញ្ជាក់ថា ព្យុះណូរូនឹងមកដល់ស្រុកខាំឃៀនកែវ ខេត្តយសោធុន នៅម៉ោង៤ទៀបភ្លឺ ជាមួយនឹងល្បឿនខ្យល់បក់ ៥៥ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយវាកំពុងរំកិលទៅលិចទៅទិសពាយព្យក្នុងល្បឿន ១០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយត្រូវបានគេរំពឹងថានឹងចុះខ្សោយទៅជាសម្ពាធទាបសកម្មវិញ។

បើតាមមន្រ្តីថៃបានឲ្យដឹងថាខ្យល់មូសុងនិរតីដែលមានកម្លាំងខ្លាំង ដែលបក់កាត់លើសមុទ្រ Andaman ភាគខាងត្បូង និងឈូងសមុទ្រ នឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកមកលើភាគខាងជើង ឦសាន តំបន់កណ្តាល រួមទាំងទីក្រុងបាងកក និងតំបន់ជុំវិញ ប៉ែកខាងកើតនិងខាងត្បូងនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍នេះ។

ក្រសួងបានណែនាំដល់ប្រជាពលរដ្ឋទូទាំងប្រទេសឲ្យប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀងដែលអាចបង្កជាជំនន់ទឹកភ្លៀង ជាពិសេសនៅតាមបណ្តោយផ្លូវទឹកក្បែរជើងភ្នំ និងតំបន់ទំនាប។ សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋនៅតាមមាត់សមុទ្រគួរតែប្រុងប្រយ័ត្នចំពោះការកើនឡើងនៃទឹកសមុទ្រ។

ក្រសួងក៏បានព្យាករណ៍ថា រលកខ្ពស់ពី ២-៣ ម៉ែត្រ ចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍ នៅសមុទ្រ Andaman និងឈូងសមុទ្រខាងលើ ដែលនឹងកើនឡើងខ្ពស់នៅពេលមានផ្គររន្ទះ។ រលកនៅឈូងសមុទ្រខាងក្រោមនឹងមានកម្ពស់ប្រហែល២ម៉ែត្រ និងឡើងខ្ពស់ក្នុងពេលមានផ្គររន្ទះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង